backup og meta

សម្រេចកាម​ដោយខ្លួនឯង មិនល្អ និងប៉ះពាល់​សុខភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Apr 20, 2021

    សម្រេចកាម​ដោយខ្លួនឯង មិនល្អ និងប៉ះពាល់​សុខភាព?

    ​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង គឺ​ជា​តម្រូវ​ការ​មូល​ដ្ឋាន​មួយ​របស់​មនុស្ស​ដែល​មិន​មាន​គូដើម្បីបំពេញ​តម្រូវការ​ផ្លូវ​​ភេទរបស់​ខ្លួន ហើយ​ការសម្រេចកាមនេះ​​ក៏​ជា​សកម្មភាព​រួម​ភេទ​ធម្មតា​ដែល​មនុស្ស​យើង​តែង​តែ​ធ្វើ​ផង​ដែរ។

    មិនថា​​បុរស​និង​ស្ត្រី គឺ​សុទ្ធ​តែ​អាច​សម្រេច​កាម​ដោយ​ខ្លួន​ឯង​បាន ប៉ុន្តែ​ត្រង់​ថា​អ្នក​ខ្លះ​ទទួល​ស្គាល់​ថា​បាន​ធ្វើ​ អ្នក​ខ្លះ​ក៏​បដិសេធ​ដែរ។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​នេះ​ក៏​ជា​សកម្មភាព​ពេញ​និយម ហើយ​ក៏​មាន​រឿង​និយាយ​ផ្សេង​ៗ​ពី​វា​ផង​ដែរ។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​មាន​ច្រើន​ប្រភេទ អាស្រ័យ​លើ​វត្ថុ​ដែល​មនុស្ស​យើង​បង្កើត​ឡើង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ចំនួន​ដង​នៃ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង នៅ​តែ​ជា​សំនួរ​ និង​ក្ដី​បារម្ភ​របស់​មនុស្ស​មួយ​ចំនួន​ដោយ​សារ​តែ​វា​អាច​ទាក់​ទង​នឹង​សុខភាពរាងកាយ ផ្លូវ​ចិត្ត និង​ទំលាប់​ប្រចាំ​ថ្ងៃ។

    ១- តើ​គួរ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ញឹកញាប់​ប៉ុណ្ណា?

    មិន​មាន​ចំនួន​បញ្ជាក់​ថា​តើ​ត្រូវ​ការសម្រេច​កាម​ដោយ​ខ្លួន​ឯងគួរមាន​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​មួយ​អាទិត្យ ឬ​មួយ​ខែ​នោះ​ទេ។ ដូច​នេះយើង​​ពុំ​គួរ​ព្រួយ​បារម្ភ​ពី​សកម្មភាព​នេះ​ខ្លាំង​ពេក​ដែរ​ លើក​លែង​តែ​វា​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង ចុះ​ខ្សោយ ឬ​មាន​អារម្មណ៍តាន​តឹង ពេល​ដែល​ធ្វើ​វា​មិន​ដូច​រាល់​ដង។

    ក្នុង​ករណី​ជា​ច្រើន អ្នក​ខ្លះ​សម្រេច​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែទាំង​នោះ​នៅ​តែ​រស់​នៅ​មាន​សុខភាព​ល្អ និង​រីករាយ ក៏​ប៉ុន្តែ បើ​សិន​ជា​ការ​សម្រេច​កាម​ខ្លួនឯង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិដ្ឋភាព​របស់​ជីវិត​ច្រើន ដូច​ជាយើង​​តែង​តែ​ចង់​ធ្វើ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ចង់​រួម​ភេទ​ខ្លាំង ចង់​រួម​ភេទ​ជាមួយ​មិត្ត​ភក្ដិ និង​ដៃ​គូ​ខ្លាំង នោះ​យើង​​អាច​នឹង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ហើយ។

    ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​គឺ​ជា​រឿង​ធម្មតា​ទេ​នៅ​លើ​លោក​នេះ ប៉ុន្តែ​មាន​តែ​ខ្លួន​យើង​​ប៉ុណ្ណោះ​ដែល​អាច​កំណត់​ចំនួន​ដង​ក្នុង​ការ​សម្រេចកាមនេះបាន​។ ​ការ​សិក្សា​ជា​ច្រើនប្រភេទ​ បង្ហាញ់​ថា​បុរស​អាច​សម្រេច​កាម​ដោយ​ខ្លួន​ឯង ៣ដង​ក្នុង​មួយ​ថ្ងៃ និង​ប្រហែល​៥​ដង​ក្នុង​មួយ​សប្ដាហ៍។ ទាំង​នេះ​គឺ​ជា​ចំនួន​ដង​ដែល​ច្រើន​បំផុត និង​បណ្ដោយ​រំលង​ពេល​ផ្សេង​ទៀត មុន​នឹង​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​សកម្មភាព​សប្បាយ​កាន់​តែ​ខ្លាំង។

    តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី នេះ​មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​សម្រេចកាម​ដោយ​ខ្លួនេង​ឡើយ ហើយ​សកម្មភាព​សិច​ដែល​ធម្មតា​នោះ​គឺ​ការ​រួម​ភេទ​ជាមួយ​ដៃ​គូ ដែល​ជា​សកម្មភាព​តាម​ធម្មជាតិ។ អ្នក​ខ្លះ​និយាយ​ថា​ពេល​ដែល​ចំណង់​ឡើង​​ដល់​កំពូល វា​អាច​នឹង​កាន់​តែខ្លាំង ដូច​នេះ យើង​​គួរ​គិត​ពី​ថាមពល​ទៅ​លើ​អ្វី​ផ្សេង​វិញ​បើ​សិន​ជាយើង​​មិន​ចង់​បាត់​បង់​ថាម​ពល​ច្រើន​ដោយសារ​តែ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ទេ​នោះ​។

    សម្រេចកាម

    អត្ថបទពាក់ព័ន្ធ៖

    ២- អាត្រា​នៃ​ការ​សម្រេចកាម​ដោយ​ខ្លួន​ឯង

    ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើនស្ដី​ពី​សកម្មភាព​ផ្លូវ​ភេទ ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ក៏​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្នុង​ចំណោម​នោះ​ដែរ។ វា​អាស្រ័យ​លើ​ទំលាប់​របស់មនុស្ស​ម្នាក់ៗ តម្រូវ​ការ ​និង​ភាព​ចាំបាច់​ដែល​អ្នក​ចង់​បាន។ ដំបូង ការ​សម្រេច​កាម​ដែល​ញឹក​ញាប់​បំផុត គឺ ៤​ដង​ក្នុង​មួយ​សប្ដាហ៍ ចំពោះ​មនុស្ស​ស្រី​ចំនួន ៥% នៅ​ចន្លោះ​ពី​អាយុ ២៥ ទៅ​២៩​ឆ្នាំ ប៉ុន្តែ​ចំពោះ​មនុស្ស​ប្រុស​វិញ​គឺ​ដល់​ទៅ​២០,១%​ឯណោះ។ ទី​ពីរ មាន​បុរស​ចំនួន ២៥,៤% និង​ស្ត្រី ២១,៥% ពី​អាយុ ២៥​ទៅ​២៩​ឆ្នាំ សម្រេច​កាម​ច្រើន​ដង​នៅ​ក្នុង​មួយ​ខែ។ ហើយ​ចុង​ក្រោយ គឺ​ថា​នៅ​ពេល​ដែល​អ្នក​កាន់​តែ​ចាស់ អ្នក​នឹង​មិន​មាន​អារម្មណ៍​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ទាល់​តែ​សោះ ទាំង​មនុស្ស​ប្រុស​និង​ស្រី។

    ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​នឹង​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​សប្បាយ ងាយ​ស្រួល និង​កាត់​បន្ថយ​ស្ត្រេស ប៉ុន្តែ​មូល​ហេតុ​ចំបង​នោះ​គឺ​ពិត​ជា​គួរ​ឲ្យ​ចង់​សើច​ណាស់។ វា​មាន​ផល​ប្រយោជន៍​ខ្លះ​ចំពោះ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ដើម្បី​បញ្ចេញ​ទឹក​កាម​ដែល​ចាស់​ចោល ចំពោះ​មនុស្ស​ប្រុស ហើយ​បង្កើន​សារធាតុ​រាវ​ជំនួយ​ផ្លូវ​ភេទ​ចំពោះ​ស្ត្រី។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​គឺ​ជា​អំណោយ​ដែល​អាច​ធ្វើ​បាន​ជា​រៀង​រហូត ទោះ​បី​ជា​អ្នក​រៀប​ការ​ហើយ ឬនៅលីវ​ក៏​ដោយ ក្មេង​ឬ​ក៏​ចាស់ បុរស​ឬស្ត្រី​ក៏​ដោយ គឺ​សុទ្ធតែ​អាច​ធ្វើ​វា​បាន។

    អត្ថបទពាក់ព័ន្ធ៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Apr 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម