backup og meta

ពិត ឬមិនពិត រួមភេទពេលជិតគ្រប់ខែ ជួយឲ្យសម្រាលកូនលឿន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 04, 2019

    ពិត ឬមិនពិត រួមភេទពេលជិតគ្រប់ខែ ជួយឲ្យសម្រាលកូនលឿន?

    ពេល​និយាយ​ដល់​រឿង​រួមភេទ​ពេល​មាន​ផ្ទៃពោះ ម្នាក់ៗ​ច្បាស់​ជា​គិត​ថា​ពុំ​មាន​សុវត្ថិភាព​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ពពោះ​ត្រីមាស​ដំបូង និង​ជិត​ដល់​ពេល​គ្រប់​ខែ។ តែ​ក៏​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ការ​រួម​ភេទ​ជិត​គ្រប់​ខែ​ជួយ​ឲ្យ​សម្រាល​កូន​លឿន តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ?

    នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា បកស្រាយ​ថា ការ​រួមភេទ​ជិត​គ្រប់ខែ​ជួយ​ឲ្យ​សម្រាល​កូន​លឿន ប្រហែល​ជា​អាច​ត្រូវ​​បាន​ខ្លះ ព្រោះ​ពេល​យើង​រួម​ភេទ​ម្តងៗ រាងកាយ សាច់ដុំរាងកាយទាំងមូលធ្វើការ ពិសេសសាច់ដុំអាងត្រគាក។ អ៊ីចឹងនៅពេលសាច់ដុំធ្វើការធ្វើឲ្យពេលសម្រាលកូន សាច់ដុំដំណើរការរស់រវើក មិនស្ពឹកស្រពន់ ល្អក្នុងពេលប្រឹងសម្រាលកូន។

    អត្ថបទពាក់ព័ន្ធ៖

    ប៉ុន្តែអ្វីដែលជួយស្ត្រីសម្រាលបានស្រួល មិនមែនទាក់ទងតែលើការរួមភេទមួយមុខទេ លោកស្រី​វេជ្ជបណ្ឌិតថា វាទាក់ទងនឹងកាយសម្បទាររបស់ស្រីៗដែលមានអាងត្រគាកធំ ទំហំកូន ទំហំ​ក្បាល​កូន​សមាមាត្រនឹង​អាង​ត្រគាក​ម្តាយ​ ឬអត់ សុកពាំងមាត់ស្បូនឬអត់ ការធ្វើលំហាត់ប្រាណ បើសិនជាស្រ្តីធ្វើលំហាត់ប្រាណបានត្រឹមត្រូវពេលមានផ្ទៃពោះ គឺអាចកាត់បន្ថយការឈឺចាប់ពេលសម្រាលកូន សម្រាលកូនបានលឿន។

    ការ​រួមភេទ​ពេល​ពពោះ លើក​លែង​តែ​ករណី​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ពេទ្យ​ហាម​ម៉ាក់ៗ​​រួមភេទ​អំឡុង​ពេល​នេះ ព្រោះ​អាច​ប៉ះពាល់ដល់​កូន​ក្នុង​ផ្ទៃ។

    – ធ្លាប់រលូតកូនញឹកញាប់

    – មាន​ប្រវត្តិ​​កើត​កូន​មិន​គ្រប់​ខែ

    – សុក​ពាំង​មាត់​ស្បូន​មួយ​ផ្នែក ឬ​ទាំង​ស្រុង

    – ប្តី ឬ​ប្រពន្ធ​មាន​ជំងឺកាមរោគ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម