backup og meta

បង្ការបាត់បង់​សាច់​ដុំ​នៅ​វ័យ​ចំណាស់​ ​អនុវត្ត​​តិចនិក​ទាំង ​​៦នេះ​

បង្ការបាត់បង់​សាច់​ដុំ​នៅ​វ័យ​ចំណាស់​ ​អនុវត្ត​​តិចនិក​ទាំង ​​៦នេះ​

នៅ​ពេល​​យើង​មាន​​វ័យ​​កាន់​តែ​ច្រើន​ កំហាប់ឆ្អឹង ក៏​ដូចជា​ម៉ាស​សាច់ដុំ​នឹង​មាន​ការ​ថយ​ចុះ។ ជាក់​ស្ដែង ការ​ថយ​ចុះ​សាច់​ដុំ​ជាប់​ឆ្អឹង​​នេះ​ ​​​ហៅ​ថា​​ជំងឺ​បាត់បង់​សាច់ដុំ​ ​​ហើយ​វា​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ពេលវេលា​ទាំង​អស់​។​ ជំងឺ​បាត់បង់​សាច់ដុំ​អាច​​នាំ​ឲ្យ​​មាន​ភាព​ទន់​ខ្សោយ​ និង​បង្កើន​ហានិភ័យ​​នៃ​ការ​ដួល​ និង​បាត់បង់​លទ្ធភាព​​ធ្វើ​ការងារ​ផ្សេង​ៗ​។

យ៉ាង​ណា​មិញ​ ការ​ផ្លាស់ប្ដូរ​របប​អាហារ​ និង​បែបបទ​រស់​នៅ​សាមញ្ញ​មួយ​ចំនួន ​អាច​ការពារ​ការ​បាត់បង់​​សាច់ដុំ​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​​។

​​១. ញ៉ាំ​អាហារ​សំបូរ​ជាតិ​ប្រូតេអ៊ីន​

យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ជា​ទូទៅ​មនុស្ស​ពេញ​វ័យ​បាន​បាត់បង់​ម៉ាស​សាច់ដុំ​ប្រហែល​៨​%​ជា​រៀង​រាល់​​១០​ឆ្នាំ​ម្ដង​ ក្រោយ​អាយុ​៤០​ឆ្នាំ​។​ មូលហេតុ​ចម្បង​មួយ​​នៃ​ការ​បាត់បង់​ម៉ាស​សាច់​ដុំ​នេះ​ គឺ​បណ្ដាល​មក​ពី​ការ​ញ៉ាំ​កាឡូរី​ ប្រូតេអ៊ីន​ និង​អាស៊ីដ​អាមីណូ​មិន​គ្រប់​គ្រាន់​។ សម្រាប់​អ្នក​ដែល​​ញ៉ាំ​អាហារ​ដែល​មាន​​ជាតិ​ប្រូតេអ៊ីន​​ច្រើន​ អាច​បង្កើន​ការ​សំយោគ​ប្រូតេអ៊ីន​សាច់​ដុំ​ ​ជា​ដំណើរការ​​ដែល​កោសិកា​ប្រើ​ប្រូតេអ៊ីន​ ដើម្បី​បង្កើត​សាច់ដុំ​ឲ្យ​បាន​ច្រើន​។ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​រួម​មាន​ស៊ុត​ សាច់មាន់​ ត្រី​ និង​ពពួក​អាហារ​​ផ្សំ​ពី​ទឹក​ដោះ​គោ​។

២. ​ធ្វើ​លំហាត់​ប្រាណ​

ការ​ធ្វើ​លំហាត់​ប្រាណ​ទម្រង់​​ជំនួយ​ដល់​បេះដូង​​  និង​ការ​លើក​ទម្ងន់​ មាន​សារសំខាន់​ណាស់​ ពីព្រោះ​​​វា​ធ្វើ​ឲ្យ​រាងកាយ​សកម្ម​ និង​ផ្ដល់​សញ្ញា​ដល់​សាច់ដុំ​​​ឲ្យ​មាន​ការ​លូតលាស់​។​ ដូចនេះ​ ចូរ​ជ្រើសរើស​លំហាត់​ប្រាណ​ដែល​ស័ក្ដិសម​​ និង​ចំណាយ​ពេល​ប្រហែល​១៥០​នាទី​ ទៅ ៣០០​នាទី​ក្នុង​មួយ​សប្ដាហ៍ បន្ថែម​ពី​លើ​​ការ​លើក​ទម្ងន់​ចំនួន​៣​ដង​ក្នុង​សប្ដាហ៍​ ដើម្បី​បង្កើត​​សាច់ដុំ​ និង​​ពង្រឹង​កម្លាំង​។

៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​ រាងកាយ​យើង​ត្រូវការ​ពេលវេលា​ដើម្បី​​បង្កើន​ថាមពល​ឡើង​វិញ​ តាម​រយៈ​ការ​គេង​​។​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​គេង​​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៧​ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​​។

៤. ​បន្ត​ញ៉ាំ​កាបូអ៊ីដ្រាត​​

ប្រសិនបើ​យើង​មិន​ញ៉ាំ​កាបូអ៊ីដ្រាត​ទេ​នោះ យើង​នឹង​មាន​អារម្មណ៍​ថា​ខ្សោយ​ថាមពល​ជា​ញឹកញាប់​ព្រម​ទាំង​មិន​មាន​កម្លាំង​ក្នុង​ការ​លើក​ទម្ងន់​ ក៏​ដូច​​ជា​បង្កើត​ម៉ាស​សាច់ដុំ​ឡើយ​។​

ជំនួស​ឲ្យ​ការ​ញ៉ាំ​​គ្រាប់​ធញ្ញជាតិ​ចម្រាញ់​ ​ដែល​ខ្វះ​​វីតាមីន​ និង​ជាតិ​សរសៃ​ ព្រម​ទាំង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់ ចូរ​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ ​​ដំឡូង​ជ្វា​ សណ្ដែក​ និង​ផ្លែឈើ​ជា​ដើម​។​ បន្ថែម​ពី​នេះ​ ​ចូរ​ញ៉ាំ​​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត​មុន​ និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​ ដើម្បី​ជួយ​បង្កើត​សាច់​ដុំ​។

៥. បំពេញ​វីតាមីន​D​ឲ្យ​បាន​គ្រប់គ្រាន់​

កង្វះ​វីតាមីន​D អាច​ប៉ះពាល់​ដល់​សមត្ថភាព​រាងកាយ​របស់​យើង​ក្នុង​ការ​បង្កើត​សាច់ដុំ​។​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ យើង​អាច​នឹង​មាន​បញ្ហា​​កង្វះ​វីតាមីន​មួយ​ប្រភេទ​នេះ។​ ហេតុ​នេះ​ហើយ​ ដើម្បី​បំពេញ​បន្ថែម​វីតាមីន​D យើង​គួរ​ញ៉ាំ​ទឹក​ដោះ​គោ​មាន​បន្ថែម​វីតាមីន និងរ៉ែ​ ទឹក​ក្រូច​ ត្រី​ដែល​មាន​ជាតិ​ខ្លាញ់​ដូចជា​ត្រី​សាម៉ុន​ ថ្លើម​គោ​ ឬ​ស៊ុត​លឿង​។

ម៉ាសសាច់ដុំ២

៦. កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​ ជា​លទ្ធផល​ វា​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​សាច់ដុំ។​ ដូច្នេះ​ហើយ​ ស្ត្រី​គួរ​ញ៉ាំ​គ្រឿង​ស្រវឹង​ត្រឹម​តែ​១​កែវ​ក្នុង​មួយ​ថ្ងៃ​ រី​ឯ​បុរស​គប្បី​ញ៉ាំ​ត្រឹម​តែ​២​កែវ​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​ហើយ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.foxnews.com/lifestyle/how-to-prevent-muscle-loss-as-you-age

https://health.clevelandclinic.org/how-can-you-avoid-muscle-loss-as-you-age/

https://nutrition.org/can-we-prevent-muscle-loss-as-we-age/

កំណែ​ប្រែបច្ចុប្បន្ន

23/06/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មនុស្សវ័យចំណាស់ គួរហាត់ប្រាណកម្រិតណាល្អចំពោះសុខភាព?

តិចនិកទាំង​នេះ ជួយមនុស្សវ័យចំណាស់បង្កើនថាមពលរាងកាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម