បើនិយាយពីផ្លែឈើពីរប្រភេទនេះថាមានប្រយោជន៍ចំពោះសកម្មភាពផ្លូវភេទ ទំនងជាគ្នាយើងខ្លះពិបាកជឿដែរមើលទៅ តែក្រុមអ្នកស្រាវជ្រាវបញ្ជាក់ច្បាស់ថាពិតជាអ៊ីចឹងមែន។ តើជាផ្លែអ្វីខ្លះ? តស់ស្វែងយល់ទាំងអស់គ្នា។
១.ផ្លែទទឹម
គ្រាប់ទទឹមមានផ្ទុកសារធាតុមួយឈ្មោះថា polyphenols ដែលសារធាតុនេះមានទំនាក់ទំនងក្នុងការជួយដល់ការកាត់បន្ថយបញ្ហាសម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូចគ្នាដែរ polyphenols ក៏សម្រួលដល់សរសៃឈាម បង្កើនដំណើរការល្អក្នុងការដឹកនាំឈាមទៅកាន់ខួរក្បាល និងបេះដូង ហើយគេជឿថាសារធាតុនេះក៏ជួយនាំឈាមទៅកាន់ប្រដាប់ភេទផងដែរ។ អ្វីដែលសំខាន់នោះ គឺថាការផឹកទឹកទទឹមមួយកែវ មុនពេលរួមភេទ ជួយឲ្យលិង្គឡើងរឹងបានល្អប្រសើរទៀតផង។
២.ផ្លែប័រ
ផ្លែប័រត្រូវគេដឹងថាមានប្រយោជន៍ចំពោះពងស្វាស និងជួយកាត់បន្ថយការខូចខាងDNA របស់មេជីវិតទៀតផង។ វីតាមីនE នៅក្នុងផ្លែប័រ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់មួយ ជួយដល់សរសៃឈាម និងកាត់បន្ថយហានិភ័យជំងឺបេះដូង។ ក្រៅពីនេះ ផ្លែប័រក៏សម្បូរទៅដោយវីតាមីន B6 ដែលជួយធ្វើឲ្យប្រព័ន្ធប្រសាទមនុស្សយើងមានលំនឹងល្អទៀតផង។
អ្វីដែលកាន់តែសំខាន់ចំពោះសកម្មភាពលើគ្រែនោះគឺសារធាតុប៉ូតាស្យូមនៅក្នុងផ្លែប័រជួយផ្តល់ថាមពលដល់សកម្មភាពផ្លូវភេទទៀតផង។
ដូចគ្នាដែរ បើយើងចង់ឲ្យសម្មភាពលើគ្រែប្រកបដោយភាពរស់រវើក ចូរចៀសវាងអាហារកែច្នៃ ឬកម្រិតការញ៉ាំតិចតូច ជាពិសេសអាហារមានជាតិប្រៃ ស្ករ និងខ្លាញ់ច្រើន។ ដើម្បីឲ្យចរន្តឈាមដើរបានល្អ និងខ្លាំងក្លា យើងគួរចៀសវាង ឬញ៉ាំអាហារប្រភេទនេះមកនៅកម្រិតតិចតួចបានហើយ។
[embed-health-tool-ovulation]