backup og meta

ជំងឺមហារីកបំពង់ដៃស្បូន នេះជារោគសញ្ញាសំខាន់ៗមួយចំនួន​ស្រីៗគួរដឹង

ជំងឺមហារីកបំពង់ដៃស្បូន នេះជារោគសញ្ញាសំខាន់ៗមួយចំនួន​ស្រីៗគួរដឹង

១-តើអ្វីជាជំងឺមហារីកបំពង់ដៃស្បូន?

បំពង់​ដៃ​ស្បូន (fallopian tubes) គឺ​ជា​បំពង់​ត​ភ្ជាប់​​អូវ៉ែ​មក​កាន់​ស្បូន។ មហារីក​បំពង់​ដៃ​ស្បូន កើត​ឡើង​នៅ​ពេល​កោសិកា​រអូវ៉ែ​រីក​លូត​លាស់​មិន​ប្រក្រតី​នៅ​ក្នុង​ដៃ​ខាង​ណាមួយបំពង់ដៃស្បូន។ មហារីក​ប្រភេទ​នេះ គឺ​ជា​ជំងឺ​កម្រ​មាន។ កោសិកា​មហារីក​អាច​រាល​ដាល​ចេញ​ពី​ផ្នែក​ផ្សេង​ៗហើយ​រាល​ទៅ​កាន់​បំពង់​ដៃ​ស្បូន តែ​​កម្រ​នឹងមាន​ប្រភព​ចេញ​ពី​ក្នុង​បំពង់​ដៃ​ស្បូន​ដោយ​ផ្ទាល់​ខ្លាំង​ណាស់។ ទោះ​បី​ជា​មហារីក​បំពង់​ដៃ​ស្បូន អាច​កើត​លើ​មនុស្ស​ស្រី​គ្រប់​វ័យ​ក្ដី ប៉ុន្តែ​ភាគច្រើន​ឃើញ​កើត​តែ​លើ​មនុស្ស​ស្រី​ក្នុង​វ័យ​ចន្លោះ​ពី ៥០ ទៅ ៦០​ឆ្នាំ​ច្រើន​ជាង​គេ។

២-អ្វីជាមូលហេតុបណ្ដាលឲ្យមានមហារីកបំពង់ដៃស្បូន?

ដោយ​សារ​តែ​ជំងឺ​មួយ​នេះ មិន​សូវ​មាន​ច្រើន ដូច​នេះ​ហើយ​ភស្ដុតាង​ដើម្បី​បញ្ជាក់​អំពី​មូលហេតុនៃមហារីកបំពង់ដៃស្បូន ក៏​មាន​មិន​ច្រើន​ដូច​គ្នា។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ជំងឺនេះអាច​បណ្ដាល​មកពី​បញ្ហា​ហ្សែន។ មនុស្ស​ស្រី​ដែល​មាន​ហ្សែន​បម្លែង BRCA1 ឬ BRCA2 ប្រឈម​មុខ​ខ្ពស់​ជាមួយ​ការ​កើត​ជំងឺ​មហារីក​បំពង់​ដៃ​ស្បូន មហារីក​សុដន់ និង​មហារីក​ដៃ​ស្បូន។ អ្នក​កើត​ជំងឺ​មហារីក​បំពង់​ដៃ​​ស្បូន គួរ​តែ​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​សុដន់ ក៏​ដូច​ជា​ជំងឺ​មហារីក​មាត់​ស្បូន​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖

៣-ធ្វើដូចម្ដេចទើបដឹងថាកើតជំងឺមហារីកបំពង់ដៃស្បូន?

រោគ​សញ្ញា​សំខាន់​របស់​មហារីក​បំពង់​ដៃ​ស្បូន​មាន​ដូច​ជា៖

  • ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ខុស​ប្រក្រតី ជា​ពិសេស​ពេល​អ្នក​ដល់​វ័យ​អស់​រដូវ
  • ឈឺ​ក្នុង​ពោះ​ដោយ​គ្មាន​មូលហេតុ
  • មាន​អារម្មណ៍​តឹង​ៗ​ក្នុង​ពោះ
  • ធ្លាក់​ទឹក​រងៃ​តាម​ទ្វារ​មាស​ខុស​ធម្មតា
  • មាន​ដុំ​នៅ​ក្នុង​អាង​ត្រគៀក ឬ​ក្នុង​ពោះ

ប៉ុន្តែ​ស្រីៗត្រូវ​ចាំ​ថា មាន​រោគ​សញ្ញា​ទាំង​អស់​នេះ គឺ​មិន​មែន​សុទ្ធ​តែ​បាន​ន័យ​ថា យើង​កើត​ជំងឺ​មហារីក​បំពង់​ដៃ​ស្បូន​ទេ​ ដោយ​សារ​តែ​​រោគ​សញ្ញា​ទាំង​អស់​នេះ អាច​បណ្ដាល​មក​ពី​បញ្ហា​រោគ​ស្ត្រី​ជា​ច្រើន​មុខ​ផ្សេង​ទៀត។ ប៉ុន្តែ​បើយើងមាន​សញ្ហា​ទាំង​អស់​នោះ ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម។

អត្ថបទគួរអាន៖ 

៤-តើគេធ្វើរោគវិនិច្ឆ័យមហារីកបំពង់ដៃស្បូនបានដូចម្ដេច?

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មហារីក​បំពង់​ដៃ​ស្បូន គឺ​មាន​ការ​លំបាក​បន្តិច។ គ្រូពេទ្យ​ត្រូវ​ការ​ពិនិត្យ​ប្រវត្ដិ​ជំងឺ​របស់យើង រោគ​សញ្ញា និង​ធ្វើ​ការ​ពិនិត្យ​លើ​ដង​ខ្លួន។ ភាគ​ច្រើន​គ្រូពេទ្យ​ចាំ​បាច់​ត្រូវ​ពិនិត្យ​តំបន់​ត្រគៀក ដើម្បី​រក​មើល​បញ្ហា​នៅ​ក្នុង​​ទ្វារ​មាស ស្បូន ដៃ​ស្បូន បំពង់​ដៃ​ស្បូន ប្លោក​ទឹក​នោម ​និង​រន្ធ​គូទ។ គ្រូពេទ្យ​ប្រហែល​បូម​ឈាម​របស់យើងធ្វើ​តេស្ត​មួយ​ហៅ​ថា CA125 ដែល​នេះគឺ​តេស្ដ​សម្រាប់​ពិនិត្យ​មើល​កម្រិត​ប្រូតេអ៊ីន CA125 ក្នុង​ឈាម​របស់​យើង។ ការ​កើន​ឡើងនៃ​កម្រិត CA125 អាច​បញ្ជាក់​អំពី​បញ្ហា​រោគ​ស្ត្រី​ក្នុង​ខ្លួន​កំពុង​កើត​មាន ដែល​ក្នុង​នោះ​ក៏​មាន​ជំងឺ​មហារីក​បំពង់​ដៃ​ស្បូន​មួយ​ដែរ។ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​បន្ថែម គ្រូពេទ្យ​ចាំ​បាច់​ត្រូវ​ថត CT ស្គែន និង​អូស​អេកូ​មើល។

អត្ថបទគួរអាន៖ 

៥-ការព្យាបាលមហារីកបំពង់ដៃស្បូនមានជម្រើសអ្វីខ្លះ?

រហូត​មក​ដល់​ពេល​នេះ ការ​ព្យាបាល​ជំងឺ​មហារីកបំពង់​ដៃ​ស្បូន គឺ​មាន​តែ​មួយ​វិធី​វះ​កាត់ ប្រើ​ប្រាស់​ថ្នាំ​គីមី និង​បាញ់​កាំ​រស្មី។ ​ការ​វះ​កាត់​យក​សាច់​ចេញ​កម្រិត​ណា​នោះ គឺ​​អាស្រ័យ​តាម​ស្ថាន​ភាព​របស់​អ្នក​ជំងឺ​ម្នាក់​ៗ។ ប្រសិន​បើ​កោសិកា​មហារីក​ មិន​ទាន់​រាល់​ដាល​ចេញ​ពី​បំពង់​ដៃ​ស្បូន​ទេ​នោះ គ្រូពេទ្យ​នឹង​ធ្វើ​ការ​វះ​កាត់​ស្បូន​ចេញ​ទាំង​មូល (​មាន​ដូច​ជា​កាត់​ដៃ​ស្បូន បំពង់​ដៃ​ស្បូន និង​ស្បូន​ទាំង​អស់)។ ប្រសិន​បើ​សាច់​មហារីក​រាល​ដាល​ដល់​កន្លែង​ផ្សេង​ហើយ​នោះគ្រូពេទ្យ​ត្រូវ​កាត់​ដុំ​​ទឹក​រងៃ (កូន​កណ្ដុរ) និង​ជាលិកា​ដែល​នៅ​ក្បែរ​នោះ​ចេញ​ទាំង​អស់​ដែរ។ ​ការ​ព្យាបាល​ដោយ​វិធី​វះ​កាត់​ ភាគ​ច្រើន​ត្រូវ​បូក​ជាមួយ​ការ​បាញ់​កាំ​រស្មី ជាមួយ​​គ្នា​ឬ​ប្រើ​ប្រាស់​ថ្នាំ​គីមី​បន្ថែម ដើម្បី​សម្លាប់​សាច់​កោសិកា​មិន​ប្រក្រតី​នៅ​សេស​សល់។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fallopian Tube Cancer. https://www.drugs.com/health-guide/fallopian-tube-cancer.html. Accessed April 19, 2017.

Fallopian Tube Cancer. https://www.ucsfhealth.org/conditions/fallopian_tube_cancer/. Accessed April 19, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម