backup og meta

រួមភេទតាមមាត់ អាច​ចម្លង​រោគទាំងនេះដល់ដៃគូបាន

រួមភេទតាមមាត់ អាច​ចម្លង​រោគទាំងនេះដល់ដៃគូបាន

ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​បាន​លើក​ឡើង​ថា​​មនុស្ស​ស្ថិត​ក្នុងក្រុម​វ័យ​ប្រឡូកក្នុង​ការ​រួម​ភេទ គឺ​ធ្លាប់​រួម​ភេទ​តាម​មាត់​ជា​ច្រើន​ដង​ក្នុង​ឆាក​ជីវិត​របស់​ពួក​គេ។ ការ​រួម​ភេទ​ប្រើ​វិធី​មួយ​នេះ​គឺ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​រឹត​ចំណង​ស្នេហ៍​រវាង​ប្ដី​ប្រពន្ធ​ជា​ច្រើន​គូរ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​រួម​ភេទ​តាម​មាត់​ដោយ​មិន​ប្រើ​ប្រាស់​មធ្យោ​បាយ​ការពារ គឺ​អាច​ឲ្យ​អ្នក​ឆ្លង​ជំងឺ​ជា​ច្រើន។ អត្ថ​បទ​ខាង​ក្រោម​នេះ​ យើង​នឹង​លើក​យក​ការ​ប្រឈម​មុខ​ជាមួយ​ជំងឺ​ឆ្លង​​សំខាន់​ៗ​តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់។

១- ការរួមភេទតាមមាត់ និងប្រភេទរបស់វា

ការ​រួម​ភេទ​តាម​មាត់ គឺ​គេ​ប្រើ​មាត់ បបូរ​មាត់ និង​អណ្ដាត​ដើម្បី​ដាស់​អារម្មណ៍​ត្រង់​ប្រដាប់​ភេទ និង​តំបន់​ជុំ​វិញ​ប្រដាប់​ភេទ​របស់​ដៃ​គូរ​។ ការ​រួម​ភេទ​តាម​មាត់​អាច​ធ្វើ​ឡើង​ទាំង​អ្នកមាន​ផ្ទុយ​គ្នា និង​អ្នក​មាន​ភេទ​ដូច​គ្នា។ ការ​រួម​ភេទ​តាម​មាត់​មាន​ប្រភេទ​មួយ​ចំនួន​ដូច​ជា៖

– Cunnilingus ឬ cunnilinctus។ វិធី​នេះ​គឺ​ការ​ប្រើ​អណ្ដាត​មក​លិឍ​លើ​ទ្វារ​មាស ជា​ពិសេស​ត្រង់​ចំ​ណុច​គ្លីតូរីស​របស់​ស្ត្រី ដើម្បី​ដាស់​អារម្មណ៍។

– ប្រើ​មាត់​ដាស់​លិង្គ​របស់​មនុស្ស​ប្រុស គឺ​គេ​ប្រើ​មាត់​​បៀម ឬ​លិឍ។

-​ ប្រើ​អណ្ដាត​ដាស់​អារម្មណ៍​លើ​ចុង​សុដន់​របស់​គូស្នេហ៍

– Anilingus ឬរួមភេទ​តាម​រន្ធគូថ​ដោយ​ប្រើ​មាត់។ គេ​ប្រើ​អណ្ដាត និង​បបូរ​មាត់​ទៅ​ដាស់​អារម្មណ៍​គូស្នេហ៍បស់​ខ្លួន​ត្រង់​រន្ធ​គូថ​។

២​- បញ្ហាសុខភាពប្រឈមដោយសារការរួមភេទតាមមាត់

– ជំងឺ​ប្រមេះ (Gonorrhea)

ជំងឺ​ប្រមេះ គឺ​បណ្ដាល​មក​ពី​មេរោគ​បាក់តេរី​ឈ្មោះ Neisseria Gonorrheae ដែល​វា​ឆ្លង​មក​ខ្លួន​របស់​យើង​តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់។ បំពង់​ក ប្រដាប់​ភេទ បំពង់​បង្ហូរ​នោម និង​រន្ធ​គូទ គឺ​សុទ្ធ​តែ​ជា​កន្លែង​ដែល​មេរោគ​អាច​បង្ករ​រោគ​បាន។ រោគ​សញ្ញា​ច្បាស់​លាស់​របស់​ជំងឺ​ប្រមេះ​ មាន​ដូច​ជា​ធ្លាក់​ស​ខុស​ពី​ធម្មតា​ពី​ទ្វារ​មាស ឬ​តាម​លិង្គ ដែល​ភាគ​ច្រើន​វា​មាន​ពណ៌​បៃ​តង ឬ​លឿង ឈឺ​ចាប់​ពេល​នោម មាន​ហូរ​ឈាម​ចន្លោះ​ពេល​មក​រដូវ​សម្រាប់​មនុស្ស​ស្រី។ រោគ​សញ្ញា​ទាំង​អស់​អាច​នឹង​ប្រសើរ​ទៅ​វិញ ពេលយើង​ប្រើ​ថ្នាំ​ផ្សះ។ បញ្ហា​រមាស់​ស្បែក និង​ឈឺ​តាម​សន្លាក់​អាច​កើត​ឡើង​ដោយ​សារ​តែ​ផល​វិបាក​បង្ករ​ឡើង​ដោយ Gonorrheae ប្រសិន​បើ​យើង​​ទុក​វា​ចោល​ មិន​ព្យាបាល។

– ជំងឺ​ស្វាយ (Syphilis)

អ្នក​កើត​ជំងឺ​ស្វាយ​​ ឬ​ឡើង​កន្ទួល​រមាស់​លើ​ប្រដាប់​ភេទ រន្ធ​គូថ​ មាត់ ឬ​ក្នុង​បំពង់​ក អាច​ចម្លង​វា​ទៅ​កាន់​ដៃ​គូរបស់​ខ្លួន​បាន​។​ គ្នា​យើង​ណា​កើត​ជំងឺ​ស្វាយ​អាច​មាន​ដំបៅ​តែ​មិន​សូវ​ឈឺ​ ឬ​អាច​ឈឺ​ត្រង់​កន្លែង​ដែល​បង្ករ​រោគ មាន​ឡើង​កន្ទួល​ក្រហម​លើ​បាតដៃ ឈឺ​នៅ​ជើង ឬ​ពោះ មាន​ដុះ​ស្បែក​នៅ​លើ​បបូរ​យោនី ឬ​នៅ​ជុំ​វិញ​រន្ធ​គូទ មាន​រោគ​សញ្ញា​ដូច​ជំងឺ​ផ្ដាសាយ​មាន​ដូច​ជា អស់​កម្លាំង ឈឺ​ក្បាល និង​ក្ដៅ​ខ្លួន។ ដើម្បី​ព្យាបាល​ជំងឺ​ស្វាយ​ យើង​​អាច​ប្រើ​ថ្នាំ​ផ្សះ​ចាក់​លើ​ថ្ពាល់​គូថ ឬ​ប្រើ​ថ្នាំ​ផ្សះ​លេប​មួយ​រយៈ។ ប្រសិន​បើ​មិន​បាន​ព្យាបាល​វា​ត្រឹម​ត្រូវ មេរោគ​នេះ​អាច​នឹង​រាល​ដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​លើ​ដង​ខ្លួន ជា​ពិសេស​គឺ​ទៅ​កាន់​ខួរ​ក្បាល។

– ជំងឺ​ប្រមេះ​ទឹក​ថ្លា (Chlamydia)

អ្នក​​ខ្លះអាច​​កើត​ជំងឺ​ប្រមេះ​ទឹក​ថ្លា ដោយ​សារ​ការ​រួម​ភេទ​តាម​មាត់​ជា​មួយ​ដៃ​គូកើត​ជំងឺ​នេះ។ តំបន់​ដែល​អាច​ឆ្លង​មេរោគ​បាន​មាន​ដូចជា​បំពង់​ក ប្រដាប់​ភេទ បំពង់​បង្ហូរ​នោម និង​រន្ធ​គូទ។ ភាគ​ច្រើន​នៃ​ការ​ឆ្លង​ជំងឺប្រមេះ​ទឹក​ថ្លា ​គឺ​មិន​បង្ហាញ​រោគ​សញ្ញា​ឲ្យ​ឃើញ​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​វា​លេច​ចេញ​រោគ​សញ្ញា វា​អាច​មាន​​ដូច​ជា ឈឺ​បំពង់​ក ធ្លាក់​ស​តាម​ទ្វារ​មាស ឬ​តាម​លិង្គ មាន​អារម្មណ៍​ក្រហាយ​ពេល​នោម និង​ឈឺ​ចាប់ ឬ​ហើម​លើ​លិង្គ។ ការ​ព្យាបាល​ជំងឺ​នេះ ​គឺ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ។ ប្រសិន​បើ​អ្នកជំងឺ​​ទុក​វា​ចោល​មិនព្រម​ព្យាបាល វា​អាច​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​ជំងឺ​ធ្ងន់​ធ្ងរ និង​អាច​ចម្លង​មេរោគ​នេះ​ទៅ​កាន់​កូស្នេហ៍បាន​ថែម​ទៀត​ផង។

– រើម លើប្រដាប់ភេទ

វីរុស Herpes simplex (HSV) ប្រភេទ​ទី១ និង​ប្រភេទ​ទី​២ គឺ​ជាមូលហេតុ​ចម្បង​របស់​ជំងឺ​មួយ​នេះ។ ជំងឺរើម ​លើ​ប្រដាប់​ភេទ​អាច​ឆ្លង​ទៅ​មនុស្ស​ម្នាក់ទៀត​តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់។ ជំងឺ​មួយ​នេះ​បណ្ដាល​ឲ្យ​ឈឺ​ចាប់ ឬ​ឡើង​កន្ទួល​រមាស់​នៅជិត ឬ​នៅ​លើ​តំបន់​មួយ​ចំនួន​មាន​ដូច​ជា បបូរ​មាត់ មាត់ បំពង់​ក តំបន់​ប្រដាប់​ភេទ រន្ធ​គូទ ទ្វារ​លាមក និង​ថ្ពាល់​គូថ។ អ្នក​កើត​ជំងឺ herpes លើ​ប្រដាប់​ភេទ​អាច​មាន​បញ្ហា​ឈឺ​ក្បាល ឬ​ក្ដៅ​ខ្លួនក្នុង​ដំណាក់កាល​ឆ្លង​មេរោគ​ចូល​ក្នុង​ខ្លួន​ដំ​បូង។ មិន​ទាន់​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺរើម បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​យើង​អាច​ព្យាបាល​ដោយ​ទប់​ស្កាត់​រោគ​សញ្ញា​របស់​វា​ដោយ​ប្រើ​ថ្នាំ​សម្លាប់​វីរុស។

លើស​ពី​នេះ​ថែម​ទៀត មាន​មេរោគ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មិន​សូវ​ឆ្លង​តាម​រយៈ​ការ​រួមភេទ​តាម​មាត់ មាន​ដូច​ជា​មេរោគ​អេដស៍ រលាក​ថ្លើម​ប្រភេទ ​A  រលាក​ថ្លើម​ប្រភេទ B រលាក​ថ្លើម​ប្រភេទ C ជំងឺ​សិរ​មាន់​លើ​ប្រដាប់​ភេទ និង​ជំងឺ​ចៃ​លើ​ថ្ងាស់​ខាង​ក្រោម។

វិធី​តែ​មួយ​ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​មេរោគ​តាម​ការ​រួម​ភេទ​តាម​មាត់​បាន គឺ​ត្រូវ​រួម​ភេទ​ដោយ​ប្រើ​ការ​ការ​ពារ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ហើយ​វិធី​​ការ​ពារ​ដែល​អ្នក​អាច​ប្រើ​​មាន​ដូច​ជា ស្រោម​អនាម័យ និង​​ថង់​ពាក់​ការ​ពារ​មាត់​ពេល​រួម​ភេទ។ អ្នក​ដែល​កើត​ជំងឺ​ទាំង​អស់​ខាង​លើ​មិន​គួរ​បន្ត​រួម​ភេទ​ឡើយ ប្រសិន​បើ​មិនទាន់​បាន​ព្យាបាល​ខ្លួន​ឯង​ឲ្យ​ជា​សះ​ស្បើយ​សិន​ទេ​នោះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Infection risks associated with oral sex. http://www.netdoctor.co.uk/conditions/sexual-health/a12020/infection-risks-associated-with-oral-sex/. Accessed April 19, 2017.

What infections can I catch through oral sex? http://www.nhs.uk/chq/Pages/970.aspx?CategoryID=118. Accessed April 19, 2017.

STD Risk and Oral Sex – CDC Fact Sheet. https://www.cdc.gov/std/healthcomm/stdfact-stdriskandoralsex.htm. Accessed April 19, 2017.

កំណែ​ប្រែបច្ចុប្បន្ន

23/01/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម