រដូវមិនទៀង ធ្វើឲ្យស្រីៗយើងពិបាកកំណត់ថាខ្លួនមានផ្ទៃពោះឬអត់ ឬពេលណាដែលមានការបញ្ចេញមេជីវិតញី?
រដូវមិនទៀង ធ្វើឲ្យស្រីៗយើងពិបាកកំណត់ថាខ្លួនមានផ្ទៃពោះឬអត់ ឬពេលណាដែលមានការបញ្ចេញមេជីវិតញី?

ពិតណាស់ វដ្ដរដូវធម្មតារបស់ស្រីៗភាគច្រើនមានរយៈពេល២៨ថ្ងៃ ហើយចំណែកការមករដូវមិនទៀងទាត់ គឺមានរយៈពេលតិចជាង២៤ថ្ងៃ ឬច្រើនជាង៣៨ថ្ងៃ។ យ៉ាងណាមិញ ប្រសិនបើយើងមករដូវមិនទៀង គ្នាយើងអាចសង្កេតមើលសញ្ញានៃការមានផ្ទៃពោះខាងក្រោមនេះ ជំនួសឲ្យការបាត់រដូវ។
ឈាមកកំណើតមិនមានធ្លាក់កំណកឈាម ដូចទៅនឹងការមករដូវធម្មតាឡើយ ហើយឈាមនេះមានសភាពតិចតួច។ ស្របពេលដែលឈាមរដូវមានពណ៌ក្រហម ឈាមកកំណើតមានពណ៌ផ្កាឈូក ឬត្នោត និងធ្លាក់មកត្រឹមតែ១ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ។
ដោយសារតែការប្រែប្រួលអ័រម៉ូន ចង្អោរជារោគសញ្ញាទូទៅបំផុតនៃការពពោះដំបូង ដោយជារឿយៗ អាការៈនេះចាប់ផ្ដើមនៅរយៈពេលពីរសប្ដាហ៍បន្ទាប់ពីការបង្កកំណើត។ កម្រិតជាតិស្ករទាបក្នុងឈាមនៅពេលព្រឹក ច្រើនតែមានប្រតិកម្មជាមួយអ័រម៉ូន ដែលនាំឲ្យមានការចង្អោរញឹកញាប់នៅពេលព្រឹក។
ស្រីៗយើងខ្លះ អាចប្រឈមនឹងផលប៉ះពាល់នៃអ័រម៉ូនពពោះនៅលើសុដន់ ដែលអាចធ្វើឲ្យសុដន់ប្រែទៅជាហើម ឬឈឺចាប់។
អំឡុងពេលពពោះដំបូង រាងកាយរបស់យើងនឹងមានការប្រែប្រួល ដើម្បីសម្របខ្លួនទៅនឹងទារកក្នុងផ្ទៃ ដែលកត្តានេះ អាចនាំឲ្យយើងមានអារម្មណ៍អស់កម្លាំង។

អត្ថបទគួរអាន៖
ថ្វីត្បិតតែរោគសញ្ញាមួយចំនួនខាងក្រោម មិនសូវកើតឡើងនៅក្នុងរយៈពេលពីបីសប្ដាហ៍ដំបូងក៏ពិតមែន ប៉ុន្តែរោគសញ្ញាទាំងនេះ អាចនឹងកើតឡើងនៅអំឡុងត្រីមាសទី១៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
How Can You Tell if You’re Pregnant if You Have Irregular Periods?
https://www.medicinenet.com/how_to_know_youre_pregnant_with_irregular_periods/article.htm
Am I Pregnant?
https://my.clevelandclinic.org/health/articles/9709-pregnancy-am-i-pregnant
Understanding Irregular Periods and Pregnancy
https://greatist.com/health/irregular-periods-and-pregnancy
Irregular Periods Overview
https://fertilityscience.org/irregular-periods-overview/
កំណែប្រែបច្ចុប្បន្ន
30/05/2024
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ