backup og meta

កាត់ស្បែកចុងលិង្គ មានគុណប្រយោជន៍ និងគ្រោះថ្នាក់ម៉េចខ្លះ?

កាត់ស្បែកចុងលិង្គ មានគុណប្រយោជន៍ និងគ្រោះថ្នាក់ម៉េចខ្លះ?

ពេល​ទៅ​ដណ្ដឹងកូនគេ ឲ្យ​តែ​ឮថា​កាត់​ចុង ភ័យលោះព្រលឹង​អស់ហើយ គ្នាយើង​សុទ្ធតែ​ដឹង​ច្បាស់ ទម្លាប់​បុរាណអារឿង​កាត់​ចុងលិង្គ គឺ​ជា​ប្រពៃណី​សាសនា បងប្អូន​ខ្មែរឥស្លាម​យើង ខណៈ​បណ្តាប្រជាជាតិ​ឥស្លាម​ដទៃទៀត ក៏​មាន​ទម្លាប់​បុរាណ​នេះ​ដូចគ្នា។ ប៉ុន្តែ​បច្ចុប្បន្ន ក្រៅ​ពី​ប្រពៃ​ណី​សាសនា ការកាត់​ស្បែក​ចុង​លិង្គ ក៏​មាន​ធ្វើ​ឡើង​ចំពោះ​ក្មេងៗ អាស្រ័យ​លើ​មូលហេតុ​មួយ​ចំនួន ខណៈអត្ថបទ “Hello គ្រូពេទ្យ’ មួយនេះ នឹង​លើក​ពី​គុណ​ប្រយោជន៍ ក៏​ដូចជា​គ្រោះ​ថ្នាក់​ដោយ​សារ​កាត់​ស្បែក​ចុង​លិង្គ​ឲ្យ​គ្រប់​គ្នា​បាន​ដឹង។

១- ពេល​ណា​ត្រូវ​ធ្វើ​ការ​កាត់ស្បែក​ចុង​លិង្គ?

ការ​កាត់ស្បែក​ចុង​លិង្គ ជា​ធម្មតា​ធ្វើ​នៅ​ពេល​ក្មេងទើប​​កើត​បាន ១-២ ​ថ្ងៃ។ តែ​ចំពោះ​ប្រពៃណី​ជន​ជាតិ​ជ្វីស ការ​កាត់​ស្បែក​ចុង​លិង្គ ​ត្រូវ​ធ្វើ​នៅ​ពេល​ក្មេង​អាយុ​បាន​ ៨ ​ថ្ងៃ ដោយ​វិធី​កាត់​នេះ​នឹង​កាន់​តែ​ពិបាក ហើយ​កាន់​តែ​គ្រោះ​ថ្នាក់ នៅ​ពេល​​ក្មេង​កាន់​តែ​ធំ និង​ចំពោះ​មនុស្ស​ពេញ​វ័យ។

២- ការ​កាត់ស្បែក​ចុង​លិង្គ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច?

នៅ​ពេល​ដែល​គ្រូពេទ្យ​វះ​កាត់​ត្រូវ​ធ្វើ​ការ​កាត់ស្បែក​ចុង​លិង្គ ស្បែក​ដែល​នៅ​ចុង​ហើយ​គ្រប​ក្បាល​លិង្គ​នឹង​ត្រូវ​ទាញ​ចេញ​អោយ​ផុត​ពី​ក្បាល​លិង្គ រួច​កាត់​ស្បែក​នោះ​ចោល។ ចំពោះ​ទារក ការ​វះ​កាត់​នេះ​ប្រើ​ពេល​ត្រឹម​តែ​ប្រាំ​ទៅ​ដប់​នាទី​ប៉ុណ្ណោះ តែ​បើ​ចំពោះ​ក្មេង​ធំ និង​មនុស្ស​ពេញ​វ័យ​វិញ អាច​ត្រូវ​ប្រើ​ពេល​រហូត​ដល់​មួយ​ម៉ោង ហើយ​របួស​បន្ទាប់​ពី​វះ​កាត់​តូច​នេះ​អាច​នឹង​ជា​នៅ​អំឡុង​ពេល​មួយ​សប្ដាហ៍។

៣- ការ​កាត់ស្បែក​ចុង​លិង្គ អាច​មាន​សារសំខាន់​អ្វី​ខ្លះ?

ក្រៅ​ពី​មូល​ហេតុ​សុខភាព​ ឬ​វេជ្ជសាស្ត្រ ការ​កាត់ស្បែក​ចុង​លិង្គ នៅ​តែ​ជា​បញ្ហា​តែង​លើក​យក​មក​ពិភាក្សា​ជា​ញឹក​ញាប់ ខណៈគុណ​ប្រយោជន៍​ការ​កាត់​ស្បែក​ចុង​លិង្គ​ចំពោះ​ទារក​ មាន​ច្រើន​ជាង​គ្រោះ​ថ្នាក់ ប៉ុន្តែ​គុណ​ប្រយោជន៍​នេះ នៅ​តែ​មិន​​គ្រប់​គ្រាន់​ដើម្បីឲ្យ​​មាន​ការ​ណែនាំ​ធ្វើ​វា​ចំពោះ​ទារក​ ជុំវិញ​ពិភព​លោក​នៅ​ឡើយ​ទេ។ ដូច​នេះ​ហើយ ​ក្មេង​ធំ និង​បុរស​ពេញ​វ័យ​ អាច​នឹង​តម្រូវ​​ព្យាបាល​បញ្ហា​ស្បែក​គ្រប់​ចុង​លិង្គ (Phimosis) ឬ​ព្យាបាល​ការ​បង្ក​រោគ​ចំពោះ​លិង្គ។

ប៉ាម៉ាក់ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ពី​គុណ​ប្រយោជន៍ ​និង​គ្រោះ​ថ្នាក់​ ក៏​ដូច​ជា​​បច្ចេកទេស​កាត់​ស្បែក​ចុង​លិង្គ​នេះ មុន​នឹង​សម្រេច​ថា​ត្រូវ​ធ្វើ​វា ​ឬ​អត់​ចំពោះ​ក្មេងអាយុ​ទ្រើសៗ។

អត្ថបទពាក់ព័ន្ធ៖

  • បញ្ហាពាក់ព័ន្ធកន្លែងសម្ងាត់ ស្រីៗចង់ដឹងបំផុត តែអត់ហ៊ានសួរ
  • ប្រុសៗប្រាប់អារម្មណ៍ពិតរឿងឆាប់ចេញទឹកកាម ពេលរួមភេទ

៤- គុណ​ប្រយោជន៍​កាត់ស្បែក​ចុង​លិង្គ?

មាន​ភស្ដុតាង​ខ្លះ​បង្ហាញ​ថា​ ការ​កាត់ស្បែក​ចុង​លិង្គ​ មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព រួម​មាន៖

– បន្ថយ​គ្រោះថ្នាក់​ ដោយការ​​បង្ក​រោគ​ទៅ​លើ​បំពង់​បង្ហូរ​នោម

– បន្ថយ​អត្រា​ឆ្លង​ជំងឺ​កាមរោគ​ចំពោះ​ប្រុសៗ

– ការពារ​ប្រឆាំង​ជំងឺ​មហារីក​លិង្គ និង​បន្ថយ​គ្រោះ​ថ្នាក់​កើត ​មហារីក​មាត់​ស្បូន ​ចំពោះ​មនុស្ស​ស្រី​ដែល​ជា​ដៃ​គូរួម​ភេទ

– ការពារជំងឺ​​រលាក​ក្បាល​លិង្គ (Balanitis) និងជំងឺ​រលាក​ស្បែក​គ្រប​លិង្គ និង​ក្បាល​លិង្គ (balanoposthitis)

ការ​កាត់ស្បែក​ចុង​លិង្គ ក៏​អាច​ធ្វើឲ្យ​ការ​សម្អាត​លិង្គ ​និង​ចុង​លិង្គ​ងាយ​ស្រួល​ផង​ដែរ។

៥- ​គ្រោះ​ថ្នាក់​កាត់ស្បែក​ចុង​លិង្គ​មាន​អ្វី​ខ្លះ?

ដូច​វិធី​វះ​កាត់​ដទៃ​ទៀត​ដែរ ការ​កាត់ស្បែក​ចុង​លិង្គ ក៏​មាន​គ្រោះ​ថ្នាក់​ខ្លះ​ៗដូច​គ្នា។ ប៉ុន្តែ​គ្រោះ​ថ្នាក់​ទាំង​នៅ ​គឺ​មាន​អត្រា​ទាប​ទេ រួមមាន៖

– ឈឺ​ចាប់

– គ្រោះ​ថ្នាក់​ដោយ​សារ​ហូរ​ឈាម​ច្រើន និង​មាន​ការ​បង្ក​រោគ​នៅ​កន្លែង​កាត់​

– រមាស់​ក្បាល​លិង្គ

– រលាក​នៅ​ក្បាល​លិង្គ

– មាន​របួស​ដាច់​ស្នាម​នៅ​លើ​លិង្គ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Circumcision basics http://www.webmd.com/sexual-conditions/guide/circumcision Accessed: 14 February 2017

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម