អាការៈឈឺធ្មេញ ជាបញ្ហាគួរឲ្យធុញទ្រាន់មួយសម្រាប់គ្នាយើង។ រាល់ពេលឈឺធ្មេញ យើងស្ទើរតែគ្មានអារម្មណ៍ចង់ធ្វើអ្វីផ្សេង ហើយអ្វីដែលគួរឲ្យឆ្ងល់នោះ គឺពេលថ្ងៃយើងមិនសូវឈឺទេ តែហេតុអីបានពេលយល់ឈឺនោះឈឺ ធ្វើឲ្យពិបាកគេងម្លឹងៗ?
មូលហេតុមួយដែលធ្វើឲ្យឈឺធ្មេញកាន់តែយ៉ាប់នៅពេលយប់ ព្រោះយើងទម្រេតខ្លួន បណ្ដាលឲ្យឈាមបុកទៅក្បាល។ ឈាមដែលមាននៅតំបន់នោះអាចបង្កើនភាពឈឺចាប់ និងដាក់សម្ពាធទៅលើអារម្មណ៍ដែលគ្នាយើងទទួលបានពីការឈឺធ្មេញនោះ។ នេះបើតាមវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ម៉្យាងវិញទៀត អាការៈឈឺធ្មេញខ្លាំងពេលយប់អាចដោយសារមិនមានអ្វីរំខានឲ្យយើងមិនចាប់អារម្មណ៍ទៅលើបញ្ហាធ្មេញ។ បើនៅពេលថ្ងៃ យើងត្រូវបំពេញការងារ ធ្វើនេះនោះ ដូចនេះយើងមិនសូវជាចាប់អារម្មណ៍នឹងធ្មេញឈឺ ប៉ុន្តែនៅពេលយប់ជាពេលយើងសម្រាក មិនសូវមានអ្វីមកបន្លប់ភាពឈឺចាប់នេះ។
លោកវេជ្ជបណ្ឌិតបន្តថា គ្នាយើងណាដែលមានបញ្ហាឈឺធ្មេញខ្លាំងពេលយប់ អាចសម្រួលអាការៈឈឺចាប់បានតាមរូបមន្តធម្មជាតិមួយគ្រាសិន ដែលមានដូចជា៖
- ប្រើខ្ទឹមស តែជីអង្កាម ប្រទាលកន្ទុយក្រពើ
- ស្អំទឹកកកមុនចូលគេង
- លាងជម្រះធ្មេញជាមួយទឹកខ្ពុរមាត់
- លេបថ្នាំបំបាត់ការឈឺចាប់។ល។
[embed-health-tool-bmi]