មាត់ធ្មេញកុមារ

មាត់​​ធ្មេញកុមារ​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការថែទាំ​មាត់​​​​ធ្មេញ​របស់​កុមារ​ ​​ការការពារ​ និង​ការ​ព្យាបាល ប្រសិន​បើ​មាន​បញ្ហា

ចំណេះដឹងទូទៅ

មាត់ធ្មេញកុមារ

កូនមានក្លិនមាត់មិនល្អបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​ក្លិន​មាត់​មិន​ល្អ បន្ទាប់​ពី​យើង​ភ្ញាក់​ពី​គេង​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ មិន​ថា​ក្មេង ឬ​​មនុស្ស​ពេញ​វ័យ​ឡើយ។ ប៉ុន្តែ​បើ​កូន​មាន​ក្លិន​មាត់​មិន​ល្អ ទោះ​ដុស​ធ្មេញ​រួច​ជា​ប្រចាំ ប៉ា​ម៉ាក់​គួរ​នាំ​ឲ្យ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។ មូលហេតុ​អ្វី​បាន​ជា​កូន​មាន​ក្លិន​មាត់​មិន​ល្អ បញ្ហា​ក្លិន​មាត់​មិន​ល្អ​ចំពោះ​កុមារ អាច​បណ្តាល​មក​ពី​មូលហេតុ​ខាង​ក្រោម​នេះ៖​ កង្វះ​អនាម័យ​មាត់​ធ្មេញ ពុក​ធ្មេញ អាប់សែ​ធ្មេញ ដក​ដង្ហើម​តាម​មាត់​ ស្ងួត​មាត់ ​​ឆ្លង​មេរោគ ការ​ប្រើ​ថ្នាំ​ជាក់លាក់​មួយ​ចំនួន អាហារ​ដែល​មាន​ក្លិន​ខ្លាំង​ដូចជា​ខ្ទឹម​ស ខ្ទឹម​បារាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! គន្លឹះ​ដោះស្រាយ​ និង​ការ​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ ​ពិត​ណាស់​ ការ​ដុស​ធ្មេញ​ ប្រើ​អំបោះ​ទាក់​ធ្មេញ និង​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​​ទៀងទាត់​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ​ចំពោះ​កុមារ។ ក្រៅ​ពី​នេះ ប៉ា​ម៉ាក់​ក៏​អាច​ជួយ​កាត់បន្ថយ​ក្លិន​មាត់​មិន​ល្អ​របស់​កូន​ តាម​វិធី​ទាំង​នេះ​ផង​ដែរ៖ ​ ប្តូរ​ច្រាស់​ដុស​ធ្មេញ​រៀង​រាល់​២ ទៅ​៣​ខែ​ម្តង សម្អាត​អណ្តាត​ឲ្យ​កូន ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​គ្រប់គ្រាន់​ ដើម្បី​ជួយ​កម្ចាត់​កម្ទេចកំទី​នៅ​ធ្មេញ និង​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ ប្រើ​ទឹក​ខ្ពុរ​មាត់​សម្រាប់​ក្មេង ញ៉ាំ​សាឡាត់ និង​ផ្លែឈើ​ស្រស់ ឲ្យ​កូន​ទំពា​ស្លឹក​ជី​រអង្កាម ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ដើម្បី​បង្ការ​​បញ្ហា​ស្ងួត​ច្រមុះ និង​មាត់​ កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ជាតិ​កាហ្វេអ៊ីន និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន។ [embed-health-tool-bmi] អត្ថបទគួរអាន៖ ឧស្សាហ៍​ឈឺ​អញ្ចាញ​ធ្មេញ អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្លាប់​អាក្រក់ ៨​ យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ