មនុស្សមួយចំនួនគិតថា ទោះអាយុច្រើនប៉ុនណា ប៉ុន្តែបើនៅដើរបាន ក្នុងខ្លួនគ្មានធ្វើទុក្ខអីផង មិនចាំបាច់ទៅពិនិត្យធ្វើអីនាំតែអស់លុយ ប៉ុន្តែខាងគ្រូពេទ្យជំនាញថា ការគិតបែបនេះ ខុសហើយ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ទាក់ទងនឹងបញ្ហាពិនិត្យសុខភាពចំពោះមនុស្សចាស់ៗ គឺចាំបាច់ណាស់ ព្រោះនៅពេលវ័យកាន់តែចាស់ ប្រព័ន្ធការពាររាងកាយក៏កាន់តែចុះខ្សោយ មិនដូចកាលនៅវ័យក្មេងទេ។ លោកវេជ្ជបណ្ឌិត បន្តថា យ៉ាងហោចណាស់ មនុស្សវ័យចំណាស់ត្រូវទៅពិនិត្យសុខភាពយ៉ាងហោចណាស់ឲ្យបាន១-២ដង/ឆ្នាំ។
តើអាយុប៉ុន្មានឡើងគួរទៅពិនិត្យសុខភាព?
លោកវេជ្ជបណ្ឌិតថា អាយុប៉ុនណាក៏គួរទៅពិនិត្យសុខភាពដែរ តែសម្រាប់មនុស្សចាស់ គឺមានអាយុចាប់៤០ឆ្នាំឡើងទៅ គួរតែទៅពិនិត្យសុខភាពឲ្យបានទៀងទាត់។
មនុស្សវ័យចំណាស់ គួរតែពិនិត្យមើលជំងឺដែលភាគច្រើនមានគ្រោះថ្នាក់ដល់វ័យចំណាស់ដូចជា៖
– តាមដានសម្ពាធឈាម
– ពិនិត្យបេះដូង បេះដូង សួត ថ្លើម ។ល។
– តេស្តមើលការស្តាប់
– ពិនិត្យមើលគំហើញ
– មើលជាតិស្កររកមើលជំងឺទឹកនោមផ្អែម
-ពិនិត្យមើលកំហាប់ឆ្អឹង
– រកមើលមហារីកគ្រប់ប្រភេទ ជាដើម។
ការពិនិត្យសុខភាព ផ្តល់ផលប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្សចាស់ ព្រោះការធ្វើតេស្តអាចរកឃើញពីជំងឺផ្សេងៗ មុនពេលជំងឺអាចរាលដាលធ្ងន់ធ្ងរ ដែលអាចនាំទុក្ខដល់អ្នកជំងឺ ក៏ដូចជាអ្នកថែទាំ ហើយការពិនិត្យសុខភាពនេះ ក៏អាចអោយគ្រូពេទ្យព្យាបាលជំងឺឲ្យបានទាន់ពេលវេលាផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- មានចាស់ៗនៅផ្ទះ នេះជាវិធីការពារកុំឲ្យដួល នាំគ្រោះថ្នាក់ធំ
- សូមប្រយ័ត្នចំពោះមនុស្សចាស់! បើមានសញ្ញាទាំងនេះ បញ្ជាក់ថាជំងឺបាក់ទឹកចិត្តកំពុងលុកលុយ
- ដឹងអត់? ជំងឺ ១៤ មុខនេះហើយ ដែលចាស់ៗឧស្សាហ៍កើត
- មិនចង់ឲ្យប៉ាម៉ាក់ មានបញ្ហាបេះដូង គួរធ្វើរឿង ៥នេះ
- បញ្ហាភ្នែកមនុស្សចាស់មានច្រើនណាស់ ជួយយ៉ាងម៉េចបាន?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]