Tampon ជាសម្លីសម្រាប់ទប់ឈាម របៀប High Class និងតម្លៃខ្ពស់ជាងសម្លីអនាម័យធម្មតា សម្រាប់ស្រីប្រើពេលមានរដូវ ដោយស៊កបញ្ចូលរបស់នេះទៅក្នុងទ្វារមាស ដើម្បីបឺតស្រូបឈាមរដូវ។ នៅស្រុកយើង Tampon ក៏មានលក់លើទីផ្សារដែរ។ ទោះជាទំនើប និងមានផលប្រយោជន៍ច្រើនក៏ដោយ Tampon ក៏អាចបង្កជាជំងឺម្យ៉ាងហៅថា Toxic shock syndrome (TSS) បើសិនប្រើអត់ត្រឹមត្រូវ។
១– ម៉េចបានប្រើ Tampon ទាក់ទងនឹងជំងឺ TSS?
Tampon ផលិតពីសរសៃរ៉ៃយ៉ុង (Rayon) និងកប្បាស។ វត្ថុធាតុដើមទាំងនេះជួយឲ្យស្រូប និងជក់ឈាមបានល្អណាស់ តែក៏ជាកន្លែងល្អមួយសម្រាប់មេរោគលូតលាស់ដែរ។ ទោះបីទ្វារមាសជាកន្លែងអាចប្រយុទ្ធជាមួយមេរោគបានល្អក៏ដោយ តែឈាមរដូវបានធ្វើឲ្យប្រព័ន្ធការពារថយចុះមួយរយៈ នាំឲ្យមេរោគក្នុង Tampon ឆ្លងចូលក្នុងឈាមបង្កជាជំងឺ Toxic shock syndrome។ វាជារឿងកម្រ តែបើប្រើអត់ត្រឹមត្រូវទេ វាអាចបង្កគ្រោះថ្នាក់បាន។
២– អ្វីទៅជាជំងឺ Toxic shock?
វាជាការចម្លងរោគពីបាក់តេរី អាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះយ៉ាងគំហុក និងប៉ះពាល់ដល់សរីរៈក្នុងខ្លួន ហើយវាអាចកើតនៅពេលប្រើ Tampon ស្រូបឈាមក្នុងរយៈពេលយូរ។ ជាទូទៅ វាបង្កមកពីមេរោគឈ្មោះ Staphylococcus aureus ព្រោះនៅក្នុងមជ្ឈដ្ឋានអំណោយផល មេរោគអាចលូតលាស់យ៉ាងលឿន និងបញ្ចេញជាតិពុលបណ្ដាលឲ្យមានជំងឺ Toxic shock syndrome។
សញ្ញាដំបូងនៃ Toxic shock អាចបង្ហាញដូចជំងឺផ្ដាសាយធម្មតា តែបន្ថែមសញ្ញាកន្ទួលស្រដៀងនឹងការរលាកកម្ដៅថ្ងៃ និងសញ្ញាធ្ងន់ធ្ងរមួយចំនួនទៀត ដូចជា វង្វេង ក្អួត រាក និងឈឺក្បាល។ បើមានបញ្ហានេះ សូមប្រញាប់ទៅជួបគ្រូពេទ្យ មិនដូច្នេះអាចប៉ះពាល់ដល់ជីវិត។
៣– ការប្រើ Tampon និងវិធីការពារមេរោគ
Toxic shock syndrome អាចកម្រកើតឡើង ប៉ះពាល់ប្រហែលម្នាក់ទៅពីរនាក់ក្នុងចំណោមស្ត្រី ១សែននាក់រៀងរាល់ឆ្នាំ ប៉ុន្តែ ៥% ក្នុងចំណោមស្ត្រីឆ្លងជំងឺនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ អាចបាត់បង់ជីវិតថែមទៀតផង។ បើស្រីៗយើងកំពុងស្វែងរកផលិតផលមានសុវត្ថិភាពខ្ពស់បំផុតនោះ ការប្រើ Tampon មិនមែនជាជម្រើសល្អប៉ុន្មានទេ ប៉ុន្តែបើយើងចូលចិត្តប្រើ Tampon ជាងសម្លីអនាម័យ គួរជ្រើសរើសប្រភេទធម្មជាតិ និងគ្មានធាតុផ្សំសំយោគ ផលិតពីកប្បាស១០០%។
- អត្ថបទពាក់ព័ន្ធ៖ ស្រីៗគួរស្គាល់! សម្លីអនាម័យប្រភេទថ្មី អាចជាជម្រើសល្អពេលមកខែ
ទោះបី Tampon អាចជាកន្លែងដ៏ល្អសម្រាប់មេរោគ Staphylococcus aureus ឬ group A streptococcus (strep) ពិតមែន តែយើងអាចកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតតាមវិធីខាងក្រោម៖
– កុំប្រើ Tampon ប្រភេទជ្រាបទឹកបានយូរ។ ប្រើប្រភេទមានកម្រិតជ្រាបទឹកទាបបំផុត ព្រោះ Tampon ជ្រាបទឹកកាន់តែខ្លាំង យើងអាចនឹងទុកវាកាន់តែយូរនាំឲ្យមេរោគលូតលាស់ និងបង្ក Toxic shock ។
– ផ្លាស់ប្តូរការប្រើ Tampon ដោយកន្សែងអនាម័យ ឬសំឡីអនាម័យ ពេលអ្នកហាត់ប្រាណ ឬលេងកីឡា អាចជួយកាត់បន្ថយគ្រោះថ្នាក់ពេលមានឈាមរដូវខ្លាំង។
– កុំប្រើ Tampon នៅពេលយប់ ព្រោះលើសការណែនាំឲ្យប្តូររៀងរាល់ ៣ ម៉ោងម្តង ឬយើងអាចភ្លេចដោះវាចេញក៏មាន។ – ប្តូរ Tampon រាល់ ៤-៦ ម៉ោងម្តង និងជ្រើសរើស Tampon អាចប្រើបាន ៣ ម៉ោងដោយគ្មានការលេច ឬធ្លាយ។
– ពេលដាក់ Tampon សូមប្រុងប្រយ័ត្នកុំឲ្យមានការខ្វាចជាមួយទ្វារមាស (កុំបិទបង់ស្អិត) លាងដៃមុន និងក្រោយដាក់ Tampon។
– កុំប្រើ Tampon ពេលគ្មានរដូវ។
ដោយឡែក ធាតុផ្សំក្នុងផលិតផលអនាម័យអាច មានដូចជា៖
– toxic carcinogen dioxin និង disinfection-by-products (DBP’s) ដូចជា trihalomethane មានក្នុងផលិតផលដែលធ្វើឲ្យស។
– Phthalates ជាប្លាស្ទិកគីមីប្រើក្នុង Tampon ធ្វើឲ្យមានសម្បករលោងលើក្រដាសកាតុង។
– ថ្នាំសម្លាប់សត្វល្អិត សម្លាប់ស្មៅ និងជីសំយោគ ត្រូវគេរកឃើញក្នុងក្រដាសកប្បាសមិនធម្មជាតិ។
ចាំថា កោសិកាក្នុងទ្វារមាសជាកន្លែងមានការស្រូបខ្លាំង ជាមូលហេតុយើងគួរប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ក្នុងការប្រើផលិតផលអនាម័យស្ត្រី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]