backup og meta

មាន​ចាស់ៗ​នៅ​ផ្ទះ នេះ​ជា​វិធីការពារ​កុំ​ឲ្យ​ដួល នាំគ្រោះថ្នាក់​ធំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 31, 2021

    មាន​ចាស់ៗ​នៅ​ផ្ទះ នេះ​ជា​វិធីការពារ​កុំ​ឲ្យ​ដួល នាំគ្រោះថ្នាក់​ធំ

    មនុស្សចាស់​ម្នាក់​ក្នុង​ចំណោម ៣​ នាក់ ​​វ័យ​ចាប់ពី ៦៥​ ឆ្នាំ​ឡើងទៅ តែងជួប​ប្រទះករណី​​ដួល ដោយ​សារ​ប្រព័ន្ធប្រសាទ សាច់ដុំ ភ្នែក និង​ប្រតិកម្មរាងកាយ កាន់តែចាស់​កាន់​តែខ្សោយ ជាហេតុប៉ះពាល់​ការ​រក្សាលំនឹង ​និងបង្កើន​ឱកាស​ងាយ​ដួល។

    ករណី​មនុស្ស​ចាស់​ដួល​ជាច្រើនបណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​លើ​រាងកាយ ហើយ​ក៏មាន​ផលប៉ះពាល់​ផ្លូវ​ចិត្ត បង្កជា​ការ​ភ័យខ្លាច និងបាត់បង់​ទំនុកចិត្តលើ​ខ្លួន​ឯង។

    តាមការ​សិក្សា​ថ្មីមួយលើ​មនុស្ស ២៤.០០០​នាក់ មាន​វ័យ​ជាមធ្យម ៧៦ ​ឆ្នាំ (៧៧% ជា​ស្រ្តី) បង្ហាញ​ថា ហាត់ប្រាណអាច​កាត់​បន្ថយ​អត្រា​​ដួល​រហូត​ដល់ ១ ភាគ ៣។

    ហាត់ប្រាណជួយចាស់ៗកុំឲ្យដួល Hellokrupet

    ហាត់ប្រាណ​បែបណាមាន​ប្រសិទ្ធភាព​ខ្ពស់ កុំ​ឲ្យ​​ដួល?

    ការ​លត់ដំ និង​ពង្រឹង​លំហាត់ប្រាណ ដូចជា ​ហាត់រាំ ក្បាច់​ថៃជី សុទ្ធ​តែ​ផ្ដល់​ផលប្រយោជន៍​មួយ​ចំនួន។ ប៉ុន្ដែ​ការ​ហាត់ប្រាណ​ផ្ដល់​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ការពារ​កុំ​ឲ្យ​ដួល គឺ​ការហាត់ប្រាណ​ចំ​មុខងារ​ច្បាស់លាស់​ជារៀងរាល់​ថ្ងៃ ផ្តោត​សំខាន់​លើ​ការ​សម្រួលចលនា និង​លំនឹង។ ការ​ហាត់ប្រាណ​ទាំង​នោះ មាន​ដូចជា៖

    – អង្គុយ ហើយងើបឡើង​ឈរ

    – ងើប​ឡើងចុះ ដើម្បី​ដាក់របស់​លើ​តុ ឬ​លើ​ធ្នើរ

    – ដើរ

    – ឡើង​ជណ្ដើរ​មាន​កម្ពស់ទាប

    ការ​ធ្វើលំហាត់​ប្រាណ​បែប​នេះ ដូចជា​ការ​ហ្វឹកហាត់​កីឡា​មួយ​ប្រភេទ​ច្បាស់លាស់ ដោយ​អភិវឌ្ឍ​សមត្ថភាព ដើម្បី​ប្រតិកម្ម​ទៅ​នឹង​ភាព​ប្រឈម​នៅ​ក្នុង​បរិស្ថាន និង​រក្សា​ភាព​មាំមួន​នៅពេលវ័យកាន់តែចាស់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 31, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម