backup og meta

មនុស្សចាស់ភ្លេចភ្លាំងច្រើនមកពីជំងឺ ឬវ័យ ចុះក្មេងៗវិញមកពីអីដែរ?

មនុស្សចាស់ភ្លេចភ្លាំងច្រើនមកពីជំងឺ ឬវ័យ ចុះក្មេងៗវិញមកពីអីដែរ?

មនុស្ស​ចាស់​តែងតែ​ជួប​ប្រទះ​បញ្ហា​ភ្លេចភ្លាំង​ច្រើន ដែល​នោះ​ជា​ច្បាប់​ធម្មជាតិ ព្រោះ​កោសិកា​ខួរ​ក្បាល​បាន​ថមថយ​ចុះ​ទៅ​តាម​វ័យ។ វេជ្ជបណ្ឌិត ហ៊ាង រតនា ​ឲ្យ​ដឹង​ថាជំងឺ​ភ្លេចភ្លាំង​មាន​ច្រើន​ប្រភេទ តែ​ចំពោះ​មនុស្ស​ចាស់​ភាគច្រើន​ភ្លេចភ្លាំងដែលមានឈ្មោះពាក្យ​បច្ចេកទេស​ហៅថា Alzhermers Disease ហើយ​អ្នក​ដែល​មាន​វ័យ​ចាប់ពី ៧០ ដល់ ៨៥ ឆ្នាំ​ មាន​ប្រហែល​ជា ៦%។

លោក​បន្ថែម​ទៀត​ថា ការ​ចងចាំ និង​ភាព​ឈ្លាសវៃ​នៃ​ខួរក្បាល របស់​មនុស្ស​វ័យ​ចំណាស់​ថមថយ​ចុះ​ជា​បណ្ដើរ​ៗ​ ហើយ​ថែម​ទាំង​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត គឺ​រហូត​ដល់​បាត់​បង់​ការ​ចងចាំ​ថែម​ទៀត​ផង។

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បញ្ជាក់​ទៀត​ថា អ្នក​ដែល​នៅ​វ័យ​ក្មេង​ខ្លះ​ក៏​ជួប​បញ្ហា​ភ្លេចភ្លាំង​ច្រើន​បាន​ដែរ ហើយ​បញ្ហា​អស់​ទាំង​នោះ​បណ្ដាល​មក​ពី​ទម្លាប់ កត្តា​រស់នៅ​ប្រចាំ​ថ្ងៃ និង​របប​អាហារ។ ចំពោះ​ក្រុម​មនុស្ស​ដែល​ភ្លេចភ្លាំង​ច្រើន​នោះ គឺ​អ្នក​ផឹក​ស្រា​ច្រើន អ្នក​គិត​ច្រើន និង​អ្នក​ស្ត្រេស​ច្រើន ឬ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​គ្មាន​ការ​ផ្ចង់​ស្មារតី។

ដំណោះស្រាយ​គឺ​ត្រូវ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ​គ្រប់គ្រាន់​​ជំនួយ​ដល់​ខួរក្បាល បន្ទាប់​មក​សម្រាក និង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ កត្តា​ភ្លេចភ្លាំង​នេះ​ដែរ ក៏​អាច​កើត​ចេញ​ ពី​តំណពូជ​ផង​ដែរ ហើយ​ការ​រីក​លូតលាស់​ក៏​មាន​ល្បឿន​យឺត​ៗ​ផង​ដែរ តែ​សម្រាប់​អ្នក​ខ្លះ​វិញ ភ្លេចភ្លាំង​ព្រោះតែ​មិន​ប្រុងប្រៀប ឬ​រៀបចំ​របៀបរបប​រស់នៅ​ឲ្យ​រៀបរយ​ប៉ុណ្ណោះ ហើយ​ហៅ​ខ្លួនឯង​ថា មាន​ជំងឺ​ភ្លេចភ្លាំង​ទៅ​វិញ។

ចំពោះ​ថ្នាំ​ជំនួយ​វិញ​វេជ្ជបណ្ឌិត​រូប​នោះ​បញ្ជាក់​ថា មិន​ចាំបាច់​ប្រើ​ក៏​បាន​ដែរ ព្រោះ​វា​ជួយ​បាន​តែ​មួយ​គ្រា​ៗ​ប៉ុណ្ណោះ ហើយ​ពពួក​ថ្នាំ​គឺជា​អាវុធ​មុខ ២ ដូចនេះ​ចៀស​ពី​ថ្នាំ​គ្រប់​ប្រភេទ​បាន ជីវិត​កាន់តែ​ប្រសើរ គ្រាន់តែ​​ញ៉ាំ​បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ​សម្បូរ​ទៅ​ដោយ​វីតាមីន D, B បាន​ច្រើន ព្រោះ​វីតាមីន​ទាំង​នេះ ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ប្រព័ន្ធ​នៃ​ការ​ចងចាំ​របស់​យើង។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ឧស្សាហ៍ភ្លេចភ្លាំង ហាត់ប្រាណជួយបង្កើនមុខងារចងចាំ

នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់​វ័យចំណាស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម