backup og meta

ភាពឯកកោ ធ្វើឲ្យមនុស្សចាស់ប្រឈមហានិភ័យសុខភាពច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 18, 2021

    ភាពឯកកោ ធ្វើឲ្យមនុស្សចាស់ប្រឈមហានិភ័យសុខភាពច្រើន

    ភាពឯកោ ធ្វើ​ឲ្យ​មនុស្ស​ចាស់​​ប្រឈម​គ្រោះ​ថ្នាក់​​សុខភាព​ធ្ងន់​ធ្ងរ​ជាង​ការ​ធាត់​លើស​គីឡូទៅ​ទៀត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ Chicago បាន​បង្ហាញ​ថា​ភាព​ឯកោ​ខ្លាំង ឬ​នៅ​តែ​ឯង មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​មនុស្ស​វ័យ​ចំណាស់​ពីរ​ដង​ខ្ពស់​ជាង​ជំងឺ​ធាត់​។

    ការ​លើក​ឡើង​បែប​នេះ គឺ​ក្រោយ​អ្នក​ស្រាវ​ជ្រាវ​សិក្សា​លើ​មនុស្ស​​២ ០០០​នាក់​វ័យ​៥០​ឆ្នាំ​ឡើង អស់​រយៈ​ពេល​ជាង​ប្រាំមួយ​ឆ្នាំ។ ការ​សិក្សា​បញ្ជាក់​ថា​មនុស្ស​វ័យ​ចំណាស់​ដែល​បាន​និយាយ​ថា​ខ្លួន​ជា​មនុស្ស​រស់​នៅ​តែឯង ឬ​ឯក​កោ មាន​​​១៤ ភាគ​រយ​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ជាង​មនុស្ស​ធម្មតា​។​​​​​​​

    .​​ភាព​ឯក​កោ និង​កត្តា​ប្រឈម​របស់​មនុស្សចាស់

    មនុស្ស​វ័យ​ចំណាស់​ មិន​សូវ​មាន​កូនចៅ​នៅ​ជាមួយ​ទៀត​ទេ ក្នុង​បរិបទ​សង្គម​សព្វថ្ងៃ។ ការ​សិក្សា​រក​ឃើញ​ថា មនុស្ស​ចាស់​ដែល​រស់នៅ​តែ​ឯង មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទាំង​លើ​ផ្នែក​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។

    សាស្រ្តាចារ្យ John Cacioppo ប្រចាំសាកល​វិទ្យាល័យ Chicago បាន​កត់​សម្គាល់​ពី​ភាព​ធ្លាក់​ចុះ​នៃ​សុខភាព​ផ្លូវ​កាយ និង​ចិត្ត របស់​មនុស្ស​វ័យ​ចំណាស់ ហើយ​ថា​ការ​ធ្លាក់​ចុះ​នេះ​អាច​មាន​កម្រិត​ផ្សេង​គ្នា​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​អាស្រ័យ​លើ​ទំនាក់​ទំនង​គ្រួសារ​ដែល​អ្នក​ទាំង​នោះ​មាន។

    ឯកកោវ័យចំណាស់

    . ភាព​ឯក​កោ និង​សម្ពាធ​ឈាម​ខ្ពស់​​​

    ការ​សិក្សា​របស់សាកល​វិទ្យាល័យ Chicago បាន​រក​ឃើញ​ពី​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​ភាព​ឯកោ​យូរអង្វែង និង​ការ​កើន​ឡើង​​សម្ពាធ​ឈាម​។ ការ​មិន​សូវ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម អាច​ជា​ហេតុ​ផល​មួយ​ធ្វើ​ឲ្យ​អ្នក​ឯក​កោ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់។

    ការ​សិក្សា​រយៈពេលជាង​​បួន​ទៅ​ប្រាំ​​ឆ្នាំ លើ​មនុស្ស​២២៩​នាក់​មាន​វ័យ​ចន្លោះ​ពី៥០​ទៅ​៦៨​ឆ្នាំ បាន​រក​ឃើញ​ថា​អ្នក​ចូល​រួម​ដែល​រស់នៅ​ឯក​កោ​ សម្ពាធ​ឈាម​អ្នក​ទាំង​នោះ​​ឡើង​ដល់​១៤,៤​មិល្លីម៉ែត្រ​ខ្ពស់​ជាង​អ្នក​​មាន​ទំនាក់​ទំនង ឬមិត្ត​ភក្តិ​ច្រើន​ក្នុង​សង្គម​។ ការ​សិក្សា​បាន​លើ​ក​ឡើង​ថា​មនុស្ស​នៅ​ដាច់​តែឯង​កាន់​តែ​យូរ បញ្ហា​សុខភាព​ក៏​កើត​ឡើង​កាន់​តែ​ច្រើន​ដែរ។

    ការ​សិក្សា​បញ្ជាក់​ថា​ដើម្បី​បំបាត់ ឬ​ការ​ពារ​មនុស្ស​វ័យ​ចំណាស់​ពីអារម្មណ៍​ឯកកោ​ត្រូវ​ ឲ្យ​ពួកគាត់​​ដឹង​ពី បញ្ហា និង​បញ្ឈប់​ការ​គិត​បែប​អវិជ្ជមាន​ចំពោះ​គំនិត​ខ្លួន​ឯង។ យ៉ាងណា​ស្ថាន​ប័ន​ធ្វើ​ការ​លើ​សុខ​ភាព​មនុស្ស​ចាស់ បាន​លើក​ឡើង​ថា​មនុស្ស​វ័យ​ចំណាស់ គួរ​ឧស្សាហ៍​ជួប​ជុំ​និយាយ​គ្នា​លេង​ជាមួយ​អ្នក​ជិត​ខាង​ ឬ​មិត្ត​ភក្ដិ ឬ​អាច​ធ្វើ​ដំណើរ​កម្សាន្ត ក៏​ដូចជា​ធ្វើ​ការ​ផ្សេងៗ​បំបាត់​ភាព​អផ្សុក​​ជាដើម។ ក្រៅ​ពី​នេះ កាយ​ក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ធ្វើ​លំ​ហាត់​ប្រាណ ជា​ដើម ក៏​សុទ្ធ​តែ មាន​ប្រយោជន៍​ដល់​មនុស្ស​វ័យ​ចំណាស់​ដើម្បី​កម្ចាត់​នូវ​ភាព​ឯក​កោ​របស់​ខ្លួន​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម