លោកបន្ថែមទៀតថា ការចងចាំ និងភាពឈ្លាសវៃនៃខួរក្បាល របស់មនុស្សវ័យចំណាស់ថមថយចុះជាបណ្ដើរៗ ហើយថែមទាំងអាចធ្ងន់ធ្ងរជាងនេះទៀត គឺរហូតដល់បាត់បង់ការចងចាំថែមទៀតផង។
វេជ្ជបណ្ឌិតឯកទេសទូទៅបញ្ជាក់ទៀតថា អ្នកដែលនៅវ័យក្មេងខ្លះក៏ជួបបញ្ហាភ្លេចភ្លាំងច្រើនបានដែរ ហើយបញ្ហាអស់ទាំងនោះបណ្ដាលមកពីទម្លាប់ កត្តារស់នៅប្រចាំថ្ងៃ និងរបបអាហារ។ ចំពោះក្រុមមនុស្សដែលភ្លេចភ្លាំងច្រើននោះ គឺអ្នកផឹកស្រាច្រើន អ្នកគិតច្រើន និងអ្នកស្ត្រេសច្រើន ឬអ្នកដែលធ្វើអ្វីមួយគ្មានការផ្ចង់ស្មារតី។
ដំណោះស្រាយគឺត្រូវញ៉ាំអាហារដែលសម្បូរជីវជាតិគ្រប់គ្រាន់ជំនួយដល់ខួរក្បាល បន្ទាប់មកសម្រាក និងផឹកទឹកឲ្យបានគ្រប់គ្រាន់។ កត្តាភ្លេចភ្លាំងនេះដែរ ក៏អាចកើតចេញ ពីតំណពូជផងដែរ ហើយការរីកលូតលាស់ក៏មានល្បឿនយឺតៗផងដែរ តែសម្រាប់អ្នកខ្លះវិញ ភ្លេចភ្លាំងព្រោះតែមិនប្រុងប្រៀប ឬរៀបចំរបៀបរបបរស់នៅឲ្យរៀបរយប៉ុណ្ណោះ ហើយហៅខ្លួនឯងថា មានជំងឺភ្លេចភ្លាំងទៅវិញ។