backup og meta

៣យ៉ាង ស្រីៗការពារខ្លួនពីជំងឺមហារីកមាត់ស្បូន

៣យ៉ាង ស្រីៗការពារខ្លួនពីជំងឺមហារីកមាត់ស្បូន

ជំងឺ​មហារីក​មាត់​ស្បូន គឺជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ​បើ​កើតហើយ​ពិបាក​នឹង​ព្យាបាលណាស់។ ដូចនេះហើយលោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្ម​​គ្លីនិក រ៉ាក់ ក៏បាន​ណែនាំ​តែ​វិធី​ការពារ​ខ្លួន ៣ យ៉ាង​​ជួយ​យើង​ឲ្យ​ចៀស​ផុត​ពី​ការ​កើត​ជំងឺ​មហារីក​ប្រភេទ​នេះ​បាន។

១- តម​មិន​រួម​ភេទ​រហូត​ដល់​មាន​ដៃគូ​ជាក់លាក់

ស្រី​ៗ​ដែល​នៅ​លីវ​ត្រូវ​តម​ការ​រួមភេទ​មុន​ពេល​រៀបការ​ ដោយមិន​គួរ​ប្រឡូក​ក្នុង​ការ​រួមភេទ​មាន​ដៃគូ​ច្រើន​ឡើយ ព្រោះ​វា​អាច​នាំឲ្យ​ឆ្លង​មេរោគ​បាន ដូចនេះ​ហើយ​បាន​ជា​ពេទ្យ​ណែនាំ​មិន​ឲ្យ​រួមភេទ តែ​បើ​តម​មិន​បាន​នៅ​មាន​ជម្រើស ២ ផ្សេង​គ្នា​ទៀត។

២- ប្រើ​ស្រោម​អនាម័យ

ស្រីៗ​មាន​ដៃគូ​ គួរតែ​​ប្រើ​ស្រោម​អនាម័យគ្រប់​ពេល​រួម​ភេទ​​ ព្រោះ​វា​អាច​ជួយ​ការ​ចម្លង​មេរោគ​អេដស៍ កាមរោគ និង​មេរោគ​ដែល​បង្ក​ឲ្យ​ទៅ​ជា​ជំងឺ​មហារីក​មាត់ស្បូន​។

មហារីកមាត់ស្បូន

៣- ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន

ទោះ​ជា​យើង​បាន​ឆ្លងកាត់​ការ​រួម​ភេទ​ហើយ​ក៏​ដោយ ក៏​នៅតែ​អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន​ដែរ។ តែ​សម្រាប់​អ្នក​ធ្លាប់​រួម​ភេទ មុន​ចាក់​វ៉ាក់សាំង​គ្រូពេទ្យ​ត្រូវ​ធ្វើ​តេស្ដ​រក​កោសិកា​មហារីកនៅមាត់ស្បូន​ជាមុន​សិន ប្រសិនបើ​មិន​ឃើញ​មាន​ការ​វិវត្តនោះ​ទេ អាច​ចាក់​បាន។ សម្រាប់​ស្រីៗ​​មិន​ទាន់​រួមភេទ​ឆ្លងកាត់​ការ​រួម​ភេទ ពោល​តាំងពី​ក្មេង​អាយុ ៩ ឆ្នាំ​ឡើង​អាច​ចាក់​បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិនចេញវេជ្ជបញ្ជា មិន​ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/12/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម