backup og meta

ហាត់ប្រាណ​ស្រួលៗ ៣បែប ​ជួយចាស់ៗ កុំ​ឲ្យ​កើត​ជំងឺ​វង្វេង​​

ហាត់ប្រាណ​ស្រួលៗ ៣បែប ​ជួយចាស់ៗ កុំ​ឲ្យ​កើត​ជំងឺ​វង្វេង​​

កាន់​តែ​ចាស់ កាន់​តែ​ចាំបាច់​ហាត់​ប្រាណ។ ថ្ងៃ​នេះ​យើង​ជជែក​គ្នា ពី​អត្ថប្រយោជន៍ និង ប្រភេទ​លំហាត់ប្រាណ ល្អៗ​សម្រាប់ ចាស់ៗ(វ័យល្បាក់ ៦០ឆ្នាំឡើង)។ ជា​ការ​ពិត កុំ​មើល​ងាយ​ការ​ហាត់ប្រាណ​ឲ្យ​សោះ បើ​ហាត់​ទៀងទាត់ វា​អាច​ជួយ​បង្ការ​ជំងឺ បាត់​ការ​ចងចាំ​មនុស្ស​ចាស់ ឬ​ជំងឺ​អាល់ហ្សាយម័រ (Alzheimer’s) ឬ​យើង​ហៅ​សាមញ្ញថា ជំងឺ វង្វេង

ដូច​គ្នា ហាត់ប្រាណ​អាច​ជួយ​កាត់​បន្ថយ​ភាព​ស៊ាំ​នឹង​អាំងស៊ុយលីន រលាក ឬ​ភ្ញោច​ការ​លូតលាស់​កោសិកា​ខួរក្បាល ឬ​ការ​លូតលាស់​សរសៃ​ឈាម​ថ្មី​ក្នុង​ខួរក្បាល។ អស់ទាំង​នេះ​សំខាន់​ដោយ​ខួរក្បាល ​មាន​កោសិកា​ខួរក្បាល​តិច​ទៅៗ សរសៃឈាម​អាច​មាន​បញ្ហា​ពេល​វ័យ​កាន់​តែ​ចាស់។ នៅ​មាន​ប្រយោជន៍​ច្រើន​ទៀត។ ឥឡូវ​ផ្អាក​និយាយ​លម្អិត​រឿង​ប្រយោជន៍ យើង​និយាយ​ពី​ប្រភេទ​វិញ ថា​តើ​ចាស់ៗ​គួរ​ហាត់​របៀប​ម៉េច?

– #បែបអ៊ែរ៉ូប៊ិក(Aerobic)

ហាត់​បែប​អ៊ែរ៉ូប៊ិក​ជា​លំហាត់​ប្រាណ​ដែល​មាន​ការ​ប៉ះទង្គិច​ទាប ​មិន​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​សាច់ដុំ ​សន្លាក់ ​និង​ឆ្អឹង។ លំហាត់​ប្រាណ​ទាំង​នេះ​អាច​ធ្វើឲ្យ​បេះដូង​​លោត​ញាប់​ជាង​មុន។ ពេល​បេះដូង​លោត​ញាប់​ជាង​មុន វា​អាច​សប់​ច្របាច់​ឈាម​កាន់​តែ​ច្រើន​ទៅ​​​ខួរក្បាល។ ប្រការ​នេះ​ល្អ​សម្រាប់​ការ​កើត​ចេញ​នៃ​កោសិកា​ណឺរ៉ូន​ថ្មីៗ និង​តំណ​ភ្ជាប់​រវាង​ពួក​វា។

លំហាត់​ប្រាណ​អ៊ែរ៉ូប៊ិក​រួមមាន ​ការ​ដើរញាប់ៗ ​ការ​រត់ត្រឹកៗ ការ​ធាក់កង់ ការ​ហែលទឹក។ គួរ​ឆ្លៀត និង​ចំណាយ​ពេល ហោច​ណាស់ ៤៥ នាទី ​ក្នុង​មួយ​ថ្ងៃ ឬ​យ៉ាង​ហោច​ណាស់ ហាត់​ឲ្យ​បាន បី​ដង​ក្នុង​មួយ​សប្តាហ៍។

– #យូហ្គា

លំហាត់យ៉ូហ្គា ​ផ្តោត​លើ​តំណ​ផ្សារភ្ជាប់​រវាង​ចិត្ត ​និង​រាងកាយ។ អ្នក​អាច​សាកល្បង​ លំហាត់​យូហ្គា ​Sahaja។ ​​​យូហ្គា​ប្រភេទ​នេះ​អាច​ជួយ​កាត់​បន្ថយ ​ភាព​ថប់បារម្ភ អារម្មណ៍​ជ្រះ​ថ្លា ​និង​គ្រប់គ្រង​ភាព​តាន​តឹង​បាន​ល្អ។ យូហ្គា មួយ​ប្រភេទ​ទៀត គឺ Hatha ក៏​ល្អ​ដែរ ក្នុង​ការ​កាត់បន្ថយ​សម្ពាធ។ ធម្មតា​ហាត់​របៀប​នេះ មាន​ក្បាច់ យើង​ចាប់​អារម្មណ៍​អាច​រក​កន្លែង​បង្រៀន ឬ​អ្នក​បង្រៀន​យូហ្គា​​តាម​ផ្ទះ។

– #ថាយជី

លំហាត់​ថាយជី ឬ​ហៅ​ថា ឈឺ ឈ័ន ​មាន​ប្រភព​មក​ពី​ចិន។ ក្បាច់​ហាត់​ដូច្នេះ ពេញ​និយម​ណាស់​សម្រាប់​ប្រជាជន​ចិន មិន​ថា​នៅ​ស្រុក​ ឬ​តាម​បណ្ដា​ប្រទេស​នានា ដែល​មាន​ជនជាតិ​ចិន កំពុង​ស្នាក់​អាស្រ័យ​ទេ។ ថាយជី ជា​ប្រព័ន្ធ​លំហាត់​ប្រាណ​ផ្លូវកាយ​ និង​ការ​ពត់​សន្ធឹង​រាង​កាយ​ស្រាល​ថ្នមៗ ការ​ធ្វើ​ចលនា​យឺតៗ ហើយ​ដក​ ឬ​ស្រូប​ខ្យល់​ដង្ហើម​វែងៗ។

បើ​ហាត់​ថាយជី តាម​ធម្មតា​មាន​សុវត្ថិភាព​ទេ តែ​ប្រសិន​បើ​មាន​បញ្ហា​ឆ្អឹង​ ឬ​ សន្លាក់ ​(បើ​វ័យ​ចាស់) ​គួរ​ផ្ដល់​សេវាកម្ម​ថែទាំ​សុខភាព មុន​ចាប់​ផ្ដើម​ហាត់

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Yoga: Fight stress and find serenity. http://www.mayoclinic.org/healthy-lifestyle/stress-management/in-depth/yoga/art-20044733. Accessed January 27, 2017.

Tai chi: A gentle way to fight stress. http://www.mayoclinic.org/healthy-lifestyle/stress-management/in-depth/tai-chi/art-20045184. Accessed January 27, 2017.

Chung SC, Brooks MM, Rai M, Balk JL, Rai S. Effect of Sahaja yoga meditation on quality of life, anxiety, and blood pressure control. J Altern Complement Med. 2012 Jun;18(6):589-96. doi: 10.1089/acm.2011.0038.

Mishra SK, Singh P, Bunch SJ, Zhang R. The therapeutic value of yoga in neurological disorders. Annals of Indian Academy of Neurology. 2012;15(4):247-254. doi:10.4103/0972-2327.104328.

To Protect Your Aging Brain, Start With Exercise. http://www.webmd.com/fitness-exercise/news/20150414/to-protect-your-aging-brain-start-with-exercise. Accessed January 27, 2017.

Regular exercise changes the brain to improve memory, thinking skills. http://www.health.harvard.edu/blog/regular-exercise-changes-brain-improve-memory-thinking-skills-201404097110. Accessed January 27, 2017.

កំណែ​ប្រែបច្ចុប្បន្ន

14/01/2019

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?

អាហារ ៦ប្រភេទនេះមិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 14, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម