backup og meta

មុនសម្រេចចិត្តរំលូតកូនដោយខ្លួនឯង ត្រូវដឹងពីអាយុគភ៌ បើមិនអ៊ីចឹងទេគ្រោះថ្នាក់

មុនសម្រេចចិត្តរំលូតកូនដោយខ្លួនឯង ត្រូវដឹងពីអាយុគភ៌ បើមិនអ៊ីចឹងទេគ្រោះថ្នាក់

ស្រីៗ​ដែល​ភ្លាត់​មាន​កូន​ដោយ​ចៃដន្យ ហើយ​សម្រេច​ចិត្ត​យក​ចេញ​ខ្លួន​ឯង​ដោយ​លេប​ថ្នាំ ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន បើ​មិន​អ៊ីចឹង​ទេ​អាច​គ្រោះ​ថ្នាក់។ ការ​ប្រើ​ថ្នាំ​លេប កំណត់​អាយុ​គភ៌​ក្រោម ៩ សប្តាហ៍​ប៉ុណ្ណោះ ហើយ​ត្រូវ​ប្រាកដ​ថា​កូន​នៅ​ក្នុង​ស្បូន​​មិន​មាន​កូន​ក្រៅ​ស្បូន នោះ​ទើប​​ការ​រំលូត​​មាន​​សុវត្ថិភាព ចំពោះ​​គភ៌​​ដែល​​មាន​​លើស​​ពី ៩ សប្តាហ៍ ចាំបាច់​​ត្រូវប្រើ​​ឧបករណ៍​​បូមដោយ​គ្រូពេទ្យជំនាញដែល​បាន​បណ្តុះ​បណ្តាល​ត្រឹមត្រូវ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ក្រោយ​ការ​រំលូត​ដោយ​លេប​ថ្នាំ ស្រីៗ​នឹង​មាន​​ធ្លាក់​ឈាម​តាម​ទ្វារមាស​តិច​តួច​អំឡុង ១- ២ សប្តាហ៍​ដំបូង ឬ​អាច​នឹង​យូរ​ជាង​នេះ ។

អត្ថបទពាក់ព័ន្ធ៖ 

ការ​ជ្រើស​រើស​វិធី​រំលូត​ដោយ​ខ្លួន​ឯង​ក៏​ដោយ ស្រីៗ​ចាំបាច់​ត្រូវ​ដឹង​ពី​សញ្ញា​គ្រោះ​ថ្នាក់​ក្រោយ​រំលូត​កូន ដូច​ជា​ធ្លាក់​​ឈាម​ច្រើន ចុក​ពោះ​ខ្លាំង មាន​ធ្លាក់ឈាម​លាយ​ទឹក​រម្អិល​ធុំ​ក្លិន​ស្អុយ ក្តៅ​ខ្លួន និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​អាច​ឲ្យ​​ស្លាប់​បាន។

ក្នុង​ករណី​មិន​មាន​សញ្ញា​អ្វី​គួរ​ឲ្យ​បារម្ភ​ក៏ដោយ យើង​ត្រូវ​តែ​បន្ត​តាម​ដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព ឬ​រោគ​ស្ត្រី ក្រោយ ១ សប្តាហ៍ បន្ទាប់​ពី​រំលូត ដើម្បី​ប្រាកដ​ថា ការ​រំលូត​​បាន​ជោគ​ជ័យ ហើយ​បន្ទាប់​មក​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ស្រី្ត​ពន្យារ​កំណើត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/09/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម