ការរួមភេទជាចំណែកសំខាន់មួយ ក្នុងឆាកជីវិតទាំងមនុស្សស្រីទាំងមនុស្សប្រុស តែផ្ទុយទៅវិញមានបញ្ហាផ្លូវភេទជាច្រើន អាចប៉ះពាល់ដល់សុភមង្គល និងសុខភាពផ្លូវភេទមិនអស់មិនហើយ។ ប៉ុន្តែសម្រាប់ថ្ងៃនេះ សុំអត់លម្អិត បញ្ហាផ្លូវភេទ របស់ប្រុសៗទេ ព្រោះជាទូទៅ ប្រុសៗហ៊ាននិយាយជជែក បើកចំហច្រើនហើយ លើកលែងតែស្រីៗ។ តើស្រីៗ អាចមានបញ្ហាផ្លូវភេទ យ៉ាងម៉េចខ្លះ? អ្វីជាមូលហេតុ ហើយដោះស្រាយម៉េច?
បើយើងនិយាយសាមញ្ញថា “រោគស្ត្រី” ហ្នឹងហើយជាបញ្ហាផ្លូវភេទ គ្រាន់តែអ្នកខ្លះ ប៉ះពាល់តិច ឬច្រើនទៅតាមស្ថានភាព ប៉ុន្តែបើនិយាយថា ស្រីមិនដែលមានបញ្ហានេះ (រោគស្ត្រី) តែម្ដង ពិបាកថាអត់ណាស់។ ជីវិតផ្លូវភេទអាចសមប្រកបទៅបាន អាស្រ័យលើ កត្តារាងកាយ ចិត្តគំនិត ទំនាក់ទំនង ការជឿទុក្ខចិត្ត និងរបៀបនៃការរស់នៅប្រចាំថ្ងៃ។
បញ្ហាផ្លូវភេទដែលច្រើនកើតលើមនុស្សស្រី រួមមាន៖
១.មិនសូវមានចំណង់ផ្លូវភេទ
អារម្មណ៍សោះអង្គើយ មិនសូវនឹកចង់មានមេត្រីភាព ឬមិនមានភាពស្និទ្ធស្នាល លើភេទសម្ព័ន្ធ។ ពេលខ្លះ ទោះជា ស្វាមី ឬដៃគូខាងប្រុស ចាប់ផ្ដើម យើងអាចបដិសេធ ឬព្រមទាំងមិនចង់ជាដើម។
២.ឈឺចាប់ពេលរួមភេទ
អាចឈឺទាំងកំពុងប្រតិបត្តិការ ឬក្រោយចប់សមរភូមិ។ ការឈឺចាប់អាចមាននៅលើទ្វារមាស មាត់ប្រដាប់ភេទ ឬឈឺនៅក្នុងត្រគាក។ ករណីឈឺចាប់ ពាក់ព័ន្ធជាមួយភាពរំញោចនៅពេលរួមភេទ ឬធ្វើឲ្យអស់អារម្មណ៍ ឬកើតអារម្មណ៍ភ័យខ្លាច។ បើឈឺក្រោយរួមភេទហើយ អាចបង្កឲ្យស្រីៗយើងពិបាកបត់ជើងតូចដូចគ្នា។
៣.ពិបាក ឬមិនដែលដល់កំពូល
កត្តានេះ អាចមកពីស្រីៗយើងខ្លួនឯង ព្រោះដើម្បីបានដល់កំពូល ទាមទារកត្តារួមផ្សំច្រើន ដូចជាអារម្មណ៍ ការដុតអារម្មណ៍ ការរើសពេលរួមភេទ ការជួយគ្នា (ទាំងប្រុសទាំងស្រី) អត់ខ្មាសអៀន បើកចំហ មិនអៀនប្រៀន និងកត្តាសុខភាពផ្លូវចិត្តផ្លូវកាយជាដើម ព្រោះបើស្ត្រេសណែនក្បាលពេក ឬកំពុងឈឺ សុទ្ធតែជាឧបសគ្គ ក្នុងការសម្រេចដល់ត្រើយ ហើយឡើងឋានសួគ៌ (ដល់ចំណុចកំពូល) បានណាស់។
៤.មិនមានអារម្មណ៍ស្រើបស្រាល
បើនិយាយថា អត់អារម្មណ៍សោះ ដូចមិនមែនទេ។ ប៉ុន្តែរាល់ពេលចាត់ការម្ដងៗ អត់សូវរំភើប ស្រើបស្រាល ត្រេកត្រអាល ពុះកញ្ជ្រោលទេ។ ចំណុចនេះ សុទ្ធតែពាក់ព័ន្ធ នឹងចំណុចរៀបរាប់ខាងលើ។
អត្ថបទពាក់ព័ន្ធ៖
- ធ្លាក់សកើតញឹក ស្រីៗគ្នាយើងកុំចេះតែបណ្តោយ អាចឈានទៅរលាកដៃស្បូន
- ធុញទ្រាន់ឈឺចាប់ពេលមករដូវ សាកវិធីនេះមើល៍!
យើងរៀបរាប់ច្រើនហើយពីផលប៉ះពាល់ ចុះបញ្ហាផ្លូវភេទនេះកើតឡើង បណ្ដាលមកពីអីខ្លះ?
ឲ្យតែមានបញ្ហាសុខភាពដូចជា ជំងឺបេះដូង ជំងឺមហារីក ជំងឺនៅលើប្លោកនោម ឬខូចតម្រងនោម អាចជះឥទ្ធិពលដល់ជីវិតសុខភាពផ្លូវភេទហើយ។ កត្តាប្រើថ្នាំ ក៏ធ្វើ ទុក្ខដល់បញ្ហាត្រេកត្រអាល រឿងជីវិតលើគ្រែដូចគ្នា ដូចជាថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត ឬថ្នាំសម្រាប់គ្រប់គ្រងសម្ពាធឈាម ឬសារធាតុគីមីក៏ត្រូវបានគេរាប់បញ្ចូលដូចគ្នា។ ថ្នាំទាំងអស់ខាងលើនេះ គឺសុទ្ធតែជាកត្តាធ្វើឲ្យអារម្មណ៍ផ្លូវភេទថយចុះ។
រឿងសំខាន់មួយទៀត គឺមានបម្រែបម្រួលអ័រម៉ូនក្នុងខ្លួន។ ជាទូទៅអ្នកប្រហែលជាអាចមានបញ្ហាកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនធ្លាក់ចុះ។ ដែលបញ្ហាមួយនេះហើយ គឺជាអ្នកធ្វើឲ្យការដឹងអារម្មណ៍នៅក្នុងខ្លួនអ្នកថយចុះ។ ហើយវាក៏ធ្វើឲ្យអ្នកត្រូវចំណាយពេលយូរ ដើម្បីទទួលបានអារម្មណ៍ស្រើបស្រាល។ ការថយចុះរបស់អ័រម៉ូនអឺស្ត្រូហ្សែន អាចធ្វើឲ្យទ្វារមាសរបស់មនុស្សស្រីស្ងួត និងធ្វើឲ្យស្រទាប់ក្រាលលើទ្វារមាសទៅជាស្ដើង។ ពេលមនុស្សស្រីជួបបញ្ហាទាំងអស់នេះ រាល់ការរួមភេទ នឹងបង្កការឈឺចាប់។
ចំពោះអ្នកធ្លាប់មានប្រវត្តិ ដែលទទួលរងការបៀតបៀនផ្លូវភេទ ក៏អាចស្ថិតក្នុងក្រុមស្ត្រីដែល មានវិបត្តិរឿងផ្លូវភេទដែរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៥-មុនទៅជួបពេទ្យគួរធ្វើអីខ្លះ?
អ្វីដែលពេទ្យនឹងសួរ ឬប្រឹក្សាគឺ ប្រាកដជាពាក់ព័ន្ធជាមួយស្ថានភាពជំងឺ ឬទម្លាប់ប្រចាំថ្ងៃ ឬការប្រើប្រាស់ថ្នាំ រោគសញ្ញា។ល។ ដូច្នេះអ្វី ដែលត្រៀមគឺ ត្រូវដឹងថា ពេលដែលពេទ្យ សួរនាំអី យើងមានចម្លើយ ដើម្បីជាគន្លឹះ កាន់តែស្រួល ពេទ្យ កំណត់រោគសញ្ញា និងការព្យាបាល។ អ្វីដែលគួរមាន ឬត្រៀម៖
-រោគសញ្ញា៖ ព័ត៌មានមួយនេះគឺមានសារៈសំខាន់ខ្លាំងណាស់។ យើងគួរតែដឹងអំពីកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញាទាំងអស់នោះ និងត្រូវដឹងថាវាកើតឡើងនៅពេលណា និងកើតឡើងដោយសារអ្វី។
-ប្រវត្តិជំងឺ៖ ត្រូវប្រាប់គ្រូពេទ្យបើមានបញ្ហាសុខភាពណាមួយ ដូចជា មានផ្ទៃពោះ មានជំងឺទឹកនោមផ្អែម ជំងឺមហារីក ឬជំងឺបេះដូងជាដើម។ បើកំពុងប្រើថ្នាំ ត្រូវប្រាប់គ្រូពេទ្យពីប្រភេទ និងកម្រិតរបស់ថ្នាំទាំងនោះ។
-ប្រវត្តិបញ្ហាផ្លូវភេទ៖ បើធ្លាប់រងការបៀតបៀនផ្លូវភេទ ឬត្រូវបានគេចាប់រំលោភពីមុនមក។ មួយទៀត បញ្ហាមិនប្រក្រតី ពេល រួមភេទជាដើម។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
៦-ពេលណាគួរទៅជួបពេទ្យ?
បើសង្កេតមើលសភាពផ្លូវភេទ អត់អំណោយផល ឬកាន់តែធ្ងន់ គួរកុំបង្អង់អី។ ទៅកាន់តែឆាប់ កាន់តែល្អ ដើម្បីព្យាបាល និងចៀស បញ្ហាផ្សេងៗដោយចៃដន្យ ឬកាន់តែធ្ងន់។
អ្វីដែលយើងមានឱកាស បានជួបពេទ្យ គួរសួរអីក៏ដោយ ឲ្យអស់ចម្ងល់ កុំខ្លាច កុំខ្មាស ព្រោះយើងមិនមែន ជួបពេទ្យ រាល់ថ្ងៃ ឬញឹកញាប់ ចង់សួរនាំ ពេលណាក៏បាននោះទេ។
[embed-health-tool-ovulation]