ជំងឺប្រមេះ! ឮតែឈ្មោះ តើវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតទេ?
បើនិយាយទៅដល់ជំងឺប្រមេះ គឺចែកចេញជាពីរ ប្រមេះទឹកបាយ និង ប្រមេះទឹកថ្លា ហើយជំងឺនេះមិនងាយបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្ដែវាអាចបង្កដោយប្រយោល ដោយការរាលដាលទៅជាជំងឺផ្សេងទៀត មកបំផ្លាញជីវិតអ្នកជំងឺបាន។ បើដូច្នេះនៅតែជារឿងមួយគួរឲ្យភ័យខ្លាចបើសិនគ្មានវិធានការព្យាបាលឲ្យទាន់ពេលវេលានោះ។ ជាទូទៅហើយ ដែលជំងឺប្រមេះឆ្លងតាមការរួមភេទដោយមិនបានការពារឲ្យត្រឹមត្រូវ អ្នកចម្លងជំងឺភាគច្រើនមិនដឹងឡើយថា ខ្លួនមានផ្ទុកជំងឹនេះ ហើយបានឆ្លងពីភពណាឲ្យប្រាកដ ឬកើតជំងឺដោយខ្លួនឯងក៏មិនបានដឹង។ ជំងឺប្រមេះអ្នកចាប់ផ្ដើមកើតដំបូងមិនបង្ហាញរោគសញ្ញាអ្វីនោះទេ ទើបជាហេតុបង្កការចម្លងទៅកាន់ដៃគូយ៉ាងងាយ ដោយការរួមភេទមិនបានការពារ។ មានអ្នកជំងឺខ្លះអាចត្រូវចំណាយពេលយូទើបងបង្ហាញរោគសញ្ញា ភាគច្រើនពួកគេ និយាយថា គឺគ្មានអារម្មណ៍ថាកើតទាល់តែសោះ បើមិនបានពិនិត្យធ្វើតេស្ដស្វែងរក។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង ផលអាក្រក់ដែលអ្នកជំងឺប្រមេះបង្ហាញរោគសញ្ញា ចំពោះស្រី គឺមានធ្លាក់ស ពិបាកនោម ធ្លាក់ឈាមខុសពីធម្មតាពេលមករដូវ និង ភាគច្រើនទៀតអាចមានការហូរខ្ទុះចេញពីមាត់ស្បូន តាមទ្វារមាស។ បើចំពោះបុរសវិញគឺ មានសភាព នោមក្ដៅឆួល ក្រហាយ មានខ្ទុះនៅចុងលិង្គពេលនោមហើយ ទឹកនោមក្ដៅមានពណ៌ល្អក់ បើធ្ងន់ធ្ងរបន្ដិចអាចឈានទៅដល់ការហើមនៅតំបន់ពងស្វាស ក៏មាន។ រោគសញ្ញាទាំងនេះស្ថិតក្នុងដំណាក់កាលដំបូង អ្នកជំងឺមិនថាបុរសឬស្ដ្រីនោះទេគឺ ភាគច្រើនមិនសូវចាប់អារម្មណ៍ […]