backup og meta

ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​

ការ​មក​រដូវ​របស់​ស្រីៗ​មិន​ដូច​គ្នា​ទេ អាស្រ័យ​ទៅ​តាម​សុខភាព​របស់​មនុស្ស​ម្នាក់ៗ អ្នក​ខ្លះ​មក​ច្រើន​ខ្លាំង អ្នក​ខ្លះ​ល្មម ឯ​មួយ​ចំនួន​ទៀត​មក​តិចៗ​ទៅ​វិញ។ ការ​មក​រដូវ​តិច ឬ​ច្រើន​ជ្រុល​ពេក​សុទ្ធ​តែ​មាន​បញ្ហា ចុះ​ករណី​មក​រដូវ​តិចៗ អាច​ឈាន​ទៅ​មាន​បញ្ហា​អត់​កូន​ទេ?

ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បញ្ជាក់​ថា ការ​មក​រដូវ​តិច ពាក់​ព័ន្ធ​នឹង​មូលហេតុ ២ សំខាន់ៗ ទី១ ទាក់​ទង​នឹង​អ័រម៉ូន​មួយ​ចំនួន ទី២ បញ្ហា​ស្បូន ដែល​ជួនកាល​ករណី​ខ្លះ​បណ្តាល​មក​ពី​ស្រីៗ​រំលូត​កូន​ញឹក​ញាប់​ពេក ឬ​ក៏​មាន​គីស​នៅ​ដៃ​ស្បូន។

“ជួន​កាល​ភ្នាសស្បូន​​គាត់​ស្អិតជាប់​គ្នា ​ដោយសារ​ការ​រំលូត​កូន​ញឹក​ញាប់ ឬ​រលាក​អាងត្រគាក អ៊ីចឹង​ធ្វើ​ឲ្យ​ស្រីៗ​មាន​រដូវ​តិច​តួច ពេល​ខ្លះ​មាន​គីស​នៅ​ដៃ​ស្បូន ម៉ោ​រដូវ​ម្តង​តិច​តួច ​តែ​ចុក​ចាប់​ខ្លាំង  អ៊ីចឹង​អត់​អាច​មាន​កូន​ទេ’

អត្ថបទពាក់ព័ន្ធ៖

មករដូវ
លោកវេជ្ជបណ្ឌិត គាន់ អូន ​ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/06/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ ដេត ធន្នី បាន​ធ្វើ​បច្ចុប្បន្នភាព 20/06/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម