backup og meta

ដាំបង្គោលធ្មេញក្នុងឆ្អឹង អាចកើតជាតេតាណូស ឬមហារីកទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 13, 2021

    ដាំបង្គោលធ្មេញក្នុងឆ្អឹង អាចកើតជាតេតាណូស ឬមហារីកទេ?

    មាន​មនុស្ស​មួយ​ចំនួន​ឲ្យ​តែ​ឭ​ពាក្យ​ថា ដក​ ឬ​ដាក់​ធ្មេញ ដូច​មាន​អារម្មណ៍​ខ្លាចៗ ព្រោះ​ឃើញមានករណី​ធ្វើ​ធ្មេញ​ខ្លះ បង្ក​ទៅ​ជា​ប៉ះពាល់​សុខភាព រហូត​អាច​បណ្ដាល​ឲ្យ​ស្លាប់​។ ដូច​នេះ​ហើយ ទើប​មាន​គ្នា​យើង​ខ្លះ​មិន​សូវ​ហ៊ាន​ទៅ​ធ្វើ​ធ្មេញ​ផ្ដេសផ្ដាស​ទេ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​តេតាណូស។

    បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹងជា​ការ​ជំនួស​ឫស​ធម្មជាតិ ដែល​បាន​បាត់បង់​មួយ ឬ​ច្រើនសម្រាប់​ទ្រ​ធ្មេញ​សិប្បនិម្មិត​មួយ ឬ​ច្រើន ឬ​ធ្មេញ​ស្និត ហើយ​ផ្ដល់​តួ​នាទី​នៃ​ការ​ទំពារ សោភ័ណ​ភាព និង​គុណ​ភាព​​ជីវិត​បាន​ប្រសើរ។

    ដាំ​បង្គោល​ក្នុង​ធ្មេញ​អាច​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​តេតាណូស ឬ​បង្ក​ជា​ជំងឺ​មហារីក​អត់?

    ការ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​ត្រឹម​ត្រូវ តាម​បច្ចេកទេស មិន​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​តេតាណុស ឬ​ជំងឺ​មហារីក​ទេ ព្រោះ​បង្គោល​ធ្មេញ​ដាំ​ក្នុង​ឆ្អឹង​ផលិត​ពី​លោហៈ​ទីតាញ៉ូម (Titanium) ដែល​អាច​រស់​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​បាន។ ប៉ុន្តែមាន​បុគ្គល​មួយ​ចំនួន​មិន​អាច​ដាំ​បង្គោល​ធ្មេញ​បាន​ទេ ប្រសិន​បើ​អ្នក​ទាំងនោះ​ជា៖

    – អ្នក​ជំងឺ​ជក់​បារី​ច្រើន

    – វ័​យ​ក្មេង​ពេក (អ្នក​ជំងឺ​កំពុង​លូត​លាស់)

    -​ អ្នក​ជំងឺ​ព្យាបាល​ដោយ​កាំរស្មី​នៅ​តំបន់​ក និង​ក្បាល

    – អ្នក​ជំងឺ​ព្យាបាល​ដោយ​ថ្នាំ Bisphosphonate

    – អ្នក​ជំងឺ​ដែល​មាន​កម្រាស់​ឆ្អឹង​ស្ដើង​ពេក ប៉ុន្តែ​មាន​ករណី​ជា​ច្រើន ពេទ្យ​អាច​ធ្វើ​ការ​បន្ថែម​ឆ្អឹង​បាន​ដែល​អាច​ជា​​  ឆ្អឹង​អ្នក​ជំងឺ​ផ្ទាល់ ឬ​ឆ្អឹង​សិប្បនិម្មិត។ល។

    ការ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង អាច​មាន​អាយុ​កាល​ប៉ុន្មាន?

    តាម​ការ​សិក្សា​បាន​បង្ហាញ​ថា វា​អាច​ស្ថិត​នៅ​ក្នុង​ឆ្អឹង​ថ្គាម​របស់​យើង​បាន​រហូត ប្រសិន​បើ​យើង​ធ្វើ​តាម​បច្ចេកទេស​ត្រឹមត្រូវ ការ​ថែ​ទាំ និង​ការ​ប្រើ​ប្រាស់​របស់​អ្នក​ជំងឺ​ល្អ ហើយ​ការ​តាម​ដាន​ក្រោយ​ពេលដាំ​រួច​ជា​ទៀង​ទាត់​ជា​មួយ​គ្រូពេទ្យ​ធ្មេញ។ ជា​ទូទៅគ្នា​យើង​ដែល​អាច​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​បាន លុះ​ត្រា​តែ​ឆ្អឹង​ថ្គាម​លែង​លូត​លាស់​អាច​ចាប់​ពី​អាយុ ២០ ឆ្នាំ​ឡើង។

    មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ថា មុន​នឹង​សម្រេច​ធ្វើ​ការ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​ទន្ត​បណ្ឌិត​ឲ្យ​ត្រឹម​ត្រូវ ដើម្បី​ធាន​បាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធិភាព សោភ័ណ​ភាព និង​គុណ​ភាព​នៃ​ការ​ទំពារ​ប្រសើរ​ឡើង​ក្នុង​ការ​រស់​នៅ​រាល់​ថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម