backup og meta

Malocclusion of the Teeth (ធ្មេញ​ដុះមិន​ត្រង់​ជួរ)

Malocclusion of the Teeth (ធ្មេញ​ដុះមិន​ត្រង់​ជួរ)

និយមន័យ

១- អ្វី​ទៅ​ជា​បញ្ហា​ធ្មេញ​ដុះមិន​ត្រង់​ជួរ?

ធ្មេញ​មិន​ត្រង់​ជួរ​ កើតឡើង​​ពេល​ធ្មេញ​ដុះ​មិន​ចំ​ជួរ​ពី​ធម្មជាតិ​ ខណៈ​ជា​ធម្មតា​ធ្មេញ​ គឺ​ត្រូវ​ដុះ​រៀបរយ​ក្នុង​មាត់​ មិន​មាន​ប្រហោង ​និង​ចង្អៀត​គ្នា​ពេក​ទេ ​ហើយ​ធ្មេញ​ទាំង​អស់​មិន​អាច​ដុះ​ខុស​ជ្រុង​ទៅ​មុខ​ទៅ​ក្រោយ​ដែរ។ ធ្មេញ​​នៅ​ជួរ​ថ្គាម​ខាង​លើ​ គឺ​គ្រប​លើ​ធ្មេញ​ដុះ​ចេញ​ពី​ថ្គាម​ផ្នែក​ខាង​ក្រោម ​ដើម្បី​ឲ្យ​ចុង​ធ្មេញ​ថ្គាម​លើ​ចូល​ក្នុង​ប្រឡោះ​ធ្មេញ​ថ្គាម​ខាង​ក្រោមបាន​។

នៅ​ពេល​មាន​បម្រែបម្រួល​ការ​វិវត្ត​នៃ​ជួរ​​ធ្មេញ គេ​ហៅ​ថា​ធ្មេញ​ដុះ​មិន​ត្រូវ​ជួរ​។ គ្រប់​ការ​ដុះ​វៀច បង្ក​ឲ្យ​មាន​បញ្ហាមិន​ខាន ព្រោះ​​តែ​ទម្រង់​ល្អ​ធ្មេញ​ខាង​លើ ជួយ​ការ​ពារកុំ​ឲ្យ​​​ខាំ​សាច់​ថ្ពាល់​ និង​បបូរ​មាត់ ចំណែកទម្រង់​ល្អ​ផ្នែក​ខាង​ក្រោម​ ការពារ​កុំ​ឲ្យ​ខាំ​អណ្ដាត។

២- បញ្ហា​ធ្មេញ​ដុះ​មិន​ត្រង់​ជួរ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

បញ្ហា​ដុះ​ធ្មេញ​មិន​ត្រង់​ជួរ​បែប​នេះ ​ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ​ដូចនេះ​បើ​មាន​ចម្ងល់​សូម​ទាក់​ទង​ទៅ​ទន្តពេទ្យ។

រោគសញ្ញា

៣- បញ្ហា​ធ្មេញ​ដុះ​មិន​ត្រង់​ជួរ​មាន​រោគ​សញ្ញា​អី​ខ្លះ?

– ទម្រង់​ធ្មេញ​មិន​ប្រក្រតី

– មុខមាត់​ពយ​ខុស​ធម្មតា

– ពិបាក​ខាំ​ និង​ទំពា​អាហារ

– ពិបាក​និយាយ (ករណី​កម្រ)

– ដក​ដង្ហើម​តាម​មាត់

– មិន​អាច​ទំពា​អាហារ​បាន​ល្អ ​(មាត់​បើក​ចំហ)

៤- ពេល​ណា​គួរ​ជួប​​ពេទ្យ?

បើ​សិន​ប្រទះ​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូច​រៀប​រាប់​ខាង​លើ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូលហេតុបង្ក

៥- ធ្មេញ​ដុះ​មិន​ត្រង់​ជួរ​បណ្ដាល​មក​ពីមូលហេតុ​​អី​ខ្លះ?

ភាគ​ច្រើន​ កត្តា​តំណពូជ មាន​ន័យ​ថាប៉ា​ម៉ាក់យើង ​មាន​ធ្មេញ​មិន​ត្រង់​ជួរ​ ពេល​មាន​កូន​ ក៏​អាច​មាន​វិបត្តិ​នេះ​ដូច​គ្នា។ ហើយ​មាន​កត្តា​ផ្សេង​ទៀត បង្ក​ឲ្យ​មាន​ការ​ដុះ​ធ្មេញ​មិន​ត្រូវ​ទម្រង់​ធម្មជាតិ​ មាន​ដូច​ជា​៖

– មាន​បញ្ហា​​ឆែប​មាត់ ឆែបក្រអូម

– នៅ​​ប្រើ​ប្រាស់​ក្បាល​ដោះ បន្ទាប់​ពី​អាយុ​បាន ​៣​ឆ្នាំ

– បៅ​ទឹក​ដោះ​គោ​យូរ​ពេក

– ក្មេង​​ចូលចិត្ត​ជញ្ជក់​មេដៃ

– ប៉ះទង្គិច​ដោយ​ប្រការ​ណាមួយ

– មាន​ដុំ​មហារីក​ក្នុង​មាត់

– មាន​ធ្មេញ​ដុះ​មក ​មាន​រូបរាង​មិន​ប្រក្រតី

– ថែ​ទាំ​សុខភាព​មាត់​ធ្មេញ​មិន​បាន​ល្អ

– ​ស្ទះ​ផ្លូវ​ដង្ហើម​ ​ភាគ​ច្រើន​មក​ពី​អាលែកហ្ស៊ី ​ឬ​ដុះ​សាច់​បំពង់​ក។

កត្តា​ប្រឈម

៦- កត្តា​ប្រឈម​មាន​អ្វី​ខ្លះ?

កត្តា​ប្រឈម​នាំ​ឲ្យក្មេង​មាន​​ធ្មេញ​ដុះ​មិន​ត្រង់​ជួរ៖

– កត្តា​រូប​រាង ​ដូចជា​ ធ្មេញ​ដុះ​ខ្វះ មិន​មាន​ការ​លូតលាស់​ធ្មេញ ​និង​វិបត្តិ​លំនឹង​សាច់ដុំ

– កត្តា​ឥរិយាបថ ​ដូចជា ​ចូលចិត្ត​ជញ្ជក់​ម្រាម​ដៃ

– ការ​ប៉ះ​ទង្គិច ​និង​ជំងឺ​ផ្សេង​ៗ

– កត្តា​បរិយាកាស ​និង​សង្គម​ ដូចជា​ ​ទទួល​រង​នូវ​អំពើ​ហិង្សា​ និង​ការ​ធ្វេស​ប្រហែស​គ្មាន​ការ​មើល​ថែ​ជាដើម​។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ការ​ធ្វើ​រោគ​វិនិច្ឆ័យ ពេទ្យ​នឹង​​ពិនិត្យ​ទម្រង់ធ្មេញ​ ដោយ​ថតកាំ​រស្មី​អ៊ិច។ ក្នុង​ករណី​មាន​ការ​ដុះ​វៀច ឬ​មិន​ត្រង់​ជួរ ពេទ្យ​នឹង​បែង​ចែក​ជា​ ៣​ប្រភេទ ដូចជា​៖

– ប្រភេទ​ទី ​១៖ ធ្មេញ​ខាង​លើ​គ្រប​ធ្មេញ​ខាង​ក្រោម ប៉ុន្តែ​ការ​ខាំ​ទំពា អាច​ធ្វើ​បាន​ដូច​ធម្មតា ​ដោយ​សារ​តែ​ធ្មេញ​វៀច​តិច​តួច​ប៉ុណ្ណោះ​ ហើយ​បញ្ហា​ធ្មេញ​ដុះ​មិន​ត្រង់​ជួរ​ប្រភេទ​នេះ ​ជួប​ប្រទះ​ញឹក​ញាប់ជាង​គេ។

– ប្រភេទ​ទី ​២៖ ទម្រង់​ធ្មេញ​ដែល​វៀច នឹង​ការ​ខាំ​បបូរ​មាត់​លើ​ធ្ងន់​ធ្ងរ ​គេ​ឲ្យ​ឈ្មោះ​ថា​ Retrognathism មាន​​ន័យ​ថា​ធ្មេញ​ផ្នែក​ខាង​លើ​ជ្រុល​ទៅ​មុខ​ខ្លាំង។

– ប្រភេទ​ទី ​៣៖ បញ្ហា​ដែល​ស្ថិត​ក្នុង​ក្រុម​នេះ ​នឹង​បណ្តាល​ឲ្យ​​ខាំ​បបូរ​មាត់​ក្រោម​ធ្ងន់​ធ្ងរ គេ​ឲ្យ​ឈ្មោះ​ថា​ Prognathism  មាន​ន័យ​ថា​ ធ្មេញ​ផ្នែក​ខាង​ក្រោម​ជ្រុល​ទៅ​មុខ​ខ្លាំង ​គ្រប​ធ្មេញ​ផ្នែក​ខាង​លើ។

៨- ព្យាបាល​ដោយ​វិធី​ណា?

មាន​មនុស្ស​តិច​ណាស់​​មាន​ធ្មេញ​ដុះ​មក​ត្រង់​ល្អ ​មិន​វៀច ខណៈ​មួយ​ចំនួន​មាន​ធ្មេញ​វៀច​តិច​តូច ក៏​មិន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ទាមទារ​ការ​ព្យាបាល​ដែរ។ ប៉ុន្តែ​នៅ​ពេល​​វៀច​ខ្លាំង ​ត្រូវ​ទទួល​ការ​ព្យាបាល​កែ​លម្អ​ទម្រង់​ធ្មេញ​ឡើង​វិញ​ដោយសារ​តែ​មាន​ប្រយោជន៍​ធ្វើ​ឲ្យ៖

– ងាយ​សម្អាត​ និង​បន្ថយ​ហានិភ័យ​​បង្ក​ជំងឺ ​ដូចជា ​រលាក​អញ្ចាញ​ធ្មេញ ជាដើម​។

– សម្អាត​សំអេក​ (អាចម៍ធ្មេញ) ដែល​ជាប់​ធ្មេញ​ ថ្គាម​ និង​សាច់ដុំ​ ហើយ​មួយ​វិញ​ទៀត​ ក៏​អាច​ជួយ​បន្ថយ​ការ​ភ្លាត់​សន្លាក់​ឆ្អឹង​ថ្គាម​ផង​ដែរ។

ការ​កែ​លម្អ​ធ្មេញ​រួម​មាន​៖

  • ការ​ពត់​ធ្មេញ​ដោយ​ប្រើ​ដែក សេរ៉ាមិច ​រួម​ជាមួយ​កៅស៊ូ​ ដើម្បី​រឹត​នៅ​លើ​ផ្ទៃ​ធ្មេញ។ គ្នាយើង​​ខ្លះ​ទៀត ​ក៏​អាច​ពត់​ធ្មេញ​ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ដែក​លួស​រឹត​ក៏​មាន។​
  • ការ​ដក​ធ្មេញ​មួយ ​ឬ​ច្រើន​ប្រសិន​បើ​ចង្អៀត​ពេក។
  • ព្យាបាល​ធ្មេញមិន​ប្រក្រតី​ ដូចជា ​តម្រឹម ប៉ះ​ធ្មេញ​ ឬ​ស្រោប​ជាដើម​។
  • ការ​វះកាត់​ដើម្បី​តម្រឹម​ធ្មេញ​ និង​កាត់​ឆ្អឹង​ថ្គាម​ ​ធ្វើ​ឡើង​ដោយ​កម្រ​ ហើយ​ដាក់បន្ទះ​ដែក​ និង​ខ្ចៅ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ទប់​លំនឹង​ឆ្អឹង​ថ្គាម​ឲ្យ​បាន​ល្អ។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ អាច​ដោះ​ស្រាយ​បញ្ហា​ធ្មេញ​ដុះ​មិនត្រង់​ជួរបាន ដោយ​​អាច​អនុវត្ត​វិធី​ងាយ​ៗ​ដូចជា​៖

– ដុស​ធ្មេញ​ឲ្យ​បាន​ទៀងទាត់​រៀងរាល់​ថ្ងៃ​

– ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​ប្រចាំ

– សម្អាត​កម្ទេច​កំទី ដោយប្រើអំបោះទាក់ធ្មេញ​ឲ្យ​បាន​ស្អាត ​ព្រោះអាច​ធ្វើ​ឲ្យ​ដង្កូវ​ស៊ី​ធ្មេញ​ ប្រសិន​បើ​សម្អាត​មិន​ស្អាត

– ដែក​ពាក់​ក្រោយ​ពត់​ធ្មេញ​ ដើម្បី​រក្សា​លំនឹង​ទម្រង់​ធ្មេញ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Malocclusion of the Teeth. https://www.healthline.com/health/malocclusion-of-teeth. Accessed October 26, 2018.

Malocclusion of teeth. https://medlineplus.gov/ency/article/001058.htm. Accessed October 26, 2018.

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

មូលហេតុមួយចំនួនអាចបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង

ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម