backup og meta

នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់​វ័យចំណាស់

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Feb 04, 2020

    នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់​វ័យចំណាស់

    លទ្ធផល​ស្រាវជ្រាវ​របស់​ សាកលវិទ្យាល័យ ​Rochester រដ្ឋ​ញ៉ូវ​យក​ សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​មិត្តភក្តិ​ល្អ​ៗ​ច្រើន ឧស្សាហ៍​ចេញ​​ធ្វើ​សកម្មភាព​​ខាង​ក្រៅ មិន​សូវ​ស្រេ្តស​ក្នុង​អារម្មណ៍ នឹង​ជួយ​បន្ថយ​ហានិភ័យ​ ជំងឺ​ភ្លេច​ភ្លាំង រវើ​រវាយ នា​ពេល​​ចាស់​ទៅ​។

    ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ខាង​លើ បាន​ធ្វើ​ឡើង​រហូត​ រយៈ​ពេល​ជាង​៥០​ឆ្នាំ ពោល​គឺ​បាន​តា​មដាន​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ ដែល​អាយុ​តាំង​ពី​វ័យ​ជំទង់​នៅ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៦០។ លទ្ធផល​ជា​ភាគ​រយ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​គូ​កន មិត្តភក្តិ​ច្រើន គឺ​​មាន​អត្រា​ហានិភ័យ​ជំងឺ​ភ្លេច​ភ្លាំង និង​រវើ​រវាយ ថយ​ចុះ​៧%​ នៅពេល​ពួក​គេ​អាយុ​៧០​ឆ្នាំ បើ​ធៀប​នឹង​អ្នក​ដែល​ពុំ​សូវ​មាន​មិត្តភក្តិ​ច្រើន ឬ​ពុំ​សូវ​មាន​សកម្មភាព​ច្រើន​នៅ​វ័យ​ជំទង់។

    ជា​មួយ​លទ្ធ​ផល​​សិក្សា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ក្រុម​អ្នក​ចូល​ចិត្ត​សប្បាយ មាន​មិត្ត​ច្រើន គឺ​មាន​ទំនោរ​សកម្ម​ច្រើន ដែល​បង្ការ​ពួក​គេ​ផុត​ពី​ភាព​ឯកោ ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រវើរវាយ និង​ឧស្សាហ៍​ភ្លេច។

    ដោយ​ឡែក​ ការ​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀត​ ធ្វើ​ដោយ​សាកលវិទ្យាល័យ​ខាង​លើ​ដដែល ដឹក​នាំ​ដោយ លោក​វេជ្ជបណ្ឌិត Benjamin Chapman ជា​សាស្រ្តាចារ្យ​​សាកលវិទ្យាល័យ​ផ្ទាល់ ក៏​បាន​រក​ឃើញ​ដែរ​ថា ក្រុម​យុវជន​ដែល​ពុំ​សូវ​មាន​ស្ត្រេស ពោល​គឺ​ មាន​អាកប្បកិរិយា​នឹង​នរ​ និង​​អារម្មណ៍​ស្ងប់​ពេល​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ ក៏​បាន​ជួយ​បន្ថយ​កម្រិត​ហានិភ័យ​ខាង​លើ​រហូត​ដល់​១០% ជា​ហេតុ​បង្ក​ឲ្យ​មាន​ភាគ​រយ​តិច​ក្នុង​ការ​ជួប​ហានិភ័យ​ខាង​លើ។

    អត្ថបទ​ពាក់ព័ន្ធ៖

    តាម​លទ្ធ​ផល​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា បញ្ហា​ស្រ្តេស​ គឺ​ជា​កាតាលីករ​សំខាន់​​បំផុត ដែល​ជំរុញ​ឲ្យ មនុស្ស​​នា​ពេល​ដល់​វ័យ​ចំណាស់​ ឧស្សាហ៍​កើត​ជំងឺ​រវើ​រវាយ និង​​ភ្លេច​ភ្លាំង​។ ​​​​

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Feb 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម