backup og meta

ថ្គាមទាល់ដុះពេលណា? លក្ខខណ្ឌណាខ្លះតម្រូវឲ្យដកចេញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 07, 2021

    ថ្គាមទាល់ដុះពេលណា? លក្ខខណ្ឌណាខ្លះតម្រូវឲ្យដកចេញ?

    ថ្គាម​​ទាល់​​ជា​​ធ្មេញ​​ដុះ​​ក្រោយ​គេ ហើយ​ពេលដុះ​ធ្មេញ​នេះ​មក​បង្ក​ការ​ឈឺចាប់ ខ្លះ​ទ្រាំ​មិន​បាន​រត់​ទៅ​រក​ពេទ្យ​ធ្មេញជួយ​ក៏​មាន។ ជា​ទូទៅ​ថ្គាមទាល់​ដុះ​នៅ​អាយុ​ប៉ុន្មាន? ហេតុអីពេល​ថ្គាម​ទាល់​ដុះ​ពន្លក​បង្ក​ការ​ឈឺ​ចាប់?​

    បើតាម​ទន្តបណ្ឌិត ស្រេង ភារម្យ ថ្គាម​ទាល់អាច​ដុះ​នៅ​ចន្លោះ​អាយុ ១៧-២៥ឆ្នាំ តែ​មិន​មាន​ន័យ​ថា មនុស្ស​ម្នាក់ៗ​ដុះ​ថ្គាម​ទាល់​គ្រប់​គ្នា​នោះ​ទេ អាស្រ័យ​ទៅ​លើ​លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស​ម្នាក់ៗ ដូច​ជា​ចំនួន​ធ្មេញ ទំហំ​ឆ្អឹង​ថ្គាម​ជា​ដើម។

    ហេតុ​អី​ដុះ​ថ្គាម​ទាល់​ម្តងៗ​បង្ក​ការ​ឈឺ​ចាប់?

    ទន្តបណ្ឌិតបម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ធ្មេញ​កម្ពុជា​រូបនេះ​ពន្យល់ថា ថ្គាម​ទាល់​ដុះ​ក្រោយ​គេ​បំផុត ដែល​មិន​មាន​កន្លែង​គ្រប់​គ្រាន់​សម្រាប់​ថ្គាម​ទាល់​ដុះ​នោះទេ ដោយហេតុថា រង្វង់នៃឆ្អឹងថ្គាម មាន​ធ្មេញ​ដទៃ​ទៀត​បាន​ដុះ​ពេញ​រួច​ទៅ​ហើយ។ ត្រង់​ចំណុច​នេះ​មាន​ន័យថា ថ្គាម​ទាល់​ត្រូវ​ដុះ​បញ្ច្រៀត​ជាមួយ​ថ្គាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដាច់​រលាត់​ជាលិកា​អញ្ចាញ​នៅ​ឆ្អឹង​ថ្គាម ទៅ​ជា​រលាក បង្ក​ការ​ឈឺចាប់ ឬ​ក៏​ដុះ​ចេញ​មក​មិន​ល្អ ធ្វើ​ឲ្យ​មាន​រណ្តៅ​អញ្ចាញ ទៅ​ជា​ដក់​ចំណី​អាហារ ហើយ​ហើម។

    បើ​តាម​ទន្តបណ្ឌិត ថ្គាម​ទាល់​បើ​មិន​មាន​បញ្ហា មិន​តម្រូវ​ឲ្យ​ដក​ចេញ​នោះ​ទេ។ ចំពោះ​លក្ខខណ្ឌ​ដែល​គ្រូពេទ្យ​តម្រូវឲ្យ​ដក​ថ្គាម​ទាល់​ចេញ លុះណាតែ៖

    ទី១៖ ថ្គាម​ទាល់​ដុះ​មិន​ត្រឹម​ត្រូវ ដុះ​មិន​ត្រង់​ជួរ​ល្អ ដុះ​បុក​ទៅ​ថ្គាម​ធំ​ទី២ ហើយ​ពិបាក​សម្អាត​យក​ចំណី​អាហារ​ចេញ

    ទី២៖ មាន​ការ​ណែ​នាំ​ឲ្យ​យក​ចេញ​ពី​គ្រូពេទ្យ​ពត់​ធ្មេញ ឬ​ដាក់​ធ្មេញ

    ទី៣៖ មាន​ការ​បង្ក​រោគ ឬ​ក៏​ពុក។

    ឈឺធ្មេញ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម