មានបញ្ហាធុំក្លិនមាត់ យើងម្នាក់ៗច្បាស់ជាបាត់បង់ទំនុកចិត្តក្នុងនិយាយស្តីជាមួយមនុស្សជុំវិញខ្លួនមិនខាន អ៊ីចឹងហើយគួរតែដឹងពីមូលហេតុពិតប្រាកដដែលនាំឲ្យមានបញ្ហាក្លិនមាត់ និងគន្លឹះមួយចំនួនក្នុងការដោះស្រាយបញ្ហាទាំងនោះ។
មូលហេតុនាំធុំក្លិនមាត់
បើតាមការបកស្រាយនៅលើហ្វេសប៊ុកផេកផ្លូវការ របស់មន្ទីរពេទ្យ កាល់ម៉ែត បញ្ហាក្លិនមាត់ ៨៥% មានប្រភពមកពីក្នុងមាត់ និង ២៥%ទៀត មកពីកត្តាផ្សេងៗ។
១. មូលហេតុពីក្នុងមាត់
ក. ការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ
ខ. កត្តាធ្មេញ
– មានធ្មេញពុកខូច ពុកប្រហោង ធ្មេញសល់ឫស
– ធ្មេញថ្គាមទាល់ ដែលពិបាកសម្អាត និងងាយជាប់ចំណី
– ធ្មេញមានបំណះ ប៉ះយូរឆ្នាំ
– ធ្មេញដាក់ ឬស្រោបធ្មេញ ជ្រាបទឹក
– ធ្មេញដាក់ប្រភេទជ័រ
– ធ្មេញបង្ករោគកខ្ទុះ។
គ. កត្តាអញ្ចាញ
– មានកំណកកំបោរតាមជើងធ្មេញ
– លាកអញ្ចាញ ហូរខ្ទុះ
– មានជំងឺអញ្ចាញផ្សេងៗ។
ឃ. កត្តាធ្មេញដាក់
– ការដាក់ធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេស
– មានដក់ចំណីក្រោមធ្មេញដាក់
– ការប្រើសម្ភារៈធ្វើធ្មេញមិនល្អ
– ការប្រើរយៈពេលយូរ នាំឲ្យមានជ្រាបទឹក។
ង. កត្តាអណ្ដាត
– មានផ្សិតលើអណ្ដាត
– មានមេរោគតោងលើអណ្តាត។
២. កត្តាផ្សេងៗ
– ស្ងួតមាត់
– មានរលាក ឬដំបៅផ្សេងៗក្នុងមាត់
– ការពាក់ឧបករណ៍ផ្សេងៗក្នុងមាត់ (ឧបករណ៍ពត់ធ្មេញ ឧបករណ៍គេងស្រមុក)
– រលាកច្រមុះ និងរលាកបំពង់ក
– រលាកទងសួត មានដុំសាច់ក្នុងសួត
– ភើមកជូរ និងមានច្រាលទឹកអាស៊ីត
– តម្រងនោមមិនដំណើរការ
– មានជំងឺទឹកនោមផ្អែម
– មានជំងឺថ្លើមដំណាក់កាលខូច។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ធ្មេញលឿង ធ្មេញខ្មៅ មកស្វែងយល់ពីមូលហេតុ និងដំណោះស្រាយទាំងអស់គ្នា!
វិធីសាស្រ្តគ្រប់គ្រងក្លិនមាត់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]