backup og meta

ពិតអត់? ស្រីៗកើតគីសទឹកក្រពេញអូវែ ងាយប្រឈមជំងឺទឹកនោមផ្អែមប្រភេទ២?

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 21, 2023

    ពិតអត់? ស្រីៗកើតគីសទឹកក្រពេញអូវែ ងាយប្រឈមជំងឺទឹកនោមផ្អែមប្រភេទ២?

    ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​កើត​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ងាយ​វិវត្តទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ តើបញ្ហា​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​?ពិត​ណាស់ ​គីស​ទឹក​ក្រពេញ​អូវែ ជា​វិបត្តិ​អ័រម៉ូន​ដែល​កើត​ឡើង​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ និង​នៅ​ពេល​ដែល​អូវែ​ផលិត​អ័រម៉ូន​Androgens ខុស​ពី​ប្រក្រតី។ អតុល្យភាព​អ័រម៉ូន​នេះ​ អាច​រំខាន​ដល់​ការ​លូតលាស់​ និង​ការ​បញ្ចេញ​ពង​ស៊ុត​ពី​អូវែ ព្រម​ទាំង​បណ្ដាល​ឲ្យ​យើង​មក​រដូវ​មិន​ទៀង កើត​មុន​ និង​ដុះ​រោម​ច្រើន​នៅ​លើ​ផ្ទៃ​មុខ ​ក៏​ដូចជា​​ដង​ខ្លួន។

    ជាមួយ​គ្នា​នេះ​ដែរ ស្រី​ៗ​ដែល​កើត​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ក៏​ជួប​ប្រទះ​បញ្ហា​ធន់​នឹង​អង់ស៊ុយលីន​ ដែល​ជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ​ភាព​ធន់​នឹង​អាំងស៊ុយលីន​​អាច​ជា​មូលហេតុ​នាំ​ឲ្យ​កើត​គីស​ទឹក​ក្រពេញ​អូវែ

    លំពែង​ផលិត​អាំងស៊ុយលីន​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​បាន​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ និង​​បំប្លែង​ជា​ថាមពល​​ដល់​រាងកាយ។ នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​បញ្ហា​ភាព​ធន់​នឹង​អាំងស៊ុយលីន នោះ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​ខ្ពស់ ហើយ​បញ្ហា​សុខភាព​មួយ​នេះ ជា​ទូទៅ​កើត​ឡើង​​មុន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។

    មួយ​វិញ​ទៀត ភាព​ធន់​នឹង​អាំងស៊ុយលីន ក៏​អាច​រួម​ចំណែក​ដល់​ការ​រលាក​ និង​ផលវិបាក​នៃ​ការ​ធ្វើ​មេតាប៉ូលីស ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ។ យ៉ាង​ណា​មិញ មិន​មែន​ស្រី​ៗ​ទាំង​អស់​ដែល​​មាន​បញ្ហា​​ភាព​ធន់​នឹង​អាំងស៊ុយលីន​វិវត្តទៅ​ជា​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​ឡើយ។

    រោគសញ្ញា​នៃ​ភាព​ធន់​នឹង​អាំងស៊ុយលីន

    ​​​​​ភាព​ធន់​នឹង​អាំងស៊ុយលីន អាច​នាំ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ខ្ពស់​រយៈពេល​យូរ​ ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច។ ស្ថានភាព​សុខភាព​មួយ​នេះ មាន​រោគសញ្ញា​ដូចជា ថាមពល​ថយ​ចុះ ស្រេក​ទឹក​ខ្លាំង និង​នោម​ញឹកញាប់។ យូរ​ៗ​ទៅ បញ្ហា​នេះ​អាច​​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​បញ្ហា​មេតាប៉ូលីស​ដទៃ​ទៀត។ ដូច្នេះ​ហើយ​ ទើប​ស្ត្រី​ដែល​មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ គួរ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់ ​ដើម្បី​រក​មើល​បញ្ហា​ភាព​ធន់​នឹង​អាំងស៊ុយលីន។

    អត្ថបទគួរអាន៖

    គន្លឹះ​បញ្ចៀស​ជំងឺ​ទឹក​នោម​ផ្អែម​សម្រាប់​ស្ត្រី​ដែល​មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​​

    ​​បើសិនជា​យើង​មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ គ្នា​យើង​គួរ​​ហាត់ប្រាណ​ជា​ប្រចាំ ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព (ដូចជា​កាត់បន្ថយ​អាហារ​ខ្លាញ់ និង​ជាតិ​ស្ករ​ខ្ពស់ ហើយគួរញ៉ាំ​គ្រាប់​ធញ្ញជាតិ​ បន្លែ និង​ផ្លែឈើ) ដើម្បី​បញ្ចៀស​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម។ បន្ថែម​ពី​នេះ យើង​ចាំបាច់​ត្រូវ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​​ល្អ ដើម្បី​បង្ការ​រោគសញ្ញា​ពាក់ព័ន្ធ​ផ្សេង​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម