ធ្មេញ ជាសរីរាង្គសំខាន់បំផុតមួយ បើធ្មេញមានបញ្ហា ពុក ផុយ ឬបាក់ អាចប៉ះពាល់ការញ៉ាំអាហារ ប៉ះពាល់ផ្លួវអារម្មណ៍ ហេតុនេះគ្នាយើង គួរចេញថែរក្សាធ្មេញធម្មជាតិយើងឲ្យបានល្អ បើមានកូនតូច គួរបង្រៀនឲ្យចេះថែរក្សាធ្មេញឲ្យហើយទៅ។ ថែទាំធ្មេញ មានតែវិធីមួយប៉ុណ្ណោះ គឺដុសធ្មេញឲ្យបានត្រឹមត្រូវ ហើយការដុសធ្មេញមិនមែនចេះតែដុសទេ ត្រូវដឹងពីប្រភេទច្រាសដុះធ្មេញស័ក្តិសម និងមិនប៉ះពាល់អញ្ចាញ។ “Hello គ្រូពេទ្យ’ នឹងប្រាប់វិធីរើសច្រាសដុសធ្មេញឲ្យយើងបានដឹង។
ដើម្បីឲ្យធ្មេញរលោងភ្លឺថ្លា គួរជ្រើសយកច្រាសណា មានសរសៃច្រាសតូច និងទន់ល្អ ដើម្បីបង្ការការប៉ះពាល់ទៅលើអញ្ចាញធ្មេញ។ ពេលដុះពន្លកធ្មេញ គួរប្រើច្រាសណាមានដងស្រួលកាន់ ហើយពេលធ្មេញកំពុងលូតលាស់ ពិសេសក្មេងៗ ត្រូវរើសយកច្រាសណាមានដងវែងល្មម ដើម្បីអាចសម្អាតបានដល់ក្នុង ពិសេសនៅម្ដុំធ្មេញថ្គាម ខណៈក្មេងជំទង់ និងមនុស្សពេញវ័យ ក្បាលច្រាស និងដង ត្រូវសមស្របនឹងទំហំមាត់ ដើម្បីមានភាពងាយស្រួលក្នុងការសម្អាត។
២- ត្រូវប្រើច្រាសធម្មតា ឬច្រាសអគ្គិសនី?
នៅលើទីផ្សារ ច្រាសដុសធ្មេះមានច្រើនប្រភេទ និងច្រើនជម្រើស មិនថាច្រាសអគ្គិសនី ឬធម្មតាទេ ឲ្យតែសម្អាតបានត្រឹមត្រូវទៅ គឺល្អហើយដែលជាទូទៅគួរដុះធ្មេញ ២ ដង/ថ្ងៃ។ ប៉ុន្តែដើម្បីទាក់ទាញចំណាប់អារម្មណ៍ក្មេងឲ្យដុសសម្អាតធ្មេញជាប្រចាំ គួររើសយកច្រាសអគ្គិសនីព្រោះថាក្មេង ទទួលបានទាំងភាពរីករាយពេលដុសធ្មេញម្ដងៗ និងបានទាំងសុខភាពមាត់ធ្មេញល្អទៀត។
- តិចនិកបង្រៀនកូចតូចៗឲ្យចេះដុសសម្អាតធ្មេញ
- អាថ៌កំបាំងជួយអ្នកធ្មេញលឿងៗ ឲ្យសវិញបាន
៣- សរសៃច្រាសទន់ទើបល្អ
នៅពេលប្រើសរសៃច្រាសទន់ ការសម្អាតកាត់តែមានភាពងាយស្រួល និងបានគ្រប់ជ្រុងជ្រោយ មិនថាទាំងធ្មេញ និងអញ្ចាញធ្មេញក៏ដោយ។ ផ្ទុយទៅវិញ បើជ្រើសយកច្រាសមានសរសៃធំ និងរឹង អាចប៉ះពាល់ទៅលើអញ្ចាញ នាំឲ្យចេញឈាម និងសម្អាតមិនបានល្អ អាចដង្កូវស៊ីធ្មេញទៅថ្ងៃក្រោយ។ ដូចនេះគ្នាយើងគ្រប់រូប គួរឈប់ច្រឡំថា ទាល់តែច្រាសសរសៃរឹងទើបសម្អាតធ្មេញបានល្អទៀតទៅ ហើយត្រូវងាកមកគិតពីផលវិបាករបស់វាវិញ។
មិនថាច្រាសប្រភេទណាទេ យើងត្រូវរើសយកទំហំសមស្របទៅនឹងទំហំមាត់ ដើម្បីងាយដុស និងធ្វើចលនាបត់បែនសម្អាតបានល្អគ្រប់ជ្រុងជ្រោយ។ ដូចនេះ ជាការល្អ ត្រូវជ្រើសរើសយកប្រភេទច្រាសបានទាំងគុណភាព និងសុខភាពមាត់ធ្មេញ ល្អសម្រាប់យើងផង និងកូនៗផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕