៣- ជួយរកមើលជំងឺកាមរោគ (STDs)
មនុស្សស្រីយើងដែលប្រឡូកក្នុងរឿងលើគ្រែច្រើន គួរតែទៅធ្វើតេស្តពិនិត្យរកមើលជំងឺកាមរោគ ដូចជាពពួកមេរោគ chlamydia និង gonorrhea ឲ្យបានរាល់ឆ្នាំ។ ប្រសិនបើយើងទុកបញ្ហាទាំងនោះចោល មិនព្រមព្យាបាល វាអាចបណ្ដាលឲ្យអ្នកមិនអាចមានកូនបាន។ចំពោះស្រ្តីដែលមានដៃគូរួមភេទច្រើន គួរតែយកចិត្ដទុកដាក់ខ្ពស់ជាមួយការធ្វើតេស្ដ ដោយសារតែប្រឈមមុខខ្ពស់ជាមួយជំងឺទាំងអស់នោះ។ ក្រៅពីពិនិត្យរកមើលជំងឺកាមរោគ ការទៅជួបជាមួយគ្រូពេទ្យសម្ភពនិងរោគស្រ្តី (OB/GYN) ក៏អាចជួយធ្វើតេស្ដទាក់ទងជាមួយបញ្ហាប្លោកនោម បញ្ហាអសមត្ថិភាពផ្លូវភេទ ជំងឺក្រពះពោះវៀន និងជំងឺឆ្អឹងដទៃផ្សេងទៀតបានដូចគ្នា។
៤- ពិនិត្យអំពីវិធីពន្យារកំណើត
ប្រសិនបើស្រ្តីគ្នាយើងប្រើប្រាស់វិធីពន្យារកំណើតតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ មានដូចជាលេបថ្នាំគ្រាប់ពន្យារកំណើត ថ្នាំចាក់ បន្ទះបិទ កងដាក់ក្នុងស្បូន និងកងដាក់ក្នុងទ្វារមាស នោះអ្នកចាំបាច់ត្រូវត្រឡប់ទៅជួបគ្រូពេទ្យសម្ភពនិងរោគស្រ្តី (OB/GYN) វិញជារៀងរាល់ឆ្នាំ។ រាល់វិធីទាំងអស់នោះត្រូវតែមានការកែតម្រូវយ៉ាងហោចណាស់ រៀងរាល់បីឆ្នាំម្ដង បន្ទាប់ពីអ្នកសម្រាលបុត្ររួច ឬមានបម្រែបម្រួលទម្ងន់។ ប្រសិនបើយើងត្រូវការមតិយោបលទាក់ទងជាមួយវិធីពន្យារកំណើត ឬអំពីផែនការគ្រួសារ កន្លែងដែលគ្នាយើងត្រូវទៅជួបនោះគឺគ្រូពេទ្យសម្ភពនិងរោគស្រ្តី (OB/GYN) នេះហើយ។
៥- ផ្ដល់ពីព័ត៌មានសំខាន់ៗដល់យើង
ក្នុងអំឡុងពេលណាត់ជួបជាមួយគ្រូពេទ្យ សម្ភពនិងរោគស្រ្តី (OB/GYN)ប្រចាំឆ្នាំ យើងអាចរៀនអំពីតិចនិកទាក់ទងជាមួយសុខភាពបានជាច្រើន មានដូចជាវិធីពិនិត្យសុដន់របស់យើងដោយខ្លួនឯង វិធីរួមភេទដោយមានសុវត្ថិភាព និងតិចនិកជាច្រើនផ្សេងទៀត។ គ្រូពេទ្យនឹងជួយឲ្យយើងបានយល់អំពីវិធីការពាររាងកាយរបស់យើងទៀតផង។ គ្រូពេទ្យជំនាញក៏បង្ហាញប្រាប់យើងថា តើអ្វីជារឿងធម្មតា និងអ្វីខ្លះជាបញ្ហាដែលអាចរកមើលដោយខ្លួនឯង និងត្រូវប្រញ៉ាប់ទៅជួបគ្រូពេទ្យក្នុងករណីណាខ្លះ។