ចង់ដឹងថាមានជំងឺទឹកនោមផ្អែមឬអត់ សង្កេតសញ្ញាព្រមានលើភ្នែកទាំងនេះ
រោគសញ្ញាទូទៅមួយចំនួននៃជំងឺទឹកនោមផ្អែមមានដូចជានោមញឹកញាប់ ស្រកទម្ងន់ភ្លាមៗ ឃ្លាន ស្ពឹកដៃ ឬជើង ស្បែកស្ងួត ការឆ្លងមេរោគ និងអាការៈអស់កម្លាំងរ៉ាំរ៉ៃ។ យ៉ាងណាមិញ ជំងឺនេះក៏អាចជះឥទ្ធិពលដល់ភ្នែករបស់យើងដូចគ្នា។ ខាងក្រោមនេះ ជាសញ្ញាព្រមាននៃភ្នែកមួយចំនួន ដែលបញ្ជាក់ថាគ្នាយើងមានជំងឺទឹកនោមផ្អែម។ ១. ព្រិលភ្នែក ពិតណាស់ ជំងឺទឹកនោមផ្អែមបង្ហាញឲ្យយើងដឹងថា កម្រិតជាតិគ្លុយកូសរបស់យើងខ្ពស់ពេក ឬទាបពេក។ នៅពេលដែលយើងកើតជំងឺនេះ សារធាតុរាវហូរចូលទៅក្នុងកែវភ្នែក ដែលអាចបណ្ដាលឲ្យយើងព្រិលភ្នែក ដែលជាលទ្ធផល កែវភ្នែកឡើងហើម និងផ្លាស់ប្ដូររូបរាង។ យ៉ាងណាមិញ ការផ្លាស់ប្ដូរនេះអាចធ្វើឲ្យភ្នែកយើងពិបាកផ្ដោតអារម្មណ៍ និងមើលមិនសូវច្បាស់។ ២. ភ្នែកហត់នឿយរ៉ាំរ៉ៃ ខណៈការធ្វើការរយៈពេលយូរម៉ោង អាចធ្វើឲ្យភ្នែករបស់យើងហត់នឿយ វាក៏អាចបង្ហាញពីសញ្ញានៃបញ្ហាធ្ងន់ធ្ងរផងដែរ។ ការចំណាយពេលច្រើនម៉ោងនៅមុខអេក្រង់កុំព្យូទ័រ ឬការអានអក្សរតូចៗ ក៏អាចបណ្ដាលឲ្យភ្នែករបស់យើងហត់នឿយដូចគ្នា។ ប៉ុន្តែ ប្រសិនបើអាការៈនេះ មិនបាត់ទៅវិញភ្លាមៗ បន្ទាប់ពីយើងសម្រាកភ្នែកទេនោះ ឬប្រសិនបើវាមានរយៈពេល៣ថ្ងៃ ឬយូរជាងនេះ យើងអាចនឹងមានជំងឺទឹកនោមផ្អែម។ ៣. ភ្នែករំញោចនឹងពន្លឺ ការឆ្លងមេរោគ ការរហែកកញ្ចក់ភ្នែក ឬជំងឺមួយចំនួន ដូចជាជំងឺរលាកស្រោមខួរ អាចធ្វើឲ្យភ្នែករបស់យើងមានរំញោចខ្លាំងជាមួយនឹងពន្លឺជាងធម្មតា។ ក្នុងករណីដែលយើងមានអាការៈនេះ ហើយមិនបាត់ទៅវិញនៅក្នុងរយៈពេលខ្លី គ្នាយើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។ ៤. មិនអាចផ្ដោតអារម្មណ៍ តើគ្នាយើងធ្លាប់មានអាការៈព្រិលភ្នែករាល់ពេលព្យាយាមផ្ដោតលើវត្ថុអ្វីមួយដែរឬទេ? ទោះបីបញ្ហានេះអាចបណ្ដាលមកពីយើងចំណាយពេលច្រើននៅមុខអេក្រង់កុំព្យូទ័រ ឬអានអក្សរតូចៗក៏ដោយ ប៉ុន្តែពេលខ្លះវាក៏អាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរដូចគ្នា។ ដូច្នេះហើយ ប្រសិនបើយើងមិនអាចផ្ដោតលើវត្ថុអ្វីមួយបាន ឬសង្កេតឃើញបញ្ហាព្រិលភ្នែក យើងគប្បីពិនិត្យភ្នែករកជំងឺទឹកនោមផ្អែម […]