បញ្ហាឈឺភ្នែក ទោះស្រាល កុំមើលស្រាលឲ្យសោះ ព្រោះបើមិនថែទាំឲ្យបានល្អ អាចឈានដល់ធ្ងន់ធ្ងរខ្លាំង ប្រឈមពិការភ្នែក។ ចុះមានដឹងអត់ថា ជំងឺភ្នែកឧស្សាហ៍កើត មានប៉ុន្មានប្រភេទ? ឆ្លងរបៀបម៉េច? មានផលវិបាកយ៉ាងណាខ្លះ? “Hello គ្រូពេទ្យ’ នឹងប្រាប់ឲ្យដឹង។
១- ធ្វើម៉េចដឹងថាភ្នែកយើងឆ្លងជំងឺ?
ពេលភ្នែកកើតជំងឺឆ្លង យើងនឹងមានអារម្មណ៍ថាឈឺៗ រមាស់ មានរបស់អីក្នុងភ្នែក ហើយអាចចេញទឹកភ្នែកច្រើន មានអាចម៍ភ្នែកពណ៌លឿង បៃតង ឬឈាមជាដើម។ ខ្លះទៀត អាចចាញ់ពន្លឺ ឬស្រវាំងភ្នែក។ បើប្រទះអាការៈទាំងនេះ គួរទៅរកគ្រូពេទ្យដើម្បីព្យាបាល។
ផលលំបាកធ្ងន់ធ្ងររបស់ជំងឺភ្នែក គឺធ្វើឲ្យខូចស្រទាប់បាតភ្នែក (រ៉េទីន) និងស្នាមសន្លាក់នៅស្រទាប់ប្រស្រីភ្នែក ហើយករណីនេះអាចធ្វើប៉ះពាល់ដល់គំហើញយើងទៀតផង។ ឯជំងឺមួយចំនួន ដូចជា ជំងឺស្វាយ ក៏អាចធ្វើឲ្យមានជំងឺទឹកដក់បាតភ្នែកផងដែរ។ ជំងឺភ្នែកមួយចំនួនគ្មានរោគសញ្ញានោះទេ តែក៏មិនអាចព្រងើយកន្តើយបានឡើយ។ ជាក់ស្តែងជំងឺប្រមេះទឹកថ្លា មិនមានរោគសញ្ញាទេ តែបើមិនព្យាបាលត្រឹមត្រូវ អាចធ្វើឲ្យអត់កូន (អា) និងកើតជំងឺបេះដូងផ្សេងទៀត។
អត្ថបទពាក់ព័ន្ធ៖
- អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន
- កូនទើបកើតរលាកកញ្ចក់ភ្នែក ម៉ាក់ប៉ាគួរធ្វើបែបណា?
២- មូលហេតុនាំឲ្យឆ្លងជំងឺភ្នែក
– ការរលាក និងប៉ះទង្គិច៖ កត្តាទាំងពីរនេះ សុទ្ធតែអាចធ្វើឲ្យកើតជំងឺឆ្លងទៅលើភ្នែកបាន។ ជាក់ស្តែង ពេលភ្នែកយើងប៉ះនឹងសារធាតុគីមីណាមួយ វានឹងរមាស់ ឬរលាក ធ្វើឲ្យងាយបង្ករោគ ពិសេសពេលប្រើឡេនដាក់ភ្នែក (contact lenses) ខណៈជំងឺឆ្លងខ្លះ អាចធ្វើឲ្យខូចភ្នែកយ៉ាងលឿន។
– ប្រមេះទឹកថ្លា និងប្រមេះទឹកបាយ៖ ទោះបីជាជំងឺកាមរោគក៏ពិតមែន តែក៏អាចធ្វើឲ្យរលាកស្រទាប់ខាងលើរបស់ភ្នែកបានដែរ។ យើងអាចឆ្លងជំងឺភ្នែកប្រភេទនេះ តាមរយៈការប៉ះពាល់ផ្ទាល់នឹងទឹករម្អិលប្រដាប់ភេទ ឬទឹកកាម ហើយញីភ្នែកក្រោយពេលប៉ះប្រដាប់ភេទមានមេរោគ។ កូនក៏អាចឆ្លងពីម៉ាក់ៗបានដែរ ជាពិសេសពេលសម្រាល ដោយភ្នែកកូនបានប៉ះទៅនឹងតំបន់ប្រដាប់ភេទម៉ាក់ៗ។
– ជំងឺរើម៖ ករណីឆ្លងជំងឺនេះ ស្រដៀងនឹងជំងឺប្រមេះទឹកថ្លា និងប្រមេះទឹកបាយដែរ។ អាចធ្វើឲ្យស្រទាប់ភ្នែក ផុង និងដំបៅ នាំឲ្យខូចស្រទាប់បាតភ្នែក (រ៉េទីន) និងមើលមិនច្បាស់។
– ជំងឺរើមដំរី៖ ជំងឺនេះបង្កដោយវីរុសដែលបង្កជំងឺអុជស្វាយ អាចប៉ះពាល់សរសៃប្រសាទបញ្ជាភ្នែក និងអាចធ្វើឲ្យហើម ឈឺ និងហៀរទឹករងៃចេញពីក្នុងភ្នែក។ ជំងឺរើមប្រភេទនេះ ច្រើនកើតលើមនុស្សចាស់អាយុចាប់ពី ៥០ ឆ្នាំឡើង។
– រលាកស្រទាប់ភ្នែកដោយសារបាក់តេរី និងផ្សិត៖ ច្រើនបង្កដោយបាក់តេរី ពពួកផ្សិតមាននៅលើស្បែក ក្នុងមាត់ និងច្រមុះ។ ជាធម្មតា មិនអាចឆ្លងកាត់ស្រទាប់ខាងលើភ្នែកបានទេ។ តែចំពោះគ្នាយើងឧស្សាហ៍ពាក់ឡេន ឬមានប្រព័ន្ធការពារចុះខ្សោយ អាចឆ្លងយ៉ាងងាយ។
[embed-health-tool-ovulation]