ជំងឺស្វាយ

ជំងឺ​ស្វាយ - ក្នុង​ផ្នែក​នេះ បង​ប្អូន​អាច​ស្វែង​យល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​មាន​ទៅ​ជា​ជំងឺ​ស្វាយ​ ផលវិបាក ការ​ការពារ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺស្វាយ

អ្នកកើតជំងឺ​ស្វាយ ទទួលការព្យាបាលមិនត្រឹម​ត្រូវ អាចមាន​គ្រោះថ្នាក់​រហូត​ដល់​ពិការ​ភ្នែក

តើជំងឺស្វាយគឺជាអ្វី? ជំងឺស្វាយ(syphillis)គឺជាជំងឺឆ្លងតាមការរួមភេទ។ ជំងឺនេះបង្កដោយបាក់តេរីឈ្មោះ bacteriumTreponemapallidum។ ការដែលមិនបានព្យាបាលបានត្រឹមត្រូវ ជំងឺស្វាយអាចបណ្ដាលឲ្យមានផលវិបាកដូចជារលាកសន្លាក់ ខូចខួរក្បាល និងពិការភ្នែក។ ជំហានដំបូងក្នុងការចម្លងរោគ មនុស្សភាគច្រើនឆ្លងជំងឺស្វាយតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំបៅដែលមានលើរាងកាយអ្នកជំងឺ។ ដំបៅទាំងនោះអាចរកឃើញនៅផ្នែកខាងក្រៅនៃប្រដាប់ភេទ រន្ធគូទ ឬចុងពោះវៀនធំ។ នៅក្នុងករណីខ្លះដំបៅអាចដុះចេញនៅលើមាត់ក៏មាន។ ការចម្លងច្រើនកើតឡើងអំឡុងពេលរួមភេទតាមទ្វារមាស រន្ធគូថ តាមមាត់ និងសកម្មភាពរួមភេទផ្សេងទៀត។ អត្ថបទពាក់ព័ន្ធ៖ ពេញវ័យមិនទាន់ស្រួលបួល ប្រឡូករួមភេទ អាចប្រឈមបញ្ហាទាំងនេះ “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ តើជំងឺស្វាយអាចឆ្លងតាមការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមដែរឬទេ? ដោយសារតែបាក់តេរីដែលបង្កជំងឺស្វាយមិនអាចវាយប្រហារក្រៅពីម្ចាស់ជំងឺបាន ហេតុនេះជំងឺស្វាយមិនអាចចម្លងទៅអ្នក​ផ្សេង​តាមទ្រនាប់បង្គន់ អាងទឹក អាងហែលទឹក ឬដៃទ្វារ នោះទេ។ យើងក៏មិនអាចឆ្លងជំងឺស្វាយតាមការប្រើប្រាស់កន្សែងឬឧបករណ៍ផ្ទះបាយរួមនោះដែរ។ តើអ្នកអាចចម្លងជំងឺស្វាយទៅកាន់កូនក្នុងផ្ទៃដែរឬទេ? ស្ត្រីមានគភ៌អាចចម្លងជំងឺស្វាយទៅកាន់កូនក្នុងផ្ទៃ ដូចនេះហើយការពិនិត្យរកជំងឺស្វាយត្រូវចាំបាច់អំឡុងពេលមកពិនិត្យផ្ទៃពោះលើកដំបូង។ ការធ្វើតេស្តនឹងធ្វើឡើងម្ដងទៀតអំឡុងពេលត្រីមាសទី៣ និងពេលសម្រាល។ ទារកដែលមានម្ដាយមានជំងឺស្វាយគឺមានហានិភ័យស្លាប់ក្នុងផ្ទៃ និងស្លាប់ក្រោយសម្រាល។ ទោះបីជាទារកដែលឆ្លងជំងឺមានជីវិតក៏ដោយ ក៏ទារក​ទាំង​នោះ​នៅតែត្រូវការ ការព្យាបាលដើម្បីបង្ការផលវិបាកផ្សេងទៀតដែលអាចលេចឡើងនៅសប្ដាហ៍បន្ទាប់។ អត្ថបទពាក់ព័ន្ធ៖ កន្លែង​សម្ងាត់​របស់​ស្រីៗ ហេតុ​អី​ងាយ​នឹង​ឆ្លង​រោគ? កំហុស​បច្ចេកទេស​ប្រុសៗ​តែង​បង្ក​ពេល​ពាក់​ស្រោម ចុងក្រោយ​​នាំ​គ្នា​ទឹក​ភ្នែក តិចច្រឡំ ជំងឺកាមរោគមិនមែនឆ្លងតាមការរួមភេទមួយមុខទេ តើគួរបង្ការជំងឺស្វាយដោយរបៀបណា? គ្រប់​គ្នា​អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺស្វាយដោយជៀសវាងការរួមភេទជាមួយអ្នកដែលមានជំងឺ។ ប្រសិនបើយើង​មិនប្រាកដអំពីស្ថានភាពរបស់ដៃគូទេ ជម្រើសដ៏ល្អបំផុតនោះគឺការប្រើស្រោមអនាម័យរាល់ពេលរួមភេទ។ ទោះយ៉ាងណាប្រសិន​បើដំបៅជំងឺស្វាយកើតមាននៅកន្លែងដែលមិនបានបិទបាំងដោយស្រោមអនាម័យ នោះការចម្លងនៅតែកើតមានដដែល។ ហេតុនេះយើង​គួរតែប្រុងប្រយ័ត្នទោះបីនៅពេលប្រើស្រោមអានាម័យ​ក៏ដោយ។ វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺស្វាយស្របទៅនឹងជំងឺឆ្លងតាមការរួមភេទផ្សេងទៀតគឺតមរួមភេទ ឬត្រូវ​ស្មោះ​មួយ​នឹង​មួយ​ជាមួយ​ដៃគូតែមួយដែលគ្មានជំងឺស្វាយ។ ការព្យាបាលជំងឺស្វាយ ជំងឺស្វាយអាចព្យាបាលសះស្បើយប្រសិនបើអ្នកមានជំងឺ​បានធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានលឿន។ អ្នកជំងឺដែលបានឆ្លងជំងឺស្វាយតិចជាងមួយឆ្នាំគឺត្រូវការតែថ្នាំប៉េនីស៊ីលីនកម្រិត១ដូសតែប៉ុណ្ណោះ។ ប្រសិនបើអ្នកជំងឺ​ប្រតិកម្មជាមួយថ្នាំប៉េនីស៊ីលីនគ្រូពេទ្យនឹងចេញថ្នាំតេត្រាស៊ីគ្លីនដុកស៊ីស៊ីគ្លីន ឬថ្នាំផ្សះប្រភេទផ្សេងទៀតជំនួសវិញ។ ការពន្យារពេលព្យាបាលកាន់តែយូរការប្រើកម្រិតដូសថ្នាំខ្ពស់ក៏កើនតាមនោះដែរ។ អំឡុងពេល​ព្យាបាល​​គឺហាមមិនឲ្យធ្វើការរួមភេទនោះទេ។ ប្រសិនបើអ្នកណា​ម្នាក់​ធ្វើតេស្តរកឃើញ​ជំងឺស្វាយ ដៃគូរបស់អ្នកនោះ​ក៏គួរតែធ្វើតេស្ត និងព្យាបាលផងដែរប្រសិនបើចាំបាច់។ ទោះបីជំងឺស្វាយមិនកើតឡើងវិញក្រោយការព្យាបាលបានត្រឹមត្រូវ ប៉ុន្តែយើង​ក៏អាចឆ្លងជំងឺនេះម្ដងទៀតបានដែរប្រសិនបើទៅប៉ះពាល់ជាមួយអ្នកជំងឺស្វាយ និងត្រូវការ​ការព្យាបាលម្ដងទៀតដូចគ្នា។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នអ្នកឧស្សាហ៍​រកអីៗ​ក្រៅផ្ទះ! ១​ថ្ងៃ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស