backup og meta

​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 03, 2019

    ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន

    មនុស្ស​មួយ​ចំនួន​ធំ​មាន​បញ្ហា​មាត់​ធ្មេញ តែ​បែរជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ។ ចំពោះ​បញ្ហា​នេះ​ វេជ្ជបណ្ឌិត សាន ដាណេត និង ម៉ម លីសា (Lisa Mam) ជា​ទន្ត​បណ្ឌិត និង​​អ្នក​រចនា​គំនូរ​លើ​ជញ្ជាំង ​បាន​​ប្រាប់​មក​កាន់ Helloគ្រូពេទ្យ ​ថា ជំងឺ​មាត់​ធ្មេញ​​មាន​ច្រើន​ប្រភេទ តែ​ក្នុង​នោះ​មាន ២ ដែល​គួរឲ្យ​បារម្ភ​ជាង​គេ​គឺ៖

    ១- ពុក​ធ្មេញ

    ទន្ត​បណ្ឌិត​ប្រចាំ​នៅ​គ្លីនិក​ធ្មេញ​ប៊ូទិករូបនេះ បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​គួរឲ្យ​ព្រួយ​បារម្ភ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​មែនទែន ព្រោះ​អាច​ធ្វើឲ្យ​ធ្មេញ​ខូច​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​បាន។ “ពុក​ធ្មេញ អាច​បណ្ដាល​ឲ្យ​ឈឺ​ធ្មេញ​ខ្លាំង ព្រោះ​នៅ​ពេល​នោះ​មេរោគ​បាន​រីក​រាលដាល​ដល់​បណ្ដូល​ធ្មេញ។ ពុក​ចន្លោះ​​ធ្មេញ​ដែល​នៅ​សងខាង​អាច​ទ្រេត ស្រុត​ឆ្អឹង និង​ធ្វើឲ្យ​គ្មាន​ឆ្អឹង​គ្រប់គ្រាន់​ក្នុង​ការ​ដាំ​បង្គោល​អ៊ីមផ្លាន​ជាដើម”។

    សុខភាពមាត់ធ្មេញHello_គ្រូពេទ្យ

    ២-អញ្ចាញធ្មេញ

    សុខភាព​អញ្ចាញ​ធ្មេញ​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ ហើយ​ជំងឺ​ដែល​ច្រើន​តែ​កើត​ឡើង​មាន​ដូចជា​ឈាម​តាម​ជើង​ធ្មេញ រាក់​ស៊ី ដោយសារ​ការ​កើត​ឡើង​ដោយ​កំណកកំបោរ​យូរ​ខែ​យូរ​ឆ្នាំ ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ពិសា​ស្លា ជក់​បារី​ជាដើម។ ចំណែក​ការ​ព្យាបាល​គឺ​ត្រូវ​យក​សារធាតុ​កំបោរ​ចេញ និង​ត្រូវ​សម្អាត​ដល់​ឫសគល់។

    ជា​ចុងក្រោយ​ទន្ត​បណ្ឌិត ម៉ម លីសា (Lisa Mam) បាន​ផ្ដាំផ្ញើ​ឲ្យ​យើង​ទាំងអស់​គ្នា គួរតែ​ដុស​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទៅ​ពេទ្យ​ធ្មេញ​ពិនិត្យ​ក្នុង​មួយ​ឆ្នាំ ២ ដង ដើម្បី​តាមដាន និង​ព្យាបាល​ផ្នែក​ខ្លះ ទាន់​នៅ​សភាព​តិច​ៗ។

    អត្ថបទ​ពាក់ព័ន្ធ៖ ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម