backup og meta

​ធ្មេញ​លឿង​ៗកុំ​​ចង់​ទៅបិទ​​​ឲ្យ​សអី ប្រយ័ត្ន​ខាត​លើស​ដើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 04, 2019

    ​ធ្មេញ​លឿង​ៗកុំ​​ចង់​ទៅបិទ​​​ឲ្យ​សអី ប្រយ័ត្ន​ខាត​លើស​ដើម

    ដើម្បី​លើក​សម្រស់​ឲ្យ​បាន​មួយ​កម្រិត​ទៀត យុវវ័យ​សម័យ​នេះ​បាន​ជ្រើសរើស​ការ​ពត់​ធ្មេញ ត​ធ្មេញ​ទន្សាយ ខាំ​ពុម្ព​ធ្មេញ ជាពិសេស​ការ​បិទធ្មេញ​ឲ្យ​ស​ទើប​ស្អាត​បាន​ទាន់​ចិត្ត ព្រោះ​ពេល​ធ្មេញ​ស​ញញឹម​ទៅ​មាន​ភាព​ទាក់ទាញ និង​ស្រស់​ស្អាត។ តែ​វិធី​ចុងក្រោយ​នេះ ធ្វើ​ទៅ​គ្រោះថ្នាក់​ចំពោះ​មាត់​ធ្មេញ​ខ្លាំង​មែនទែន ព្រោះ​ត្រូវ​ឆាប ដើម្បី​យក​វើនៀ (Dental Veneer) ដែលជា​បន្ទះ​ស្ដើង​មកបិទ​ផ្ទាល់​ជាប់​ទៅ​នឹង​ផ្ទៃ​ខាង​មុខធ្មេញ​ធម្មជាតិ។ នេះ​ជា​ការ​លើកឡើង​របស់​វេជ្ជបណ្ឌិត សាន ដាណេត នៅ​​គ្លីនិក​ធ្មេញ​ប៊ូទិក ប្រាប់​មក​កាន់ Helloគ្រូពេទ្យ

    ពេទ្យ​ធ្មេញ​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ធ្មេញ​ឲ្យ​ស​មាន ២ វិធី តែ​ការ​ខាំ​ពុម្ព​ធ្មេញ​មិន​បង្ក​គ្រោះ​ថ្នាក់​ឡើយ គ្រាន់តែ​ស្រៀវ​ពេល​ប្រើ​ថ្នាំ​​ខាំ​ពុម្ព​មួយ​ភ្លែត​ប៉ុណ្ណោះ។ ករណី​ទី​មួយ៖ “ការ​ប្រើប្រាស់​ថ្នាំ ដើម្បី​ដាក់​ខាំ​ពុម្ព​ឲ្យ​ស វា​មិន​ប៉ះពាល់​ដល់​សុខភាព​ធ្មេញ​ទេ គ្រាន់តែ​អាច​ស្រៀវ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ’។

    បិតធ្មេញឲ្យសHello_គ្រូពេទ្យ

    ចំពោះ​ករណី​ទី​ពីរ​វិញ ទន្ត​បណ្ឌិត​រូប​នេះ​បាន​លើកឡើង​ថា ដោយសារ​ការ​បិទ​វើ​នៀ​ត្រូវ​ការ​ឆាប​ធ្មេញ ដើម្បី​ឲ្យ​មើល​ទៅ​សម និង​​ស្អាត ដូចនេះ​រចនា​សម្ព័ន្ធ​ធ្មេញ​ត្រូវ​បាន​ឆាប​ចេញ​ខ្លះ ហើយ​វា​ក៏​ប្រឈម​មុខ​នឹង​ការ​បាក់បែក​ផង​ដែរ ហើយ​សម្រាប់​ចំពោះ​អ្នក​ដែល​គិត​ពី​គុណភាព​ជីវិត មិន​ផ្ដោត​លើ​សម្រស់​តែ​ម្យ៉ាង គាត់​នឹង​មិន​ជ្រើសរើស​ជម្រើស​នេះ​ឡើយ។

    ​ការ​បិទ​វើ​នៀ​​នេះ​ទៀត​សោត​មាន​ច្រើន​ជម្រើសមាន​​ទាំងគុណភាព​អន់ មធ្យម រហូត​ដល់​តម្លៃ​ថ្លៃ​ជាងគេ តែ​ទោះ​ជាផលិតផល​គុណ​ភាព​ខ្ពស់​ជាង​គេ ក៏​នៅតែ​មាន​គុណ​វិបត្តិដែរ។ ក្រៅ​ពី​អាច​ធ្វើឲ្យ​ធ្មេញ​បែកបាក់ វា​នៅ​​បង្ក​ផល​លំបាក​ជាច្រើន​ទៀត​ចំពោះ​សុខភាព​មាត់​ធ្មេញ ដូចជា ហើប​​ជើង​ធ្មេញ ហើម​អញ្ចាញ ឆ្លង​មេរោគ និង​ការ​ឈឺចាប់​ធ្មេញ​នៅ​ពេល​ក្រោយ​ជាដើម។ ដូចនេះ ប្រសិន​បើ​គិត​ពី​សុខភាព​ជា​ចម្បង គ្នា​យើងដែល​មាន​បំណង​ជ្រើស​យក​វិធី​នេះ គួរតែ​គិត និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន។

    អត្ថបទពាក់ព័ន្ធ៖ ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម