កុំប្រហែស! កើតទឹកដក់ក្នុងភ្នែក អាចបណ្ដាលឲ្យពិការភ្នែកបាន
សម្រាប់យើងក្មេងៗមិនសូវជាខ្វាយខ្វល់ប៉ុន្មានទេចំពោះបញ្ហាភ្នែក ព្រោះនៅភ្លឺ មើលឃើញច្បាស់នៅឡើយ។ ប៉ុន្តែ នេះមិនមែនមានន័យថា យើងមិនចាំបាច់ស្វែងយល់ពីជំងឺភ្នែកដែលអាចប៉ះពាល់ដល់ភ្នែកយើងតែម្ដងសោះនោះទេ។ ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺមួយក្នុងចំណោមជំងឺភ្នែកដទៃទៀតជាច្រើន ដែលបណ្ដាលឲ្យខូចសរសៃបាតភ្នែក បាត់បង់ដែនគំហើញ និងវិវត្តទៅរកពិការភ្នែក។ នេះបើតាមការផ្សព្វផ្សាយលើផេកមន្ទីរពេទ្យ កាល់ម៉ែត។ ជំងឺទឹកដក់ក្នុងភ្នែកបណ្ដាលមកពីអ្វី? - ការកើនឡើងនៃអាយុ - ទឹកនោមផ្អែម - ឈាមបាតភ្នែក - ស្ត្រីកើតច្រើនជាងបុរស - របួសភ្នែក ជំងឺទឹកដក់ក្នុងភ្នែកមានរោគសញ្ញាបែបណា? - ឈឺក្បាលខ្លាំង - ក្អួតចង្អោរ - ឈឺចាប់ក្នុងភ្នែកខ្លាំង - គំហើញថយចុះ - បាត់បង់ដែនគំហើញ - ភ្នែកក្រហម - កូនក្រមុំរីក - សម្ពាធទឹកនៅក្នុងភ្នែកកើនឡើង។ល។ ជំងឺទឹកដក់ក្នុងភ្នែក អាចទាក់ទងទៅនឹងការកើនឡើងនៃសម្ពាធទឹកនៅក្នុងភ្នែក លើសពីធម្មតា ឬសម្ពាធទឹកនៅក្នុងភ្នែកធម្មតា។ ជំងឺភ្នែកនេះកើតមានឡើងលើមនុស្ស ២-៣% ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ហើយក្នុងចំណោមអ្នកទាំងនោះ ៥០% មិនបានធ្វើរោគវិនិច្ឆ័យឲ្យបានដឹងជាមុនទេ។ មន្ទីរពេទ្យ កាលម៉ែត បញ្ជាក់ថា ក្នុងករណីដែលយើងព្យាបាលទាន់ពេល អាចបង្ការភាពពិការភ្នែកបានមួយកម្រិតខ្ពស់។ ប៉ុន្តែបើយើងមិនបានព្យាបាលត្រឹមត្រូវ និងទាន់ពេលទេ វានាំឲ្យជំងឺនេះវិវត្តទៅរកភាពពិការភ្នែកមិនខាន។