ការឈឺចាប់ទ្វារមាសក្រោយរួមភេទរួច មិនមែនជាសញ្ញាដែលគួរឲ្យបារម្ភឡើយ ប៉ុន្តែបើស្រីៗយើងមានការឈឺចាប់រយៈពេលយូរ គួរស្វែងរកមូលហេតុ និងដំណោះស្រាយឲ្យបានទាន់ពេលវេលា ទើបជាការប្រសើរ។ ពិតណាស់ សុខភាពផ្លូវភេទអាចមានការប្រែប្រួលជាច្រើន ដូចជានៅអំឡុងពេលពេញវ័យ មករដូវ មានផ្ទៃពោះ និងសូម្បីតែក្រោយពេលរួមភេទ ដូច្នេះហើយ ការពិគ្រោះពីបញ្ហាផ្លូវភេទ គឺជារឿងដ៏សំខាន់មួយ។
ជាក់ស្ដែង ការឈឺទ្វារមាសក្រោយរួមភេទ ជារឿងធម្មតាប៉ុណ្ណោះ ហើយកត្តាទាំង ៤នេះ ជាមូលហេតុដែលនាំឲ្យស្រីៗជាច្រើនប្រឈមនឹងការឈឺចាប់នេះ។
១. មិនប្រើទឹករម្អិល
នៅពេលដែលយើងមានអារម្មណ៍ស្រើបស្រាល ទឹករម្អិលធម្មជាតិអាចនឹងធ្លាក់ចេញពីទ្វារមាស។ ប៉ុន្តែ បើទឹករម្អិលមិនគ្រប់គ្រាន់ វាអាចនាំឲ្យយើងមានអារម្មណ៍ឈឺទ្វារមាសពេលរួមភេទ ពីព្រោះការកកិតអាចនាំឲ្យមានការរលាត់ស្បែកតិចតួច។ ការរលាត់ស្បែកនេះហើយ ដែលនាំឲ្យស្រីៗយើងងាយឆ្លងមេរោគ ក៏ដូចជាកើតមានអាការៈឈឺទ្វារមាសក្រោយរួមភេទរួច។
២. អាលែកហ្ស៊ីនឹងផលិតផលមួយចំនួន
ទន្ទឹមនឹងនេះដែរ គ្នាយើងក៏អាចអាលែកហ្ស៊ីនឹងផលិតផលជាក់លាក់មួយចំនួន ដូចជាស្រោមអនាម័យ ទឹករម្អិល ឬផលិតផលទាក់ទងនឹងផ្លូវភេទណាមួយ ដែលអាចនាំឲ្យមានការរលាកទ្វារមាស ជាហេតុបង្កឲ្យមានការឈឺចាប់នៅទ្វារមាស។
ក្នុងករណីដែលយើងជួបប្រទះបញ្ហារមាស់ រលាកក្រហាយ ឬការធ្លាក់ទឹករម្អិលមិនប្រក្រតី និងការឈឺចាប់អាងត្រគាក វាអាចបង្កឡើងដោយការឆ្លងមេរោគផ្សិតនៅទ្វារមាស ដែលជាហេតុនាំឲ្យឈឺចាប់ទ្វារមាស និងរមាស់ក្រោយរួមភេទរួច។

៤. ជំងឺកាមរោគ
ក្រៅពីការឆ្លងមេរោគផ្សិត ជំងឺកាមរោគដូចជាប្រមេះទឹកថ្លា បាក់តេរីក្នុងទ្វារមាស ឬរើម ក៏អាចនាំឲ្យយើងមានអាការៈឈឺទ្វារមាសដូចគ្នា។ យ៉ាងណាមិញ ការបង្ករោគទាំងនេះ អាចព្យាបាលបាន។