គ្នាយើងមានដឹងអត់ រាល់ពេលបញ្ចេញទឹកកាមម្តងៗ តើមានមេជីវិតឈ្មោលចំនួនប៉ុន្មានទៅ? តើមេជីវិតប្រុសៗអាចរស់នៅបានប៉ុន្មានថ្ងៃ? ហើយតើមេជីវិតប្រុសៗប៉ុន្មានទៅទើបគេហៅថាអសមត្ថភាព?
មេជីវិតឈ្មោលបញ្ចេញម្តងៗមិនមែនតិចតួចដូចយើងស្មាននោះទេ គឺមានចំនួនពី ៣-៦ លានក្បាល និងអាចរស់នៅបាន ៧២ ម៉ោង ហើយក្នុងចំណោមមេជីវិតរាប់លាននោះ មានតែ១ប៉ុណ្ណោះ ដែលអាចចូលទៅបង្កកំណើតជាមួយមេជីវិតញីបាន។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ចំនួនមេជីវិតច្រើនកាន់តែល្អ ឯលទ្ធភាពមានកូនកាន់តែខ្ពស់ ក្នុងករណីដែលមេជីវិតឈ្មោលមានតិចជាង ៣លាន នោះបញ្ជាក់ថា ប្រុសៗគ្នាយើងអាចមានបញ្ហាអត់កូនហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីរកដំណោះស្រាយ។ លោកវេជ្ជបណ្ឌិតបន្ថែម។
អត្ថបទពាក់ព័ន្ធ៖ បច្ចេកទេសបង្កើនគុណភាពមេជីវិតរបស់ប្រុសៗ បើសិនចង់បានកូនដូចគេ
ចំពោះមូលហេតុដែលធ្វើឲ្យប្រុសមានមេជីវិតតិច ឬខ្សោយមេជីវិត លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់ថា មានកត្តាជាច្រើន ដូចជា ការជក់បារី ញ៉ាំស្រា ស្ត្រេស អាយុចាស់ពេក មានជំងឺប្រចាំកាយ ប្រើថ្នាំលើសកម្រិត ការប៉ះពាល់ជាមួយថ្នាំសម្លាប់សត្វល្អិតជាដើម។
តើគេអាចរាប់ចំនួនមេជីវិតឈ្មោលដោយរបៀបណា? លោកវេជ្ជបណ្ឌិត ថា ការរាប់មេជីវិតធ្វើឡើងតាមរយៈការធ្វើតេស្តទឹកកាមដោយដាក់ក្នុងកំប៉ុងវិភាគឲ្យទៅមន្ទីរពិសោធន៍។ ឯវិធីបង្កើនមេជីវិតវិញ យើងអាចចៀសនូវសកម្មភាពអសកម្មទាំងប៉ុន្មានខាងលើ និងបន្ថែមនូវរបបអាហារ បន្លែផ្លែឈើដែលចាំបាច់មួយចំនួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]