backup og meta

អាថ៌កំបាំង​​កំប្លែងៗពាក់ព័ន្ធ​នឹងអាអូនតូចប្រុសៗ

អាថ៌កំបាំង​​កំប្លែងៗពាក់ព័ន្ធ​នឹងអាអូនតូចប្រុសៗ

ប្រុសៗ សួរ​ត្រង់​មើល៍ ធ្លាប់​លួច​ឆ្ងល់​រឿង​អាអូន​តូច​ខ្លួន​ឯង​អត់ ម៉េច​បាន​ទំហំ​ប៉ុនណេះ មិត្តភក្តិ​ប៉ុនណោះ រាង​ចេះ រាង​គេ​ចុះ​អត់? ហើយ​ចុះ​ដឹង​ថា​លើ​លោក​អាអូន​តូច ធំ​បំផុត វែង​បំផុត ប៉ុន្តែ​សង់ទីម៉ែត្រ​ដែរ​ទេ? បើ​ឆ្ងល់ អត្ថបទ​នេះ នឹង​បក​ស្រាយ​ចម្ងល់​សម្រាប់​ប្រុសៗ​ទាំង​អស់ឲ្យ​បាន​ស្វាង​​តែ​ម្តង។ ខាង​ក្រោម​នេះជា​អាថ៌​កំបាំង​ធំៗ​ទាំង ៥ ពាក់​ព័ន្ធ​អាអូន​តូច ប្រុសៗ​ចង់​ដឹង​បំផុត។

១- លិង្គ​ធំ​បំផុត​លើ​លោក

ជាធម្មតា ប្រវែង​លិង្គប្រុសៗ មាន​ប្រហែល ៣ ​អ៊ីញ ស្មើ ៧,៦២ សង់ទីម៉ែត្រ ប៉ុន្តែ​ពេល​ឈាម​ចូល​ទៅ​បំពេញ​ក្នុង​សរសៃ​ឈាម​វ៉ែន ធ្វើ​ឲ្យ​អាអូន​តូច​ឡើង​រឹង គឺ​អាច​លូត​ដល់​ប្រវែង​ចាប់ពី ៤,៥-៦,៥ អ៊ីញ ស្មើ ១១,៤៣-១៦,៥១ សង់ទីម៉ែត្រ។ លិង្គ​មាន​​វែង​ជាង​គេលើលោក ធ្លាប់ជួប​ប្រទះ គឺ​មាន​ប្រវែង ១៣,៥​អ៊ីញ ស្មើ​នឹង ៣៤,២៩ សង់ទីម៉ែត្រ​ឯណោះ។ ប៉ុន្តែ​បុរសៗ​ មាន​លិង្គ​តូច ក៏​មិន​ត្រូវភិត​ភ័យ​នោះ​ដែរ ព្រោះ​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ទំហំ​មិន​មែន​ជា​បញ្ហា​នៅ​ពេល​មាន​ការ​រួម​ភេទ​នោះ​ទេ ហេតុនេះ​កុំ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពេក ត្រូវ​គិត​ពី​យុទ្ធសាស្ត្រ​បង្កើត​ឈុត​ឆាក​លើ​គ្រែ​ឲ្យ​ប្រសើរ​ជាង​មុន និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ផង។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២- លិង្គ​កោង និង​បាក់​

ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០០២ រក​ឃើញ​ថា អំឡុង​ពេល​រួម​ភេទ អា​អូន​តូច​ប្រុសៗ អាច​កោង​ដូច​ជា​ឈើ​កោង (Boomerang)។ ហាក់​ដូច​ជា​ចម្លែក​ពេល​និយាយ​បែប​នេះ ប៉ុន្តែ​មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ លិង្គ​យើង​ក៏​អាច​បាក់ ពេល​យើង​ប្រើ​កម្លាំង​គំហុកពេក អំឡុង​កំពុង​ពេល​រួម​ភេទ​ថែម​ទៀត​ផង។

លិង្គ​មិន​មាន​ឆ្អឹង​នៅ​ខាង​ក្នុង​ក៏​ពិត​មែន តែ​វា​អាច​បាក់​បាន ដោយ​សារ​ការ​របត់​ខ្លាំង​ពេក​ ដល់​ចំណុច​មួយ​មិន​អាច​វិល​មក​សភាព​ដើម​វិញ និង​ត្រូវ​ការ​​ជំនួយ​វេជ្ជសាស្ត្រ។ ករណី​នេះ ពេល​ខ្លះ គឺ​ប្រទះ​លើ​ប្រុសៗ​ធ្លាក់​ពី​លើ​គ្រែ ពេល​លិង្គ​កំពុង​តែ​រឹង​ក៏​មាន។ យ៉ាង​ណា ករណី​ភាគ​ច្រើន មិន​ចាំ​បាច់​ជំនួយ​ពី​ពេទ្យ​ទេ ព្រោះ​ដោយសារ​លិង្គ​គ្មានឆ្អឹង វា​អាច​ស្ដារ​រូបរាង​វិញ ដោយ​គ្រាន់​តែ​ប្រើ​ឧបករណ៍​អប និង​ចៀសវាង​បញ្ចេញ​សកម្មភាព​ខ្លាំង​ពេក ៦​អាទិត្យ អាច​ជា​ដូច​ដើម​ហើយ។

៣- ទឹក​កាម​មាន​កាឡូរី​ទាប

ទឹកកាម​មនុស្ស​ប្រុស គឺ​មាន​ផ្ទុក​កាឡូរី ស្មើ​នឹង​ស្ពៃ​ពួយ​លែង​មួយ​កូន​ចាន ឬ​ក៏​ស្មើ​នឹង ១-៧ កាឡូរី។ ទឹក​កាម​ផ្សំ​ឡើង​ដោយ​សារធាតុ​ទឹក អង់ស៊ីម អាស៊ីដ​ស៊ី​ទ្រិច ហ្វ្រុក​តូស និង​អាស៊ីដ​អាមីនេ ​មួយ​ចំនួន។ និយាយ​ឲ្យ​ស្រួល​ស្ដាប់ ទឹក​កាម​ពោរ​ពេញ​ដោយ​សារធាតុ​ចិញ្ចឹម តែ​មិន​ប្រាកដ​ថា​គេ​យក​ទៅ​បញ្ចូល​ក្នុង​របប​អាហារ​នា​ថ្ងៃ​អនាគត​នោះ​ទេ។

៤- ទំហំ​ម្រាម​ជើង​មាន​ទំនាក់ទំនង​ជាមួយ​ទំហំ​លិង្គ

ពាក្យ​ចចាមអារ៉ាម​នេះ មិន​ថា​ស្រុក​យើង ឬ​ស្រុក​គេ​ទេ សុទ្ធ​តែ​ជឿ​តៗ​គ្នា ទំហំ​លិង្គ​ជាប់​ទាក់​ទង​នឹង​ទំហំ​ម្រាម​ជើង ដែល​ចាស់​ៗ​លើក​ឡើង បង្អាប់​ក្មេង​ប្រុសៗ ប៉ុន្តែ​វិទ្យាសាស្ត្រ អះអាង​ថា ជា​រឿង​មិន​ពិត ព្រោះ​មិន​មាន​ភស្តុតាង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅឡើយ។ ទម្ងន់ កម្ពស់ ទំហំ​ម្រាម​ជើង ទំហំ​ម្រាម​ដៃ ឬ​ទំហំ​ក្បាល​មនុស្ស​ប្រុស មិន​អាច​បញ្ជាក់​ពី​ទំហំ​អាវុធ​សម្ងាត់​បាន​នោះទេ ព្រោះ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា អំឡុង​ពេល​រួម​ភេទ ប្រុសៗ​មាន​លិង្គ​តូច​ពេល​នៅ​ទន់ អាច​រីក​បាន​វែង និង​ធំ​ខ្លាំង ជាង​ប្រុសៗ​មាន​លិង្គ​ធំ​ពេល​នៅ​ទន់​ទៅ​ទៀត។

[embed-health-tool-heart-rate]

៥- ស្ថាន​ភាព​សុខភាព​ជះឥទ្ធិពល​លើ​សុខភាពលិង្គ

បើ​ប្រុសមាន​ទម្លាប់​អាក្រក់ ចូល​ចិត្ត​ជក់​បារី ផឹក​ស្រា ហាត់​ប្រាណ​មិន​គ្រប់​គ្រាន់ អាច​ប្រឈម​ទៅ​នឹង​រឿង​ទំហំ​លិង្គ​តូច​ខុស​ប្រក្រតី ហើយ​ក៏​ធ្វើ​ឲ្យ​យើង​មិន​សូវ​សកម្ម​រឿង​លើ​គ្រែ​ដូច​គ្នា។ ការ​សិក្សា​បញ្ជាក់​ថា គេង​ឲ្យ​គ្រប់​គ្រាន់ និង​ការ​ហាត់​ប្រាណ​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​បរិមាណ​អ័រម៉ូន​តេស្តូស្តេរ៉ូន​របស់​ប្រុសៗ។ ម្យ៉ាង​ទៀត ជក់​បារី​ អាច​បង្ក​ជា​បញ្ហា លិង្គ​មិន​ឡើង​រឹង និង​កាត់​បន្ថយ​ប្រវែង​ថែម​ទៀត​ផង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The 10 Strangest Facts About Penises http://www.salon.com/2013/11/03/the_10_strangest_facts_about_penises/ acessed March 26, 2017

13 Crucial Facts About His Penis http://www.womenshealthmag.com/sex-and-love/penis-facts acessed March 26, 2017

15 Facts You Didn’t Know About Your Penis http://www.menshealth.com/sex-women/15-facts-you-didnt-know-about-your-penis acessed March 26, 2017

8 Wild Facts About the Penis http://www.livescience.com/39046-7-wild-facts-about-the-penis.html acessed March 26, 2017

កំណែ​ប្រែបច្ចុប្បន្ន

31/07/2024

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

មូលហេតុទាំង៤ អាចបណ្ដាលឲ្យស្បែកលិង្គស្ងួតដោយមិនដឹងខ្លួន

ពេលប្រុសៗកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jul 31

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម