ក្រៅពីការដុសធ្មេញ ការប្រើទឹកថ្នាំខ្ពុរមាត់ ជាជម្រើសបន្ថែមទៀត ពិសេសសម្រាប់អ្នកមានបញ្ហាមាត់ធ្មេញ ដើម្បីបំបាត់បញ្ហាមួយចំនួនដូចជា បញ្ហាក្លិនមាត់មិនល្អ ឈឺមាត់ ឬមានបញ្ហារលាកអញ្ជាញធ្មេញជាដើម។ នេះបើតាមការលើកឡើង របស់គ្រូពេទ្យឯកទេសធ្មេញ នៅប្រទេសអូស្រា្តលី។ ដោយឡែក សម្រាប់អ្នកប្រើប្រាស់ ឬទើបចាប់ផ្តើមប្រើប្រាស់ទឹកខ្ពុរមាត់ មានចម្ងល់ច្រើនដូចគ្នាថា តើគួរប្រើប៉ុន្មានដង ជាការល្អ? ឆ្លើយតបនឹងសំនួរនេះ លោកវេជ្ជបណ្ឌិត Simon Tee ទន្តពេទ្យ នៅប្រទេសអូស្រា្តលីបាន បង្ហាញបកស្រាយដូចខាងក្រោមនេះ។
អត្ថបទពាក់ព័ន្ធ៖
លោកវេជ្ជបណ្ឌិតបានពន្យល់ថា ប្រភេទទឹកថ្នាំខ្ពុរមាត់ មានពីរប្រភេទធំៗ ដោយមានប្រភេទប្រើតម្រូវនឹងបញ្ហាមាត់ដូចបានលើកឡើងខាងលើ និងទឹកថ្នាំខ្ពុរមាត់សម្រាប់ប្រើទូទៅ។ សម្រាប់ការប្រើទឹកថ្នាំខ្ពុរមាត់ និងសម្អាតធ្មេញទូទៅធម្មតា យើងអាចប្រើ ១ទៅ២ដងក្នុងមួយថ្ងៃ ចំណែកទឹកថ្នាំខ្ពុរមាត់តម្រូវនឹងបញ្ហាមាត់ផ្សេងៗ គឺប្រើយ៉ាងហោចណាស់ ចាប់ពីពីរដង ក្នុងមួយថ្ងៃ ដោយអនុវត្តតាមការណែនាំពីគ្រូពេទ្យជំនាញផង។
អត្ថបទពាក់ព័ន្ធ៖
- រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ?
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ជួបបញ្ហាក្លិនមាត់មិនល្អ! សាកតិចនិកនេះ អាចជួយដោះស្រាយបាន
ជាការលើកឡើងចុងក្រោយ ក្នុងការណែនាំឱ្យរក្សាមាត់ធ្មេញឱ្យបានស្អាត និងមានក្លិនល្អ លោកវេជ្ជបណ្ឌិតជនជាតិអូស្រ្តាលីខាងលើ ក៏បានណែនាំឱ្យ ពិសាទឹក ឱ្យបានគ្រប់គ្រាន់ ដែលជារឿងសំខាន់ក្នុងការ បង្កើនបរិមាណទឹកមាត់ ជួយរក្សាមាត់ធ្មេញ។ បន្ថែមពីនោះ ការញ៉ាំអាហារល្អសម្រាប់សុខភាព មានដូចបន្លែ និងផ្លែឈើ និងចៀសវាងការញ៉ាំចំណី ឬភេសជ្ជៈជាតិស្ករច្រើន ក៏ជួយរក្សាសុខភាពមាត់ធ្មេញ ឱ្យចៀសឆ្ងាយពីបញ្ហា ផ្សេងៗដល់ មាត់ធ្មេញផងដែរ៕
អត្ថបទពាក់ព័ន្ធ៖
- តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ
- រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ?
- ធ្មេញលឿង ធ្មេញខ្មៅ មកស្វែងយល់ពីមូលហេតុ និងដំណោះស្រាយទាំងអស់គ្នា!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]