មានការនិយាយតៗគ្នាថា ស្រីៗរួមភេទលើកដំបូងមិនអាចមានផ្ទៃពោះនោះទេ តើនេះជាការពិត ឬយ៉ាងណា?
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
មានការនិយាយតៗគ្នាថា ស្រីៗរួមភេទលើកដំបូងមិនអាចមានផ្ទៃពោះនោះទេ តើនេះជាការពិត ឬយ៉ាងណា?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បដិសេធចំពោះមតិលើកឡើងខាងលើនេះ ដោយពន្យល់ថា មានកូន ឬមិនមានកូន មិនពាក់ព័ន្ធនឹងក្បាច់នៃការរួមភេទ ការរួមភេទលើកទី១ ទី២ ទី៣ ឬទី ១០០ នោះទេ វាអាស្រ័យទៅលើការការពារប៉ុណ្ណោះ តែធ្វេសប្រហែសអាចមានកូនគ្រប់ពេល។
លោកវេជ្ជបណ្ឌិតបានបន្តថា ការរួមភេទលើកដំបូងអាចមានកូនបាន ប្រសិនបើមិនបានប្រើស្រោមអាម័យការពារ ឬមធ្យោបាយផ្សេងទៀតទេ ហើយរួមភេទចំពេលដែលមេជីវិតញីធ្លាក់ គឺអំឡុងថ្ងៃទី ១៣ ១៤ ១៥ បន្ទាប់ពីថ្ងៃស្រីៗមករដូវ។
អត្ថបទពាក់ព័ន្ធ៖
ទោះយ៉ាងណាលោកវេជ្ជបណ្ឌិតថា ការរួមភេទលើកដំបូង ស្រីៗអាចនឹងឈឺចាប់ ឬក្រហាយ ដោយសារទ្វារមាសស្ងួត ធ្វើឲ្យកកិត ហើយស្រីៗមួយចំនួនអាចរហែកសន្ទះព្រហ្មចារី មានហូរឈាមថ្លាៗមកជាមួយផង។
ដើម្បីកាត់បន្ថយការឈឺចាប់ទាំងនោះ យើងគួរតែនិយាយជាមួយដៃគូឲ្យធ្វើសកម្មភាពយឺតៗ និងប្រើទឹករម្អិលជាជំនួយក្នុងការរួមភេទ។
អត្ថបទពាក់ព័ន្ធ៖ មូលហេតុនាំឲ្យស្រីៗឈឺចាប់ពេលអីៗ ដល់ថ្នាក់ស្បថលែងចង់បន្ត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕