រោគសញ្ញាមុនមករដូវកើតឡើងចំពោះស្រីៗយើងដែលស្ថិតក្នុងវ័យបន្តពូជចំនួន៩៥% ។ រោគសញ្ញាទាំងនេះ រួមមានចង្អោរ ឈឺចាប់ អស់កម្លាំង ឬផ្ដាសាយជាដើម។ ទោះបីជារោគសញ្ញាមុនមករដូវមិនមែនជាបញ្ហាសុខភាព ព្រមទាំងមិនអាចធ្វើរោគវិនិច្ឆ័យបានក៏ពិតមែន ប៉ុន្តែរោគសញ្ញានេះកើតឡើងចំពោះស្ត្រីទូទៅ។
រោគសញ្ញាមុនមករដូវ
រោគសញ្ញាមុនមករដូវអាចជាផលរំខានមុនមករដូវ។ រោគសញ្ញាទាំងនេះ រួមមានអស់កម្លាំង ឈឺចាប់ រាករូស ចង្អោរ ឬកើនឡើងសីតុណ្ហភាពរាងកាយ។ ខណៈពេលដែលរោគសញ្ញាមុនមករដូវទាំងនេះ ស្រដៀងទៅនឹងរោគសញ្ញានៃជំងឺផ្ដាសាយ រោគសញ្ញាមុនមករដូវត្រូវបានសម្គាល់ដោយលក្ខណៈវដ្ដរបស់វា។ យ៉ាងណាមិញ វាអាចកើតឡើងចន្លោះពេលបញ្ចេញពងអូវុល និងការចាប់ផ្ដើមមករដូវ។ រោគសញ្ញាទាំងនេះ នឹងកើតឡើងជារៀងរាល់ខែ។
រោគសញ្ញាមុនមករដូវកើតឡើងបណ្ដាលមកពីអ្វី?
មិនមានភស្តុតាងណាមួយបញ្ជាក់ថា ហេតុអ្វីស្រីៗមួយចំនួនមានរោគសញ្ញាមុនពេលមករដូវធ្ងន់ធ្ងរនោះទេ ខណៈដែលស្រីៗដទៃទៀតមិនមានឡើយ។ ប៉ុន្តែរោគសញ្ញានេះអាចបណ្ដាលមកពីការប្រែប្រួលអ័រម៉ូន ឬការឆ្លើយតបនៃការរលាកកើនឡើងនៅអំឡុងពេលមានរដូវ។
លើសពីនេះ អ័រម៉ូនរលាកជាក់លាក់ (Prostaglandins) អាចបង្កើនរោគសញ្ញាដូចទៅនឹងរោគសញ្ញាមុនមករដូវចំពោះស្រីៗយើងមួយចំនួន។ នៅពេលដែលកោសិកាស្រទាប់ក្នុងស្បូន ចាប់ផ្ដើមបាត់បង់ អ័រម៉ូនទាំងនេះនឹងត្រូវបញ្ចេញ។ នៅអំឡុងពេលដំណើរការនេះ អ័រម៉ូនprostaglandins មួយចំនួនអាចចូលទៅក្នុងចរន្តឈាម ដែលបណ្ដាលឲ្យកើតមានអាការៈឈឺក្បាល ចង្អោរ ក្អួត ឈឺសាច់ដុំ គ្រុនក្ដៅ និងរាករូសជាដើម។
យើងគួរបារម្ភអំពីរោគសញ្ញាមុនមករដូវដែរទេ?
ជាទូទៅ រោគសញ្ញាមុនមករដូវនឹងបាត់ទៅវិញនៅពេលចាប់ផ្ដើមមានរដូវ ឬរយៈពេលពីរបីថ្ងៃដែលយើងមករដូវ។ ប្រសិនបើវានៅតែបន្តកើតឡើង ឬរំខានដល់ការរស់នៅប្រចាំថ្ងៃ គប្បីទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
យើងអាចព្យាបាលរោគសញ្ញានេះដោយរបៀបណា?
[embed-health-tool-ovulation]