backup og meta

ពេលចាស់ទៅមិនចង់ភ្លេចភ្លាំងច្រើន នៅក្មេងត្រូវអនុវត្តទម្លាប់បែបនេះ

ពេលចាស់ទៅមិនចង់ភ្លេចភ្លាំងច្រើន នៅក្មេងត្រូវអនុវត្តទម្លាប់បែបនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

បញ្ហា​ភ្លេចភ្លាំង​ច្រើន​កើត​លើ​មនុស្ស​វ័យ​ចំណាស់ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ គឺ​សឹងតែ​បាត់​ការ​ចងចាំ​តែ​ម្ដង ដែល​យើង​ហៅ​ថា​វង្វេងវង្វាន់។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ ថា ដើម្បី​ការពារ​ការ​ភ្លេចភ្លាំង​ច្រើន​នៅ​វ័យ​ចំណាស់ ពេល​នៅ​ក្មេង​យើង​ត្រូវ​មានទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម។

១- កុំឲ្យ​ខ្វះ​វីតាមីន D

មិន​មែន​តែ​មនុស្ស​ចាស់​ទេ ក្មេង​ក៏​ដោយ​ឲ្យតែ​មាន​បញ្ហា​កង្វះ​ជាតិ​វីតាមីន D នឹង​ជួប​បញ្ហា​​ភ្លេចភ្លាំង ឬ​វង្វេងវង្វាន់​ច្រើន។ ដូច្នេះ​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​ពោរពេញ​ដោយ​វីតាមីន D ជា​ប្រចាំថ្ងៃ ឬ​អាច​ទទួលទាន​គ្រាប់​ថ្នាំ​បន្ថែម​ក៏​បាន។ ចំពោះ​អាហារ​វិញ​មាន​ដូចជា ផ្សិត ទឹកដោះគោ ស៊ុត​លឿង ថ្លើម ជាដើម។

២- ខ្លាញ់​ត្រី

ពពួក​ត្រី​សមុទ្រ​ដូចជា ត្រី​សាលម៉ុន ធូណា ជា​អាហារ​ល្អ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​អូមេហ្កា។ អាហារ​ដែល​ចម្អិន​ពី​ត្រី​ទាំង​នេះ ពិតជា​អាច​ជួយ​ដល់​ការ​ចងចាំ​នៅ​វ័យ​ចំណាស់​របស់​យើង​បាន ប្រសិនបើ​ញ៉ាំ​បាន​ញឹកញាប់ បូក​រួម​ទម្លាប់​ល្អ​ៗ​ដទៃ​ទៀត។

៣- ហាត់ប្រាណ និង​ហ្វឹកហាត់​ខួរក្បាល​ជាប្រចាំ

លំហាត់​ប្រាណ​ងាយ​ៗ អាច​ជួយ​ធ្វើឲ្យ​ចលនា​សរសៃ​ឈាម​រត់​បាន​ស្រួល និង​បង្កើន​សមត្ថភាព​ខួរ​ក្បាល។ ការ​បង្កើន​សមត្ថភាព​ខួរ​ក្បាល​ឲ្យ​សកម្មភាព​ជា​ប្រចាំ ដើម្បី​ជួយ​ពង្រឹង​ឲ្យ​ខួរក្បាល​នៅតែ​មាន​ភាព​រហ័សរហួន អាច​ចៀស​ឆ្ងាយ​ពី​ជំងឺ​ភ្លេចភ្លាំង ហើយ​ហ្គេម​ដែល​ល្អ​ដូចជា ផ្គុំ​រូប ហ្គេម​បែប​ផ្សងព្រេង​ដែល​ស្វែង​រក​ច្រក​ចេញ សុទ្ធ​តែ​ល្អ​ចំពោះ​សុខភាព​ខួរក្បាល។

៤- កុំឲ្យ​មាន​ការ​ប៉ះទង្គិច​ក្បាល

ដើម្បី​ឲ្យ​ខួរក្បាល​ចងចាំ​បាន​ល្អ ចំណុច​សំខាន់​គឺ​ត្រូវ​ការពារ​ក្បាល​របស់​យើង​មិន​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច ឬ​រង​របួស​ឲ្យ​សោះ។ មួយ​វិញ​ទៀត​យើង​អាច​ម៉ាស្សា​ក្បាល​ថ្នម​ៗ ដើម្បី​ឲ្យ​សរសៃ​ឈាម​រត់​ស្រួល និង​កុំភ្លេច​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ខួរក្បាល​គ្មាន​ភាព​ស្មុគស្មាញ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/10/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

មនុស្សចាស់ភ្លេចភ្លាំងច្រើនមកពីជំងឺ ឬវ័យ ចុះក្មេងៗវិញមកពីអីដែរ?

ជឿអត់ថា ទំនាក់ទំនងសង្គម ជួយមនុស្សចាស់ពីជំងឺភ្លេចភ្លាំង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម