១- តើអ្វីជាគ្លីតូរីស?
គ្លីតូរីសមានទីតាំងលើទ្វារមាស នៅខាងលើរន្ធបង្ហួរនោម និងមាត់ផ្លូវទ្វារមាស។ គ្លីតូរីសមានរំញោចខ្ពស់ពេលប៉ះ ដែលនេះអាចជួយឲ្យមនុស្សស្រីទទួលបានអារម្មណ៍ស្រើបស្រាល ពេលត្រូវដៃគូប៉ះកន្លែងនេះ។ ភាពស្រើបស្រាលនៅគ្លីតូរីសមានពិតមែនដែលមនុស្សស្រីអាចមានអារម្មណ៍ដល់កំពូលបាន ទោះមិនចាំបាច់មានការស៊កលិង្គចូលក៏ដោយ។
២- តើអ្វីជា G-Spot?
អ្នកវិទ្យាសាស្រ្ដ Beverly Whipple ជឿថាគេមិនគួរចាត់រាប់ G-spot ជាផ្នែកមួយនៃរាង្គកាយដាច់ដោយឡែកនោះទេ។ អ្នកវិទ្យាសាស្រ្តរូបនេះបានណែនាំថា G-spot គឺជាអ្វីដែលយើងអាចមានអារម្មណ៍ពាល់វាត្រូវ នៅផ្នែកខាងមុខរបស់ជញ្ជាំងទ្វារមាស ដែលវាមិនមែនជាអ្វីមាននៅក្នុងជញ្ជាំងទ្វារមាសជាក់លាក់នោះទេ។ និយាយឲ្យស្រួលស្ដាប់នោះគឺ G-spot មិនមែនជាចំណុចដែលយើងមិនអាចមើលឃើញ ឬប៉ះបាន តែមានភាពរញ៉ែរញ៉ៃពាក់ព័ន្ធជាច្រើន។ ការសិក្សាបានរកឃើញថា អារម្មណ៍ស្រើបស្រាលដែលយើងអាចមានអារម្មណ៍ពេលមានអ្វីទៅប៉ះត្រង់ G-spot គឺមានការចូលរួមដោយផ្នែកជញ្ជាំងខាងមុខរបស់ទ្វារមាស ជាក្រពេញ Skene’s (ជាក្រពេញប្រូស្តាតរបស់មនុស្សស្រី) និងត្រង់តំបន់គ្លីតូរីស។
៣- មនុស្សស្រីម្នាក់ៗមានភាពខុសគ្នា
មិនថាមនុស្សស្រីមានដងខ្លួនស្រដៀងគ្នាយ៉ាងណាក្ដី ក៏ស្រីៗយើងនៅតែមានភាពខុសៗគ្នានៅផ្នែកមួយចំនួននៃលក្ខណៈខាងក្នុងនៃរាងកាយ។ ប្រសិនបើយើងមិនទាន់ស្គាល់អារម្មណ៍ដល់ចំណុចកំពូលតាមទ្វារមាស នេះប្រហែលមកពីដងខ្លួនមានភាពខុសពីអ្នកដទៃហើយ។ គ្លីតូរីស និង G-spot អាចមានលក្ខណៈខុសៗគ្នា ដែលវាអាចនឹងមិនមានរំញោចខ្លាំងដូចទៅនឹងកន្លែងផ្សេងក៏ថាបាន។ រំញោច គឺអាស្រ័យលើការរៀបចំនៅតំបន់ clitorourethro-vaginal របស់យើងទៅវិញទេ។ មនុស្សស្រីដែលមានតំបន់ clitorourethro-vaginal ធំ អាចនឹងងាយទទួលបានអារម្មណ៍ផ្លូវភេទខ្ពស់ជាងមនុស្សស្រីធម្មតា។ អ្នកវិទ្យាសាស្រ្ដបានពន្យល់ថា បើតំបន់នោះកាន់តែធំ នោះមានន័យថាសរសៃឈាមក៏មានច្រើន ដូចគ្នាជាមួយសាច់ដុំ និងក្រពេញដែរ ហើយវានឹងធ្វើឲ្យរំញោចត្រង់កន្លែងនោះមានកាន់តែច្រើន។
មានមនុស្សស្រីជាច្រើន ត្រូវការឲ្យមានការរំញោចឲ្យបានច្រើន ដើម្បីឈានដល់ចំណុចកំពូល។ ប៉ុន្តែទោះបីស្រីៗមានតំបន់ប្រដាប់ភេទខុសពីអ្នកផ្សេង ក៏មិនមែនបានន័យថាដងខ្លួនមិនប្រក្រតីនោះទេ ហើយក៏មិនមានបញ្ហាអសមត្ថភាពផ្លូវភេទនោះដែរ។
ដោយសារតែដងខ្លួនរបស់មនុស្សយើងម្នាក់ៗខុសៗគ្នា ដូចនេះស្រីៗយើងអាចពិភាក្សាជាមួយដៃគូរថា តើមានអ្វីជួយឲ្យយើងមានអារម្មណ៍ល្អ (អាចជាកន្លែងជាក់លាក់ណាមួយ ឬកម្រិតនៃការបបោសអង្អែលជាដើម)។ ទំនាក់ទំនង គឺជាកូនសោរក្នុងការជួយឲ្យដៃគូមានភាពល្អូកល្អឺនល្អ។ ទោះបីជាការដល់ចំណុចកំពូលមិនងាយកើតឡើងដោយឯកឯងក៏ដោយ។ យើងត្រូវតែរៀនពីវាឲ្យច្រើន។ រៀនអំពីដំណើការក្នុងខ្លួន ថាតើអ្វីធ្វើឲ្យអារម្មណ៍អ្នកពុះកញ្រ្ជោល និងថាតើធ្វើដូចម្ដេចទើបអាចឲ្យយើងឈានដល់ចំណុចកំពូលបានគឺជារឿងសំខាន់ជាងគេ។ មានមនុស្សជាច្រើនឲ្យតម្លៃលើការដល់ចំណុចកំពូលច្រើន តែការពិតយើងគួរតែផ្ដោតលើមានសប្បាយរីករាយ និងអារម្មណ៍ល្អរបស់យើងឲ្យច្រើនជាង។
៤- ចំណុចកំពូលរវាងទ្វារមាស និងគ្លីតូរីស
មិនមានភស្តុតាងឲ្យច្បាស់បញ្ជាក់នៅឡើយទេ ប៉ុន្តែមានការបកស្រាយតាមបែបវិទ្យាសាស្រ្ដមួយដែរ ថាការចំណុចកំពូលដោយភ្ញោចលើទ្វារមាសមានអារម្មណ៍ល្អជាង។ ការពិតទៅមនុស្សស្រីជាច្រើនបានលើកឡើងថា ពួកគាត់អាចមានអារម្មណ៍ស្រើបស្រាលខ្លាំងពេល ដែលមានការភ្ញោចលើគ្លីតូរីស ស្មើគ្នាជាមួយការភ្ញោចត្រង់តំបន់ផ្សេងទៀតដែរ។ ការដល់ចំណុចកំពូលតាមការភ្ញោចទ្វារមាស គឺជាអារម្មណ៍ស្រើបស្រាលនៃការដល់ចំណុចកំពូលរបស់មនុស្សស្រីមួយ តែវាមិនមែនជាប្រភេទដែលល្អជាងគេនោះទេ។ មនុស្សស្រីដែលទទួលអារម្មណ៍ដល់កំពូលទាំងពីរប្រភេទ តែងតែលើកឡើងថា អារម្មណ៍ដល់កំពូលតាមការភ្ញោចទ្វារមាស គឺមិនមានអ្វីអស្ចារ្យនោះទេ។
[embed-health-tool-ovulation]