ការបង្ករោគអាងត្រគាក

ការបង្ករោគអាងត្រគាក - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​គឺ ការបង្ករោគអាងត្រគាក។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពីមូលហេតុ ​​​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ការបង្ករោគអាងត្រគាក

ការបង្ករោគលើផ្លូវទឹកនោម បណ្តាលឲ្យរលាកអាងត្រគាកដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​រលាក​អាង​ត្រគាក អាច​បង្ក​ជា​ការ​រលាក​សរីរាង្គ​បន្ត​ពូជ​ស្ត្រី ដែល​អាច​បណ្តាល​ឲ្យ​មាន​សម្លាក​រវាង​ជាលិកា និង​សរីរាង្គ។ បញ្ហា​សុខភាព​មួយ​នេះ កើត​ចេញ​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ​​ ឬ​ការ​ឆ្លង​មេរោគ​ស្ត្រី​ផ្សេង​ទៀត​ដែល​មិន​បាន​​ព្យាបាល​ត្រឹមត្រូវ។ ជំងឺ​រលាក​អាង​ត្រគាក​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ខាង​ក្រោម​ដូចជា​ស្បូន ដៃ​ស្បូន​ ឬ​អូវែ។ ស្រប​ពេល​ដែល​បាក់តេរី​ជា​ច្រើន​ប្រភេទ អាច​នាំ​ឲ្យ​មាន​ការ​រលាក​អាង​ត្រគាក តើ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ អាច​បង្ក​ឲ្យ​កើត​ជំងឺ​នេះ​ដែរ​អត់? ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ និង​ជំងឺ​រលាក​អាង​ត្រគាក នៅ​ពេល​ដែល​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ មិន​បាន​ព្យាបាល​ត្រឹមត្រូវ​ទេ​នោះ វា​នឹង​រាលដាល​កាន់​តែ​ខ្លាំង​ដល់​សរីរាង្គ​បន្ត​ពូជ ដូចជា​ទ្វារ​មាស ឬ​មាត់​ស្បូន ដែល​អាច​បណ្តាល​ឲ្យ​កើត​​ជំងឺ​រលាក​អាង​ត្រគាក និង​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​ព្យាបាល​ ក៏​ដូចជា​គ្រប់គ្រង​ជំងឺ។ ជាក់ស្តែង​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ កើត​ឡើង​នៅ​ពេល​ដែល​​ផ្នែក​ណា​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ត្រូវ​បាន​ឆ្លង​មេរោគ ដែល​រួម​មាន​តម្រង​នោម​ បង្ហូរ​នោម​ និង​ប្លោក​នោម​ជា​ដើម។ ថ្វី​ត្បិត​តែ​ជំងឺ​រលាក​អាង​ត្រគាក​ស្រដៀង​ទៅ​នឹង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ក៏​ពិត​មែន ប៉ុន្តែ​​ភាព​ធ្ងន់ធ្ងរ និង​ផល​ប៉ះពាល់​មាន​ភាព​ខុស​គ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​ទាំង​នេះ​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ និង​ជំងឺ​រលាក​អាង​ត្រគាក ១. ឈឺចាប់​ធ្ងន់ធ្ងរ​ក្នុង​បរិវេណ​អាង​ត្រគាក នៅ​ពេល​ដែល​សរីរាង្គ​បន្ត​ពូជ​ឆ្លង​បាក់តេរី​ដែល​បណ្តាល​មក​ពី​ជំងឺ​កាមរោគ គ្នា​យើង​អាច​ប្រឈម​នឹង​ការ​ឈឺចាប់​ខ្លាំង​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​អាង​ត្រគាក។ ក្នុង​ករណី​នេះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​មូលហេតុ​បង្ក។ ២. គ្រុន​ក្តៅ គ្រុន​ក្តៅ​បង្ហាញ​ថា រាងកាយ​យើង​កំពុង​តែ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ ប្រសិន​បើ​យើង​មាន​អាការៈ​គ្រុន​ក្តៅ​ច្រើន​ជាង​ពីរ​បី​ថ្ងៃ អម​ជាមួយ​នឹង​ការ​ឈឺចាប់​អាង​ត្រគាក ឬ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ នោះ​អាច​បង្ហាញ​​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ៣. ឈឺចាប់​ពេល​រួម​ភេទ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺចាប់​អំឡុង​ពេល​រួម​ភេទ អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​នៅ​ប្លោក​នោម​ ឬ​ការ​ឆ្លង​មេរោគ​ផ្សិត។ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ នឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​រលាក​អាង​ត្រគាក។ ៤. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ចំណែក​ឯ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​​ជ្រុល និង​មាន​ក្លិន​មិន​ល្អ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស