backup og meta

មានបញ្ហាឆាប់ចេញទឹកកាម ត្រូវព្យាបាលម៉េច?

និយាយ​ដល់​រឿង​ឆាប់​ចេញ​ទឹកកាម អាច​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​របស់​ប្រុសៗ ប៉ុន្តែ​ក៏​មាន​ប្រុសៗមិន​តិច​ដែរជួប​បញ្ហា​នេះ ហើយ​ចង់​ដឹង​ថា គួរ​ធ្វើ​ម៉េច​ដើម្បី​ព្យាបាល​បញ្ហា​នេះ​បាន។ តាម​ការ​ស្រាវ​ជ្រាវ​​ យ៉ាង​ហោច​ណាស់​មាន​ប្រុសៗ​ម្នាក់ ក្នុង​ចំណោម ៣ នាក់ ប្រឈម​​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ និង​កំពុង​​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​ទៀត​ផង។ ហេតុនេះទើប “Hello គ្រូពេទ្យ’ សម្រេច​លើក​ឡើង​ពី​វិធី​ព្យាបាល​ ក៏​ដូច​ជា​តិចនិក​ពេល​រួម​ភេទខ្លះៗ ប្រហែល​​អាចជួយដោះ​ស្រាយ​បញ្ហា​នេះ​បាន។

១- ព្យាបាល​ដោយ​ថ្នាំពេទ្យ

ពេល​ខ្លះ​ គ្រូពេទ្យ​អាច​ចេញ​វេជ្ជ​បញ្ជា​​ថ្នាំ​ព្យាបាល​ជំងឺបាក់​ទឹក​ចិត្ដ​ ឲ្យ​យើងលេប ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​នេះ អាច​មាន​ថ្នាំ Clomipramine និង Paroxetine។ ថ្នាំ​ទាំង​នេះ ​អាច​ជួយ​ពន្យារ​ពេល​បញ្ចេញ​ទឹក​កាម ដោយ​​វា​ទៅ​បញ្ឈប់​ការ​ឈាន​ដល់​ចំណុច​កំពូល​ ដែល​ជា​​ផល​រំខាន​របស់​ថ្នាំ​បាក់​ទឹក​ចិត្ត។ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នេះ អាច​ត្រូវ​ចំណាយ​ពេល​ប្រហែល ២-៣ ​សប្ដាហ៍​ទម្រាំ​ការ​ព្យាបាល​មាន​ប្រសិទ្ធ​ភាព។ បន្ថែម​ពីនេះ​ទៀត មាន​ថ្នាំ​បំបាត់​ឈឺ​ចាប់​មួយ​ចំនួន​ ដូច​ជា Tramadol ក៏​គេ​អាច​យក​វា​មក​ប្រើ ​ដើម្បី​ពន្យារ​ចេញ​​កាម​បាន​ដូច​គ្នា។

ក្រៅ​ពី​ថ្នាំ​លេប​ ប្រុសៗ​ក៏​អាច​ប្រើ​ជា​ប្រភេទ​ក្រែម ជែល និង​ស្រ្ព៉ាយ​បាញ់​ ដើម្បី​ព្យាបាល​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​​បានដែរ។ Lidocaine និង Lidocaine-prilocaine ជា​សារធាតុ​ផ្សំ​ទាំង​ពីរ​របស់​ថ្នាំ​ប្រភេទ​នេះ។ គេ​ប្រើ​វា​ ដោយ​យក​វា​មក​លាបផ្ទាល់​លើ​លិង្គ​ មុន​ចាប់​ផ្ដើម​រួម​ភេទ។ ប្រសិទ្ធ​ភាព​ចម្បងសារធាតុ​នេះ គឺ​កាត់​បន្ថយ​ភាព​រំញោច និង​បន្ថយ​ភាព​ស្រើប​ស្រាល​អំឡុង​ពេល​រួម​ភេទ។

ទឹកកាម

២- តិចនិកពន្យារពេលកុំ​ឲ្យ​ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ

ការ​ហ្វឹក​ហាត់​តិច​និកជាក់​លាក់​ណា​មួយ​ អាច​ជួយទប់​ស្កាត់កុំ​ឲ្យ​យើង​ឆាប់ឈាន​ដល់​ចំណុច​កំពូល​លឿន​ពេក ក៏​អាច​ជួយ​ពន្យារ​ពេល​បញ្ចេញ​ទឹក​កាម​បាន។ ប្រុសៗ​​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម ​អាច​សាក​ល្បង​តិច​និក​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

– វិភាគ និង​រៀន​គ្រប់​គ្រង់អារម្មណ៍​ស្រើប​ស្រាល​ ដែល​​កត្តា​ចម្បង​នាំ​ឲ្យ​ចេញ​ទឹក​កាម

– ចេះ​និយាយ​ជាមួយ​ដៃ​គូ ​ដើម្បី​កាត់​បន្ថយ​ការ​រំញោច​កុំ​ឲ្យ​លឿន​ពេក ឬ​អាច​បញ្ឈប់​សកម្មភាព​មួយ​ភ្លែត​សិន​ក៏​បាន

– ប្រើ​ប្រាស់​ស្រោម​អនាម័យ​ប្រភេទ “Climax control” ដើម្បី​កាត់​បន្ថយ​ភាពសម្រើប​លើ​លិង្គ​

– សាក​ល្បង​រួម​ភេទ​ដោយ​ប្រើ​ក្បាច់​ផ្សេងៗ

– បញ្ឈប់ ឬ​ដាក់​កម្រិត​ក្នុង​ការ​ផឹក​គ្រឿង​ស្រវឹង ជក់បារី និងប្រើ​​​គរគ្រឿងញៀន​ផ្សេង​ៗ។

តិច​និច​ទាក់​ទង​ជាមួយ​អាកប្បកិរិយា​ ក៏​អាច​ជួយកាត់​បន្ថយសម្ពាធ​ និង​ពន្យារ​ពេល​បញ្ចេញ​ទឹក​កាម​បានដែរ។ វិធី​​ព្យាបាល​ទាំង​អស់នេះ ​​មាន​ដូច​ជា ប្រើ​ដៃ​សម្រេច​កាម​មុន​ពេល​រួម​ភេទ (ជា​ធម្មតា​សាក​មុន​ ១-២ ម៉ោង) ផ្អាក​រួម​ភេទ​មួយ​រយៈ និង​ផ្ដោត​អារម្មណ៍​លើ​អ្វី​ផ្សេង​ឲ្យ​បាន​ច្រើន ​ជាង​ផ្ដោត​តែ​លើ​ការ​រួម​ភេទមួយ​មុខ។

តិច​និក​ផ្អាក​សកម្មភាព​ពេល​មាន​អារម្មណ៍​ជិត​ដល់​កំពូល ក៏​ជា​មធ្យោ​បាយ​មួយ​ដែរ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​។ មធ្យោ​បាយ​នេះ ក៏​ត្រូវ​ពឹង​ផ្អែក​លើ​ដៃ​គូខាងស្រីៗប្រើ​ទ្វារ​មាស​​ខ្ជឹប​ចុង​លិង្គខាងប្រុស​ឲ្យ​ណែន​ ពេលខាង​ប្រុស​ជិត​ដល់​ចំណុច​កំពូល។ ដៃ​គូគួរ​​បន្ត​ធ្វើ​បែប​នេះ​ឲ្យ​បាន​យូរ​បន្តិច​ ដើម្បី​កុំ​ឲ្យ​ឆាប់​ចេញ​ទឹក​កាម​ពេក។ ​លើស​ពី​នេះ ប្រុសៗ​ក៏​អាច​រួច​ផុត​ពី​បញ្ហា​អសមត្ថិភាព​ផ្លូវ​ភេទ​ ​បើឲ្យ​ដៃ​គូសាក​ប្រើ​វិធី​មួយ​នេះ​ដដែល​ៗ រហូត​ដល់​យើង​អាច​គ្រប់​គ្រង​ការ​បញ្ចេញ​ទឹក​កាម​បានល្អ​ នៅ​ពេល​ស៊ក​លិង្គ​ចូល​ក្នុង​ទ្វារ​មាស។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ប្រឹក្សាយោបល់ជា​មួយ​អ្នក​ជំនាញ

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Premature Ejaculation – Topic Overview. http://www.webmd.com/men/tc/premature-ejaculation-topic-overview#1. Accessed April 17, 2017.

Premature ejaculation. http://www.mayoclinic.org/diseases-conditions/premature-ejaculation/diagnosis-treatment/treatment/txc-20264211. Accessed April 17, 2017.

កំណែ​ប្រែបច្ចុប្បន្ន

07/04/2021

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រុសៗធម្មតាមានទឹកកាមខាប់ ចុះបើរាវវិញមកពីមូលហេុអ្វី?

ពិត​អត់ ទឹកកាមជួយ​កម្ចាត់​បញ្ហា​មុន​បាន?


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ ណៃ ទូច បាន​ធ្វើ​បច្ចុប្បន្នភាព 07/04/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម