ការលេងល្បែងរកពាក្យ Crosswords ឬអាចហៅឲ្យងាយយល់ថា ស្វែងរកពាក្យដែលគេបង្កប់ក្នុងតារាង អាចជួយឲ្យមនុស្សចាស់ មានសមត្ថភាពរក្សាមុខងារ និងសុខភាពខួរក្បាលបានល្អ នេះបើតាមការស្រាវជ្រាវថ្មីមួយពីចក្រភពអង់គ្លេស។
នៅក្នុងលទ្ធផលសិក្សាធ្វើឡើងដោយក្រុមស្រាវជ្រាវមកពី សាកលវិទ្យាល័យវេជ្ជសាស្រ្ត Exeter នៃចក្រភពអង់គ្លេស បានបង្ហាញថា មនុស្សចាស់ដែលមានអាយុលើសពី៥០ឆ្នាំ ដែលនៅលេងរកពាក្យក្នុងល្បែង Crosswords ប្រៀបបាននឹងជួយហ្វឹកហាត់សុខភាពខួរក្បាល។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ដូចនេះ បន្ទាប់ពីពិនិត្យទិន្នន័យពីមនុស្សចាស់ដែលបានស្ម័គ្រចិត្តចូលរួមប្រមាណ ជាង ១ម៉ឺននាក់ទូទាំងចក្រភពអង់គ្លេស។ ហើយអ្នកស្រាវជ្រាវបានសាកល្បងតេស្តគ្រប់វិញ្ញាសាដែលទាក់ទងការគិត។
ដូចលទ្ធផលដែលបានរំពឹងទុក មនុស្សចាស់ដែលធ្លាប់ ឬទម្លាប់លេងល្បែងរកពាក្យនោះ ពិតមានការចងចាំល្អ ក៏ដូចជាការវិនិច្ឆ័យ រួមទាំងការពិចារណារដ៏សមហេតុផល នៅតែល្អដូចកាលនៅវ័យជំទង់។
ជាមួយលទ្ធផលនេះ លោក វេជ្ជបណ្ឌិត Anne Corbett សាស្រ្តាចារ្យដឹកនាំការស្រាវជ្រាវបាននិយាយថា៖ ‘ វាបានបង្ហាញច្បាស់ថា សមត្ថភាពខួរក្បាលមនុស្សចាស់ដែលបានលេងល្បែងនោះ ពិតជានៅល្អ គួរឲ្យកត់សម្គាល់។ តែយើងមិនទាន់ហ៊ាននិយាយថា ការលេងរកពាក្យនេះ នឹងជួយឲ្យពួកគាត់បាត់ជំងឺភ្លេចភ្លេច និងវង្វេង(ជំងឺមនុស្សចាស់) នោះទេ។ តែយើងគួរអារម្មណ៍ថា ល្បែងនោះអាចជួយរក្សាសុខភាពខួរក្បាលបានយូរអង្វែង។’
អត្ថបទពាក់ព័ន្ធ៖
- កំពូលបន្លែផ្លែឈើ ជួយឲ្យខួរក្បាលចងចាំល្អបំផុត
- ផ្សិតសាមញ្ញ តែជួយការពារបញ្ហាភ្លេចភ្លាំង និងខួរក្បាលបានល្អ
ក្រៅពីល្បែងរកពាក្យនេះ ការសិក្សារកឃើញពីមុនៗ ក៏បង្ហាញបន្ថែមថា ល្បែងរៀបផ្គុំរូបភាព ការរៀនភាសាបរទេស និងការគណនាលេខ ក៏បានចូលរួមចំណែករក្សាសុខភាពខួរក្បាលផងដែរ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]