លោកបានបន្តទៀតថា ឈាមគ្មានឥទ្ធិពលអាចទៅកែប្រែអត្តចរិតរបស់ឡើយ មានតែខ្លួនឯងប៉ុណ្ណោះដែលជាអ្នកកែ ព្រោះបើកែបានគ្រាន់តែបញ្ចូលឈាមមែន គេធ្វើការបញ្ចូលឈាមអ្នកមានចរិតល្អៗ ទៅឲ្យអ្នកចរិតអាក្រក់គ្រប់គ្នាអស់ហើយ។
លោកវេជ្ជបណ្ឌិតបន្តថា ដំណើរការបញ្ចូលឈាមមិនមែនធ្វើភ្លាមៗពីមនុស្សម្នាក់ទៅម្នាក់ទៀតឡើយ តែពេទ្យត្រូវយកឈាមពីអ្នកបរិច្ចាគម្នាក់ទៅផ្លាស់ប្ដូរជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងត្រូវធ្វើតេស្តរកមើលមេរោគផ្សេងៗជាមុនសិន ទើបអាចចាក់បញ្ចូលទៅអ្នកខ្វះឈាម។
វេជ្ជបណ្ឌិតក៏បានណែនាំឲ្យយើងទាំងអស់គ្នាដែលគ្រប់គីឡូ និងមានសុខភាពល្អគួរតែទៅចូលរួមបរិច្ចាគឈាមយ៉ាងហោចណាស់ឲ្យបាន ១ /ឆ្នាំ ព្រោះវាមិនប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញយើងនឹងទទួលបានអត្ថប្រយោជន៍ច្រើន ពីសកម្មភាពស្ម័គ្រចិត្តមួយនេះ។