ប្រសិនបើមិនមានជំងឺ ឬបញ្ហាភ្នែកទេ ការថែទាំភ្នែកជារឿងសំខាន់បំផុតមួយ ដែលយើងម្នាក់ៗមិនត្រូវធ្វើប្រហែស។ ត្រូវហើយការពិនិត្យភ្នែកទៀងទាត់ មិនត្រឹមតែអាចជួយពង្រឹងសុខភាពភ្នែកប៉ុណ្ណោះទេ វាថែមទាំងអាចជួយការពារយើងពីជំងឺភ្នែកៗផ្សេងៗ ដូចជាទឹកដក់បាតភ្នែក ភ្នែកឡើងបាយ គំហើញធ្លាក់ចុះ ។ល។ ដែលបង្កឲ្យពិការភ្នែក បើពុំព្យាបាលទាន់ពេល។
ទ្វីបអាស៊ីប៉ុន្មានភាគរយដែលបានពិនិត្យភ្នែក?
យោងតាមលទ្ធផលស្ទង់មតិអ្នកអានអនឡាញរបស់Hello Health បានបង្ហាញថា ក្នុងចំណោមអ្នកចូលរួមការស្ទង់មតិជិត ១ពាន់នាក់ នៅទូទាំងទ្វីបអាស៊ី បង្ហាញថាមាន៖
- ប្រជាជនខ្មែរប្រមាណ៥៤%
- ម៉ាឡេស៊ី៧០%
- ហ្វីលីពីន៧៣%
- ឥណ្ឌូណេស៊ី៥៥%
- វៀតណាម៦៩% និង
- ប្រទេសថែ៧១% ដែលធ្លាប់បានពិនិត្យសុខភាពភ្នែក ។
មូលហេតុចម្បង និងជារួមក្នុងការពិនិត្យភ្នែកសម្រាប់ប្រជាជនអាស៊ី គឺបណ្ដាលមកពីការមើលជិត ឬមើលឆ្ងាយមិនច្បាស់ និងជំងឺអាស្ទិចម៉ា (ការមើលឃើញព្រិល)។ យ៉ាងណាមិញ ប្រជាជនអាស៊ីភាគច្រើន មិនបានពិនិត្យសុខភាពភ្នែកជាទៀងទាត់ឡើយ។
តើមនុស្សពេញវ័យគួរទៅពិនិត្យភ្នែកញឹកញាប់ប៉ុណ្ណា?
- ចន្លោះពី ២០ – ៣០ឆ្នាំ៖ យ៉ាងហោចរៀងរាល់ ៥ – ១០ឆ្នាំម្ដង
- ចន្លោះពី៤០ – ៥៤ឆ្នាំ៖ យ៉ាងហោចរៀងរាល់ ២ – ៤ឆ្នាំម្ដង
- ចន្លោះ៥៥ – ៦៤ឆ្នាំ៖ យ៉ាងហោចរៀងរាល់ ១ – ៣ឆ្នាំម្ដង
- អាយុ៦៥ឆ្នាំ និងលើសពីនេះ៖ យ៉ាងហោចរៀងរាល់ ១ – ២ឆ្នាំម្ដង
បើមានបញ្ហាភ្នែកទាំងនេះ សូមទៅជួបគ្រូពេទ្យភ្នែកភ្លាម៖
- ភ្នែកក្រហម ស្ងួត ឬរមាស់
- ព្រិលភ្នែក
- ឈឺភ្នែក
- មើលឃើញស្នាមប្រឡាក់ខ្មៅ ពន្លឺអណ្ដែត ឬពន្លឺព្រិចៗ
- មើលឃើញរង្វង់មូល ឬអ្វីមួយបាំងពន្លឺ
តើប៉ាម៉ាក់គួរនាំកូនគួរពិនិត្យភ្នែកជាលើកដំបូងពេលណា?
តាមការស្ទង់មតិដដែលនេះបានឲ្យដឹងថា ប្រជាជនអាស៊ីយើងភាគច្រើននាំកូនទៅពិនិត្យភ្នែកជាលើកដំបូងនៅពេលដែលកូនមានអាយុ៧ឆ្នាំ និងលើសពីនេះ។ ប៉ុន្តែបើខាងសមាគមភ្នែកអាមេរិក បានណែនាំឲ្យប៉ាម៉ាក់យកអាអូនទៅពិនិត្យភ្នែកមុនពេលដែលកូនអាយុបាន ១ឆ្នាំ ហើយកុមារគួរពិនិត្យភ្នែកម្ដងទៀត យ៉ាងហោចឲ្យបានម្ដងនៅចន្លោះអាយុ ៣ – ៥ឆ្នាំ និងនៅពេលដែលកូនចូលរៀន ប៉ាម៉ាក់គប្បីនាំកូនទៅពិនិត្យភ្នែកម្ដងក្នុងមួយឆ្នាំ រហូតដល់បញ្ចប់វិទ្យាល័យ។
បើកូនមានរោគសញ្ញាភ្នែកទាំងនេះ ប៉ាម៉ាក់គប្បីជូនកូនទៅពិនិត្យភ្នែក
- ភ្នែកក្រហមញឹកញាប់
- មានទឹកភ្នែកច្រើនជាងធម្មតា
- ភ្នែកស្រលេវ (ក្រោយអាយុ៦ខែ)
- ទំហំរន្ធប្រស្រីភ្នែកខុសគ្នា មានពណ៌មិនប្រក្រតី ឬប្រែប្រួលពណ៌
- ឧស្សាហ៍ឈឺភ្នែក
- ញីភ្នែកញឹកញាប់
- ប្រតិកម្មនឹងពន្លឺ។
[embed-health-tool-ovulation]