backup og meta

ជៀសវាង​កំហុស​ទាំង​នេះ​ ដើម្បីស្បែកមុខនៅក្មេង​​ជាង​វ័យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 04, 2021

    ជៀសវាង​កំហុស​ទាំង​នេះ​ ដើម្បីស្បែកមុខនៅក្មេង​​ជាង​វ័យ

    យើង​ទាំង​អស់​​គ្នា​ សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​សម្រស់​ក្មេង​ជាង​វ័យ​ និង​សុខភាព​ល្អ​។​ ប៉ុន្តែ​ មាន​មនុស្ស​ជា​ច្រើន​​កំពុង​តែ​​ប្រព្រឹត្ត​កំហុស​ឆ្គង​ដែល​ធ្វើ​ឲ្យ​ស្បែក​ និង​រាងកាយ​របស់​យើង​ទ្រុឌទ្រោម​ដោយ​មិន​ដឹង​ខ្លួន។​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មិន​ចង់​ឲ្យ​មុខ​របស់​យើង​ចាស់​ជាង​វ័យ​ទេ​នោះ​ ចូរ​ចាប់ផ្ដើម​កែ​ប្រែ​ទម្លាប់​អាក្រក់​ខាង​ក្រោម​នេះ​។​​​​

    . គេង​មិន​គ្រប់គ្រាន់

    ប្រសិនបើ​យើង​​គេង​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ​ ស្បែក​​របស់​យើង​នឹង​ចាប់ផ្ដើម​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​ និង​​យារ​ធ្លាក់​មុន​វ័យ​ជាក់​ជា​​មិន​ខាន​ ពីព្រោះ​​រាងកាយ​​បញ្ចេញ​អ័រម៉ូន​Cortisol ដែល​ជា​អ័រម៉ូន​ស្រ្តេស​ច្រើន​ ហើយ​វា​បាន​ចូល​ទៅ​បំផ្លាញ​ជាតិ​កូឡា​ជែន​ដែល​ជាភ្នាក់ងារ​ជួយ​​ធ្វើ​ឲ្យ​ស្បែក​​ទន់​ល្មើយ​ និង​យឺត​​ល្អ​។​ ចូរ​ចាប់ផ្ដើម​ទម្លាប់​​គេង​​​​ឲ្យ​បាន​ទៀងទាត់​ម៉ោងពេល​​ ក៏​ដូចជា​ជៀសវាង​​ញ៉ាំ​គ្រឿង​ស្រវឹង​លើស​កំណត់​​ ​ឬ​កាហ្វេអ៊ីន​ និង​លេង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​មុន​ពេល​គេង។

    . ជក់​បារី

    ការ​ជក់​បារី​មិន​ត្រឹម​តែ​បង្កើន​ឱកាស​កើត​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​កើត​មាន​ស្នាម​ជ្រីវជ្រួញ​ និង​យារ​ធ្លាក់​នៅ​វ័យ​ក្មេង​ផង​ដែរ​។​ ជាក់ស្ដែង​ ការ​ជក់​បារី​​ធ្វើ​ឲ្យ​លំហូរ​ឈាម​ដែល​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូចជា​អុកស៊ីសែន​ នៅ​លើ​ស្បែក​​របស់​យើង​ថយ​ចុះ​ ​។​ កត្តា​នេះ​អាច​ធ្វើ​ឲ្យ​រាងកាយ​ផលិត​កូឡាជែន​យឺត​យ៉ាវ​។

    . នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ច្រើន​ពេក

    ថ្វី​ត្បិត​តែ​ពន្លឺ​ព្រះអាទិត្យ​អាច​​ផ្ដល់​អត្ថប្រយោជន៍​ដល់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ពេក​ វា​ក៏​អាច​បំផ្លាញ​កូឡាជែន​នៃ​ស្បែក​របស់​យើង​ ព្រម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ផលិត​ជាតិ​ប្រូតេអ៊ីន​ ដែល​ហៅ​ថា​ អេឡាទីន​ (Elastin) ច្រើន​ជ្រុល​ថែម​ទៀត​ផង​​។​ យើង​អាច​សម្គាល់​ឃើញ​ថា​ស្បែក​នឹង​​ចាប់ផ្ដើម​​ក្រាស់​ និង​មាន​អារម្មណ៍​ឡើង​គ្រើម​ ព្រម​ទាំង​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។​ នៅ​ក្នុង​ករណី​ដែល​យើង​ចាំបាច់​ត្រូវ​ប៉ះពាល់​​ផ្ទាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ ចូរ​ពាក់​មួក​ ខោអាវ​ដៃ​វែង​ និង​វ៉ែន​តា​ការពារ​ពន្លឺ​ថ្ងៃ ព្រម​ទាំង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន ​SPF៣០​ ឬ​ខ្ពស់​ជាង​នេះ​។

    វ័យចាស់២

    .​ ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ

    ​​ការ​ញ៉ាំ​​អាហារ​ត្រឹមមិន​ត្រូវ​ អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​​​ជំងឺ​បេះដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ដទៃ​ទៀត​ ដែល​ជា​កត្តា​ជំរុញ​​ឲ្យ​ថាមពល​នៃ​យុវវ័យ​របស់​យើង​បាត់បង់។​ ចូរ​ញ៉ាំ​របប​អាហារ​ដែល​ជំនួយ​ដល់​បេះដូង​ ដែល​មាន​ដូចជា​បន្លែ​ ផ្លែឈើ​ គ្រាប់​ធញ្ញជាតិ សណ្ដែក​ ស៊ុត​ ​និង​សាច់​ត្រី​។ល។​ ហើយ​អាហារ​ប្រភេទ​នេះ​ ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ខួរ​ក្បាល​របស់​យើង​ផង​ដែរ។​

    . មិន​ធ្វើ​លំហាត់​ប្រាណ​គ្រប់គ្រាន់

    ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ជា​ទៀងទាត់​ គឺ​ជា​អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​យើង​នៅ​ក្មេង​ជាង​វ័យ​។​ ពិត​ណាស់​ ការ​ហាត់​ប្រាណ​អាច​ជួយ​ពង្រឹង​សាច់​ដុំ​ បង្កើន​ថាមពល​រាងកាយ​ និង​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង​​។​ បន្ថែម​ពី​នេះ​ ការ​ធ្វើ​ចលនា​ចុះ​ឡើង​នេះ​ ពិតជា​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​របស់​យើង​មាន​ភាព​ឆ្លាត​វៃ​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មនុស្ស​ចាស់​ ដូចជា​ជំងឺ​បេះដូង​ជា​ដើម។​ ហេតុ​ដូច្នេះ​ហើយ​ ចូរ​ធ្វើ​លំហាត់​ប្រាណ​សាមញ្ញ​ៗ ​​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ដើម្បី​ទទួល​បាន​នូវ​​សុខភាព​ល្អ​ និង​ថាមពល​ក្លៀវក្លា​។​ ​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម